ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វគ្គឆ្លុះបញ្ចាំងពីតួនាទី ភារកិច្ច និងសមត្ថកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុង/ស្រុក


ខេត្តសៀមរាប÷នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប មានបើកវគ្គឆ្លុះបញ្ចាំងពីតួនាទី ភារកិច្ច និងសមត្ថកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក ក្រោមវត្តមានចូលរួមរបស់លោកស្រី មឿង សុផល្លា សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប ដោយមានការចូលរួមពីប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុង ស្រុក ដែលរៀបចំឡើងដោយក្រុមការងារកម្មវិធី ISD  ។

មានប្រសាសន៍បើកវគ្គនោះដែរលោកស្រី មឿង សុផល្លា សមាជិកក្រុមប្រឹក្សាក្រុងសៀមរាប  បានលើកពីគោលបំណង នៃវគ្គឆ្លុះបញ្ចាំងនេះ គឺឆ្លុះបញ្ចាំងអំពីការប្រមូលទិន្នន័យ ការស្ទង់មតិអ្នកប្រើប្រាស់សេវានៅការិយាល័យច្រកចេញចូលតែមួយ ការវិភាគ ទិន្នន័យ ការបកស្រាយលទ្ធផល និងការសរសេររបាយការណ៍ ។  ឆ្លុះបញ្ចាំងអំពីការអនុវត្តតួនាទី ភារកិច្ចរបស់ការិ យាល័យប្រជាពលរដ្ឋក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយ បណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋ (គោលការណ៍អព្យាក្រឹត តម្លាភាព យុត្តិធម៌ រក្សាការសម្ងាត់ និងគណនេយ្យភាព) ។ ឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ដែលមានសមត្ថកិច្ចដោះស្រាយបណ្ដឹង និងដោះស្រាយ ។

លោកស្រីក៏បានបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ គឺជាយន្តការអព្យាក្រឹត្យ មួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត ក្រុង ស្រុកនីមួយៗ សម្រាប់ការទទួល និងការសម្រុបសម្រួលបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រង់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ខេត្ត ក្រុង ស្រុក ។ ម៉្យាងទៀត អំពីតួនាទីភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ  គឺទទួលនិងប្រមូលពាក្យបណ្តឹងនានា ក្នុងដែនសម្ថកិច្ចរបស់ខ្លួន និង បញ្ជូនពាក្យបណ្តឹងទាំងឡាយណាដែលមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទៅអង្កភាពមានសមត្ថកិច្ចពាក់ព័ន្ធ តាមដានការដោះស្រាយ ដើម្បីបញ្ជូនពត៌មានទៅម្ចាស់បណ្តឹង  និង ចាត់វិធានការស៊ើបអង្កេតបណ្តឹងរដ្ឋបាលលើអនុសាសន៍អំពើវិធានការដោះស្រាយបណ្តឹង និង តាម ដានអនុវត្តដោះស្រាយបណ្តឹងស្ថិតក្នុងដែនសម្ថកិច្ចរបស់ខ្លួន ព្រមទាំងផ្តល់ព័ត៌មានត្រលប់ដល់ប្រជាពលរដ្ឋអំពីការដោះស្រាយបណ្តឹង ។ ចំពោះសម្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ គឺ(ពិនិត្យសេចក្តីសម្រេចរបស់រដ្ឋបាល ខេត្ត ក្រុង ស្រុក ការិយាល័យ អង្គភាពថ្នាក់ខេត្ត ក្រុង ស្រុក ដែលអនុវត្តផ្ទុយពីច្បាប់លិខិតបទដ្ឋានឬប៉ះពាលអវិជ្ជមាន ) ។

ក្នុងនោះដែរលោក នេត  ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ក៏បានធ្វើបទបង្ហាញ ដល់វគ្គទាំងមូល អំពីលទ្ធផល និង បទពិសោធន៍របស់ការិយាល័យប្រជាពលរដ្ឋខេត្ត បានអនុវត្តកន្លងមក ក្រោយពីការបង្កើតឲ្យដំណើរការនូវ ការិយាល័យប្រជាពលរដ្ឋ នៅក្នុងរដ្ឋបាលខេត្តសៀមរាប  ដើមី្បជាយន្តការមួយសម្រាប់ការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក យកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាព ៕

ដោយ ÷ ពន្លឺ

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.