ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា


ខេត្តសៀមរាប ÷ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បើកសវនកម្មផ្ទៃក្រៅប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance ហៅកាត់ថា (JQA)។ គោលបំណងនៃសវនកម្ម គឺដើម្បីបញ្ជាក់ថា តើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃស្ថាប័នអាជ្ញាធរជាតិអប្សរា កំពុងបន្តអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃសុពលភាព (៣ឆ្នាំ) ស្ដង់ដារ ISO14001: 2015 ដែរឬទេ ហើយជាពិសេសជាមួយគ្នានេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធរបស់អាជ្ញាធរជាតិអប្សរាក៏ត្រូវនឹងធ្វើការពិនិត្យដែរ ដោយយោងទៅលើសកម្មភាពពាក់ព័ន្ធបរិស្ថាន និងអ្នកទទួលខុសត្រូវលើបរិស្ថាន។

អញ្ចើញចូលរួមបើកសវនកម្មផ្ទៃក្រៅ ដោយឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA និងជាសវនករ ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្រ្តី-បុគ្គលិកជាអ្នកជំរុញបរិស្ថាននៅតាមនាយកដ្ឋាននីមួយៗ។

តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដា លើកឡើងថា ចំណុចដែលត្រូវយកមកពិនិត្យនៅក្នុងសវនកម្មផ្ទៃក្រៅនាពេលនេះ មានដូចតទៅ៖ ទី១ ពិនិត្យលើសវនកម្មផ្ទៃក្នុង និងត្រួតពិនិត្យការគ្រប់គ្រង ទី២ ពិនិត្យសវនកម្មលើកមុនដែលមិនមានភាពមិនអនុលោម ទី៣ ឆ្លើយតបរបស់អាជ្ញាធរជាតិអប្សរាទៅនឹងការតវ៉ាផ្សេងៗពីមជ្ឍដ្ឋានខាងក្រៅ បើសិនមានការតវ៉ាកើតឡើងនៅឆ្នាំមុន ទី៤ ប្រសិទ្ធ ភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ទៅលើការសម្រេចគោលបំណង ទី៥ ស្ថានភាពរីកចម្រើនទៅមុខសម្រាប់សកម្មភាពកែលម្អជាបន្តបន្ទាប់ ទី៦ ការគ្រប់គ្រងប្រតិបត្តិការជាប្រចាំដែលបានចារនៅក្នុងសៀវ ភៅគ្រប់គ្រងបរិស្ថាន ទី៧ ការផ្លាស់ប្តូរផ្សេងៗនៅក្នុងប្រព័ន្ធគ្រប់គ្រង ទី៨ ភាពសមស្របនៃការប្រើប្រាស់ស្លាកសញ្ញាចុះបញ្ជី និងការបោះពុម្ពផ្សាយ ព័ត៌មានដែលបានចុះបញ្ជី។

ឯកឧត្តម ឡុង កុសល មានប្រសាសន៍ថា សវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថានលើកនេះជាលើកទី៦ បើសិនជាយើងទទួលបានវិញ្ញាបនបត្របន្តទៀតនាពេលខាងមុខ និងជាឆ្នាំទី១៨ ដែលអាជ្ញាធរជាតិអប្សរាបានផ្សារភ្ជាប់ខ្លួនទៅនិងការងារបរិស្ថានដែលមានគុណតម្លៃយ៉ាងធំធេងក្នុងរយៈពេលកន្លងមក។ ឯកឧត្តមបន្តថា ក្នុងនាមតំណាងឱ្យអគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏ដូចជាស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូលសូមសម្តែងការគោរព និងអរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានបំពេញប្រកបទៅដោយការយកចិត្តទុកដាក់ និងមានការលះបង់ខ្ពស់ ចំពោះសកម្មភាពការងារដ៏មានតម្លៃនេះ។សូមបញ្ជាក់ថា ការធ្វើសវនកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរាដោយស្ថាប័នធានាគុណភាពជប៉ុន (JQA) មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយធ្វើសវនកម្មចំនួន៥នាយកដ្ឋាន និង១អង្គភាព៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.