ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក ឧកញ៉ា ជឹម សុខ ទទួលជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែងនៅក្នុងអាណត្តិទី ២ លើកទី ២ បន្តទៀត…


ខេត្តព្រៃវែង ÷ ឯកឧត្តម រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាសភាពាណិជ្ជកម្មគឺជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជួយដល់ការ អភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ពិសេសវាបានជួយស្រូបយកវិស័យឯកជនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងការពង្រឹង វិស័យពាណិជ្ជកម្ម ក៏ដូចជា បានផ្តល់ឱកាសការងារជាច្រើនឲ្យ យុវជនមានការងារធ្វើ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិអោយកាន់តែប្រសើរឡើងបន្ថែមទៀត។

ថ្លែងនៅក្នុងនោះដែរ ឯកឧត្ដម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានមានប្រសាសន៍ ផ្ដាំផ្ញើរដល់សមាជិកសភាពាណិជ្ជកម្មដែលទើបតែជ្រើសរើសថ្មីទាំង១១ រូប និងប្រធានសភាពាណិជ្ជកម្ម ជាប់ឆ្នោតថ្មីនេះ ត្រូវសហការគ្នាជាមួយសមាជិកចាស់ដោយធ្វើយ៉ាងណាបង្កើនទំនាក់ទំនងជាមួយនិងប្រភពសេដ្ឋកិច្ចក្នុងប្រទេស និងក្រៅ ប្រទេសដើម្បីស្រង់យកព័ត៍មានដែលពាក់ព័ន្ធនឹងកិច្ចអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ពិសេសជួយរកទីផ្សារដល់បងប្អូនអាជីវករ ពាណិជ្ជករ និងសេវាករ តាមរយៈការគៀងគររកអង្គការដៃគូ និងក្រុមឈ្មួញផ្សេងៗទៀត ដើម្បីធ្វើការទិញលក់ផលិតផលរបស់ពួកគាត់និងដើម្បីជម្រុញដល់ដំណើរការខ្សែចង្វាក់ផលិតកម្មផ្សេងៗ ក្នុងការរួមចំណែកលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនអាជីវករ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលផងដែរ។

ហើយក្នុងនោះដែរ លោក ឧកញ៉ា ជឹម សុខ ដែលជាប់ជាប្រធានសភាពាណិជ្ជកម្មនៅក្នុងអាណត្តិទី ២ លើកទី ២ សម្រាប់ខេត្តព្រៃវែងថ្មីនេះ បានធ្វើការប្តេជ្ញាចិត្តថា៖ និងខិតខំដឹកនាំសភាពាណិជ្ជកម្មខេត្តឲ្យទទួលបានជោគជ័យ, បង្កើនសាមគ្គីភាពទាំងផ្ទៃក្នុងសភា និងរក្សាកិច្ចសហប្រតិបត្តិការជាមួយអង្គភាព-ស្ថាប័ន នានា ដោយយកអស់កម្លាំងកាយចិត្ត ចូលរួមគ្រប់សកម្មភាពនានាទាំងក្នុង និង ក្រៅប្រទេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យឯកជនអោយកាន់តែមានកាលានុវត្តភាព និងឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល, បង្កើនទំនាក់ទំនងជាមួយក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍រវាងគ្នាទៅវិញទៅមកផងដែរ៕

ដោយ ÷ វិច្ឆិកា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.