ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្កម អ្នកឧកញ៉ា សៀង ណាំ អញ្ជើញសម្ពោធឆ្លងស្រះទឹក និងសមិទ្ធផលនានាជាច្រើនទៀត នៅវត្ត អន្លុងសំណរ ក្នុងស្រុកជីក្រែងខេត្តសៀមរាប


ខេត្តសៀមរាប ÷ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញកាត់ខ្សែបូរ សម្ពោធឆ្លងស្រះទឹក និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាជាច្រើនទៀត នៅបរិវេណវត្តអន្លុងសំណរ ក្នុងឃុំអន្លុងសំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ពិធីនេះក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្ត រួមនឹងមន្ត្រីសង្ឃក្នុងខេត្ត លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។

ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង មានសង្ឃដិកាថា ឈរលើមូលដ្ឋានប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍នោះ បានធ្វើឲ្យកម្ពុជាមានឱកាសច្រើនសម្រាប់អភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាក់ស្តែងការបើក ចំហសិទ្ធិសេរីភាពខាងជំនឿសាសនា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមរៀងមក ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យវិស័យសាសនានៅកម្ពុជាមានការរីកចំរើនសម្បូរបែបគួរឲ្យកត់សម្គាល់ និងមានសុខដុមនីយកម្មសាសនាគួរជាទីមោទនៈ ជាពិសេសរាល់សមិទ្ធផល ដែលកំពុងកើតមាននៅក្នុងវត្តអន្លុង សំណរ នាពេលនេះ ដែលវាជាភស្តុតាងស្រាប់ ខណៈដែលនៅក្នុងរបបវាលពិឃាត ប៉ុល ពត បានធ្វើឲ្យវិស័យសាសនាបានធ្លាក់ចុះដល់ចំនុចសូន្យ ហើយវត្តអារាម ព្រះវិហារត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំង ស្រុង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានថ្លែងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព ភាពជាម្ចាស់ការពេញលេញក្នុងការដឹកនាំជោគវាសនាដ៏ប្រពៃរបស់ខ្លួន ដើម្បីស្វែងរកសន្តិភាព វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូរ ជូនប្រជាជនខ្មែរគ្រប់រូប ពោលគឺកម្ពុជាមានសន្តិភាពពេញលេញ មានឯករាជ្យភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានប្រជាធិបតេយ្យពិតប្រាកដ។ ដោយឡែកសមិទ្ធផលដែលបានរៀបចំពីធីឆ្លង និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មានស្រះទឹក និងសមិទ្ធផលនានាជាច្រើនទៀត នៅបរិវេណវត្តអន្លុងសំណរ នៅថ្ងៃនេះដែរ វាគឺជាសក្ខីភាពថ្មីមួយបន្ថែមទៀតដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតាក្នុងស្រុកជីក្រែង ខេត្តសៀមរាបទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តនឹងទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសប្រមុខដឹកនាំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងបន្តការអភិវឌ្ឍ និងការរីកចម្រើន រុងរឿងលើគ្រប់វិស័យ ប្រកបដោយសុខសន្តិភាព និងស្ថេរភាពសង្គម។

សូមបញ្ជាក់ថា សមិទ្ធផលថ្មីៗ ដែលត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះដែរ មានស្រះទឹក១ មានបណ្តោយ ៤០ម៉ែត្រ ទទឹង ៣០ម៉ែត្រ និងជម្រៅ ៥ម៉ែត្រកន្លះ រួមនឹងសមិទ្ធផលផ្សេងៗទៀត សរុបថវិកាអស់ចំនួនជាង ១៥ម៉ឺនដុល្លារ។

ជាមួយគ្នានោះដែរក្នុងពិធីនោះ អ្នកឧកញ៉ា សៀង ណាំ ក៏បានប្រគេននូវថវិកាផ្ទាល់ខ្លួនប្រគេនដល់ព្រះចៅអធិកាវត្តចំនួន ១០លានរៀល, ប្រគល់ជូនលោកគ្រូអ្នកគ្រូ ១លាន ៣សែនរៀល, យាយជិតាជី ៣០០នាក់ ក្នុងម្នាក់ទទួលបាន ក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល និងសិស្សានុសិស្ស ២០០នាក់ ក្នុងម្នាក់ទទួលបាន សៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា ៥.០០០រៀលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.