ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ នៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់


ខេត្តសៀមរាប ÷ ផ្លូវលំមួយខ្សែ ដែលមានប្រវែងជាង ៣គីឡូម៉ែត្រ ក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុលកែលំអរឡើងវិញជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប រួមនឹងវត្តមានប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមការងារចុះជួយមូលដ្ឋានឃុំស្រណាល អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឱ្យដឹងថាផ្លូវមួយខ្សែនេះ មានប្រវែងសរុប ៣.៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ឆ្លងកាត់ភូមិចំនួន៣ ក្នុងឃុំស្រណាល ដែលផ្លូវមួយខ្សែនេះដែរ គ្រោងប្រើប្រាស់ថវិការប្រមាណជិត ២ម៉ឺនដុល្លា ដែលបានមកពីក្រុមការងារខេត្តចុះជួយមូលដ្ឋានឃុំ ស្រណាល រួមនឹងសប្បុរសជននានាតាមរយៈក្រុមការងារ នឹងអនុវត្តការជួសជុលដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ។

លោកបន្តទៀតថា ថវិកាដែលបានផ្ដល់សម្រាប់ការស្ថាបនាផ្លូវមួយខ្សែនេះ គឺជាការគិតគូរដល់ជីវភាព និងទុក្ខលំបាក់របស់ប្រជាជនរស់នៅក្នុងឃុំស្រណាលទាំងមូលដែលវាបានផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូននូវផលិតផលកសិកម្ម ព្រមទាំងជាផ្លូវដែលមានសារៈសំខាន់ ក្នុងការផ្សារភ្ជាប់រវាងពីមូលដ្ឋានមួយ ទៅមូលដ្ឋានមួយទៀត និងពីតំបន់មួយ ទៅតំបន់មួយទៀត។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាននោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា បានធ្វើឱ្យបណ្តាប្រទេសជាច្រើននៅលើសកលលោក បន្តពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ឋថែមទៀតជាមួយកម្ពុជា។ ចំពោះផ្លូវមួយខ្សែនេះ គឺជាសមិទ្ឋផលដ៏មានសារសំខាន់មួយសម្រាប់ប្រជាពលរដ្ឋក្នុងឃុំ ស្រណាល ជាពិសេសស្រុកក្រឡាញ់ទាំងមូល។

ជាមួយគ្នានោះដែរឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តនឹងទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសប្រមុខដឹកនាំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងបន្តការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ប្រកបដោយសុខសន្តិភាព និងស្ថេរភាពសង្គម៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.