ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីសំណេះសំណាល និង ជូនដំណើរ យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប មានរៀបចំធ្វើពិធីសំណេះសំណាល និងជូនដំណើរ យោធិននៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី បាន(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជីរីករាយ) ក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និង លោកវរសេនីយ៍ឯក ស៊ូ កណ្ឋារដ្ឋ មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំង កងកម្លាំងអាវុធហត្ថ ព្រមទាំងមាតាបិតា និងអាណាព្យាបាល ផងដែរ ។

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក នាក់ ណេរ៉ុន បានមានប្រសាសន៍សំណេះសំណាល បានបញ្ជាក់ថា នេះជាការបង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងរដ្ឋបាលខេត្តសៀមរាប ចំពោះការស្ម័គ្រចិត្តរបស់ប្អូនៗ យុវជន ចូលបម្រើក្នុងកងយោធពលខេមរភូមិន្ទ ដើមី្បបំពេញក្របខ័ណ្ឌឲ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង ។ លោកបានបន្តទៀតថា ការខិតខំប្រឹងប្រែងរបស់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មន្ត្រីក្រោម ឱវាទនាពេលកន្លងមក បានយកចិត្តទុកដាក់ និង ខិតខំអនុវត្តការងារតាមតួនាទី ភារកិច្ច រក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនដល់គណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ និង ធ្វើឲ្យខេត្តសៀមរាប បានកំពុងធ្វើការអភិវឌ្ឍន៏រីកចម្រើនប្រកបដោយចីរភាពលើគ្រប់វិស័យ ជាសំខាន់ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ ទទួលអំណរសាទរ ក្នុងខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប.អង្គរ ដោយបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពខ្ពស់ ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និង ត្រូវជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺត្រូវធ្វើជាគំរូ ក្នុងការប្រតិបត្តិច្បាប់ បន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស លះបង់ផលប្រយោជន៍ផ្ទាល់ ខ្លួនឲ្យច្រើន និងទុកជាតិ ទុកប្រជាជន ឲ្យខ្ពស់ជាងផលប្រយោជន៍ខ្លួន ។ លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងថ្មីទាំងអស់ ត្រូវខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច ក្នុងការបំពេញបេសកកម្មកងរាជអាវុធហត្ថ ឲ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ បទបញ្ជា និង ការចាត់តាំងរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅពេលបញ្ចប់វគ្គ ព្រមទាំងបានថ្លែងអំណរគុណ និង កោតសរសើរចំពោះទឹកចិត្តរបស់ក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានអនុញ្ញាតឲ្យកូនចៅរបស់ខ្លួន ចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឲ្យកងរាជអាវុធហត្ថ ដើម្បីបម្រើប្រទេសជាតិ មាតុភូមិនៃយើង និងការពារ ថែរក្សាសន្តិភាពឲ្យបានគង់វង្ស ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.