ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

គ្រួសារប្រជាពលរដ្ឋចំនួន១៤១គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកជីក្រែង ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត


ខេត្តសៀមរាប ÷ បងប្អូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៤១គ្រួសារ លើក១០ឃុំក្នុងស្រុកជីក្រែង ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី១៥ ខែមេសា ត្រូវបានទទួល អំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកទៅចែកជូនបងប្អូន ក្រោមអធិបតីភាពរបស់ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងសហការី និង អស់លោក លោកស្រីជាអនុសាខាកាកបាទក្រហមកម្ពុជាស្រុក អាជ្ញាធរឃុំ កាលពីព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្ត ក្របីរៀល ឃុំ កំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។

តាមរបាយការណ៍របស់លោក ប៊ូ ម៉េងទ្រី អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង បានឲ្យដឹងថា ក្នុងឱកាសដែល ប្រជាពលរដ្ឋទទួលសាទរបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១៥ មេសា ឆ្នាំ២០២៣ មានគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ លាយឡំនឹងភ្លៀង ផ្គររន្ទះ បក់បោកមក ប៉ះពាល់លើភូមិសាស្ត្រ ឃុំទាំង១០ របស់ស្រុកជីក្រែង បណ្តាលឲ្យ(រលំផ្ទះ១ខ្នង និង របើកដំបូល/ជញ្ជាំង១៤០ខ្នង) តែមិនបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ។

តាមការបញ្ជាក់របស់លោក ស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា នៅ ដើមឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋបានរងគ្រោះ ដោយគ្រោះធម្មជាតិទូទាំងខេត្តសៀមរាប មានចំនួនសរុប ៥១៣គ្រួសារ ហើយក៏ត្រូវបានសាខា នាំយកអំណោយផ្តល់ជូនជាបន្តបន្ទាប់ផងដែរ ។

លោកជំទាវ ទាង អេង ទៀសីហា ក្នុងនាមឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ ចោល»។ លោកជំទាវក៏បានសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតលំនៅដ្ឋានរបស់បងប្អូន ដោយគ្រោះធម្មជាតិ ។ ម៉្យាងទៀតកាកបាទក្រហមកម្ពុជា ក៏មិនទុកឲ្យបងប្អូនរងគ្រោះណាម្នាក់ ហើយមិនបានយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាននោះទេ គឺ កាកបាទក្រហមនៅគ្រប់ទីកន្លែង ជាមួយបងប្អូនគ្រប់វិនាទី មិនទុកឲ្យរងទុក្ខវេទនានោះឡើយ ។ លោកជំទាវបានបញ្ជាក់ទៀតថា អំណោយទាំងនេះគឺបាន ជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូនបានមួយរយៈ ព្រមទាំងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបន្តការដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយសូមប្រជាពលរដ្ឋទាំងអស់គ្នា បន្តការប្រុងប្រយ័ត្ននារដូវក្តៅចូលមកដល់នេះ និងត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ ក្នុង នោះដែរលោកជំទាវ ក៏បានក្រើនរំលឹងបងប្អូន អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នាផងដែរ ។

ចំពោះអំណោយដែលបានចែកជូន គឺសម្រាប់គ្រួសារដែលរលំផ្ទះ១គ្រួសារ បានទទួលអំណោយជាអង្ករ៣០គ.ក្រ មី១កេស ត្រីខ១យួរ កន្ទេល១ មុង១ សារុង១ ក្រមា១ ស័ង្កសី១៦សន្លឹក និងថវិកាចំនួន១៥ម៉ឺនរៀល ។ ចំពោះគ្រួសាររងគ្រោះដោយសារខ្យល់របើកដំបូល/ជញ្ជាំង១៤០គ្រួសារ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គ.ក្រ មី១កេស ត្រីខ១យួរ កន្ទេល១ មុង១ សារុង១ ក្រមា១ ស័ង្កសី១០សន្លឹក និងថវិកាចំនួន១០ម៉ឺនរៀល ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.