ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦0គ្រួសារ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលអំណោយ ពីសម្ដេចពិជ័យសេនាទៀ បាញ់


ខេត្តសៀមរាប÷ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ ប្រជាពលរដ្ឋចំនួន ៦០គ្រួសារដែលរស់នៅក្នុងឃុំរុនតាឯក .ឃុំព្រះដាក . ឃុំរំចេក និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានទទួលផល ប៉ះពាល់ ពីភ្លៀង និងខ្យល់កន្ត្រាក់ ទទួលបានសង្ក័សី ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ដើម្បីធ្វើការជួសជុលលំនៅដ្ឋានឡើងវិញ។

តាមរបាយការណ៍ លោក រិន ឡូត អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា កាលពីថ្ងៃ ទី១៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងមូលដ្ឋានស្រុកបន្ទាយស្រី មានភ្លៀង និងខ្យល់កន្ត្រាក់ វេលាម៉ោង ២១:៣០នាទីយប់ ដែលបង្ករផលប៉ះពាល់ និងការខូច ខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ឃុំចំនួន៥ ស្មើ៦២ ករណី (ខ្នងផ្ទះ) ដែលរងផលប៉ះពាល់ក្នុងនោះ ឃុំខ្នាសណ្តាយចំនួន១ករណី(ជួសជុលរួច) ឃុំរំចេក រលំចំនួន១ករណី ឃុំព្រះដាក់ របើកជញ្ជាំង និងដំបូលផ្ទះចំនួន១២ករណី ឃុំឃុនរាម របើកដំបូលផ្ទះ ជញ្ជាំងផ្ទះ និងផ្ទះបាយចំនួន១៤ករណី ឃុំរុនតាឯក រំលំទាំង ស្រុង១០ករណី និងរបើកដំបូល២៣ករណី ក្នុងនោះខ្នងផ្ទះដែលខូចខាតសង្ក័សីច្រើនមានចំនួន៥ខ្នងផ្ទះ ដែលខូចខាតចន្លោះពី៣៤សន្លឹក រហូតដល់៨០ សន្លឹក តែមិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ នោះទេ។ លោកក៏បានសំដែងនូវការសោកស្ដាយជាពន់ពេក ក៏ព្រោះតែហេតុការណ៍នេះគឺគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ចំពោះការខូច ខាតផ្ទះសំបែង ទ្រព្យសម្បត្តិដោយសារគ្រោះមហន្តរាយដោយធម្មជាតិនេះ ។

ក្នុងឱកាសនោះដែរ លោក រិន ឡូត ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការថែទាំសុខភាពការ រកកន្លែងសុវត្តិភាពពេលមាន ភ្លៀង ផ្គរន្ទះ និងខ្យល់កន្ត្រាក់ ជៀសវាងហានិភ័យ ដល់អាយុជីវិត និងស្នើសុំបងប្អូនទាំងអស់ដាំដើមឈើនៅតាមលំនៅដ្ឋានរៀងៗខ្លួន ដើម្បីបានជាម្លប់ និងការពារខ្យល់កន្ត្រាក់។ សូមជម្រាបថាបងប្អូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ មកពីឃុំចំនួន៤ក្នុង មូលដ្ឋានស្រុកបន្ទាយស្រី ដែលរងផលប៉ះពាល់ដោយសារភ្លៀង និងខ្យល់កន្ត្រាក់ ទទួលបានស័ង្កសីចំនួន៧៦១សន្លឹក ។ ក្នុងនោះឃុំឃុនរាម មាន១៤គ្រួសារ ទទួលបានសង្ក័សី១១៥សន្លឹក. ឃុំរំចេក ១គ្រួសារ ទទួលបានសង្ក័សី ២៥សន្លឹក .ឃុំព្រះដាក ១២គ្រួសារ សង្ក័សី ៩៨សន្លឹក.និងឃុំរុនតាឯក ៣៣គ្រួសារ ទទួលបានសង្ក័សី៥២៣សន្លឹក។ ហើយកន្លងមកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ក៏បានជួយជួសជុលលំនៅដ្ឋាន ប្រជាពលរដ្ឋក្នុងភូមិធម្មជាតិរុនតាឯកថ្មី បានចំនួន១៤ខ្នង ផងដែល ដែលរងផល់ប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.