ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីស្រង់ព្រះ និងចែកទេយ្យទានដល់គ្រួសារចាស់ជរា ខ្វះខាតនៅវត្តអារញ្ញសាគរក្រុងសៀមរាប


ខេត្តសៀមរាប ÷ ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តអារញ្ញសាគរស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមរាប បានការសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តបានរៀបចំពិធីពូនភ្នំខ្សាច់ ស្រង់ព្រះឬហៅថាឆ្លងចេត្រ និងឱបស្ទបនូវការចែកទេយ្យទានដល់គ្រួសារខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នកមានពិការភាព ចំនួន១២៥គ្រួសាររស់នៅភូមិអារញ្ញសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងភរិយា លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប និងភរិយាផងដែរ។

ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដីកាថា៖គ្រឿងឧបភោគបរិភោគ និងថវិកាទាំងនេះ បានមកពីការប្រគេនរបស់ប្រជាពុទ្ឋរិស័ទក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ និងមួយចំនួនទៀត បានពីការសន្សំទុកតាមរយៈពិធីបុណ្យផ្សេងៗ តែដោយមើលឃើញពីភាពខ្វះខាតជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋទាំង ១២៥គ្រួសារ ព្រះសង្ឃក៏បានពិភាក្សាជាមួយគណៈ កម្មការវត្តធ្វើការបែងចែកជូននាពេលនេះ។ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន២ម៉ឺន រៀល អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ តែ ស្ករ មី ទឹកក្រូច និងសម្ភារៈផ្ទះបាយ១កញ្ចប់ធំដូចជា ចាន ឆ្នាំង កំសៀវ ធុងទឹកបំពង់ទឹកក្តៅ។ល។

ចំណែកឯពិធីស្រង់ព្រះ ត្រូវបានព្រះអង្គបញ្ជាក់ថា៖  អ្នក ដែលបានលាងសំអាតព្រះពុទ្ឋបដិមា ស្រង់ទឹក ដល់ព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយ៍ ជាដើម គឺទទួលបានផល្លានិសង្សច្រើន ណាស់ ហើយអនាគតជាតិនឹងបានទៅ កើតក្នុងឋានទេវលោកបានសេចក្តីសុខ គ្រប់បែបយ៉ាង។ ដោយសារមានជំនឿ និងទំនៀមទម្លាប់ របស់ដូនតាយើង ដូច្នេះហើយទើបបាន ជាប់ជាប្រពៃណីនេះមានរហូតមកដល់សព្វថ្ងៃ ឲ្យតែដល់ពេលឬក្រោយចូលឆ្នាំថ្មីម្តងៗគេតែតែង ធ្វើពិធីស្រង់ទឹកពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតានៅតាមទីអារាម និងភូមិស្រុក នានា អ្នកខ្លះហៅថាពិធីឆ្លងចែត្រ។

លោក ពិន ប្រាកដ បានសំដែងនូវការ កោតសរសើរ ចំពោះ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង អស់ ដែលបានប្រឹងប្រែង យកព្រះទ័យ និងយកចិត្តទុកដាក់ក្នុងការថែរក្សានិងអភិរក្សប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ដូនតាខ្មែរ ញ៉ាំងឱយវិស័យពុទ្ធចក្រកាន់តែរីកចំរើនគង់វង្សស្ថិតស្ថេរថែមទៀត។ លើសពីនេះជារឿយៗព្រះចៅអធិ ការវត្តនេះតែងតែយកព្រះទ័យទុកដាក់ចំពោះទុគតជន ជនមានពិការភាព ចាស់ជរា ដែលមានលំនៅឋានក្បែរៗវត្ត ចែករំលែកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ ទៅតាមលទ្ឋភាពដែលព្រះអង្គមាន នេះជាវប្បធម៌ចែករំលែក និងជាការស្គាល់ទុកធុរៈគ្នាទៅវិញទៅមកតាមលំអានដូនតាខ្មែរយើងធ្លាប់ធ្វើពីមុនមក។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងពីពិធីពូនភ្នំខ្សាច់ស្រង់ព្រះ ថាជាទំនៀមទម្លាប់ខ្មែរយើងតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលក្រោយពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាមកយូរហើយ ថា ការលាងជំរះធូលី  ទៅលើព្រះបដិមាថ្ម និងការងូតទឹកប្រគេនដល់គ្រូបាអាចារ្យ មាតាបិតា ដែលជា ព្រះ រស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ។ ទឹកជាធាតុត្រជាក់ តំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រពលើរាងកាយជន ណាម្នាក់ហើយនឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។

លោក ពិន ប្រាកដ បញ្ជាក់ទៀតថា៖កម្ពុជា ក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហា សេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព និងការ អភិវឌ្ឍន៏ រីកចំរើន គ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រពិសេសតាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ប្រទេស កម្ពុជាទាំងមូលទទួលបាននូវការផ្សះផ្សារជាតិ សន្តិភាព ឯកភាពជាតិ ប្រជាធិបតេយ្យ សន្តិសុខ ស្ថេរភាពនយោបាយនិងពង្រឹងឡើងវិញលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ហើយបងប្អូនប្រជាពលរដ្ឋមានសិទ្ឋិសេរីភាពនិងអាចជួបជុំធ្វើបុណ្យទានបានគ្រប់ទីកន្លែងដោយពុំមានការភ័យខ្លាច៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.