ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេចពិជ័យសេនា និងប្រតិភូ ព្រមទាំងថ្នាក់ដឹកនាំខេត្តដង្ហែបុណ្យផ្កាប្រាក់សាមគ្គី ពុទ្ធាភិសេកព្រះនិងកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារសាលាអនុគណក្រុងក្នុងវត្តទេពពោធិវង្ស (ហៅវត្តថ្មី)


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី ១២ ខែ មេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការបងប្អូន ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តក្នុងខេត្តបានចូលរួមបុណ្យផ្កាប្រាក់សាមគ្គី និង ពុទ្ធាភិសេកព្រះផ្ចាញ់មារដែលផ្តួចផ្តើមឡើងដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប បានដង្ហែរអង្គផ្កាប្រាក់ ចូលវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប។ ការរៀបចំបុណ្យផ្កាប្រាក់សាមគ្គីនេះឡើង គឺដើម្បីជាការរៃអង្គាសបច្ច័យ យកមកកសាងសមទ្ធិផលក្នុងវត្តទេព ពោធិវង្ស ដើមី្បប្រមូលបច្ច័យសាងសង់សាលាអនុគណក្រុងសៀមរាប សម្រាប់បម្រើដល់វិ័ស័យព្រះពុទ្ធសាសនាជូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានវេរប្រគេនបច្ច័យបានពីអង្គផ្កាប្រាក់ចំនួន ១១០លានរៀល និង ប្រាក់ដុល្លារចំនួន ១៦ពាន់ដុល្លារដល់ព្រះគ្រូចៅអធិការវត្តនិង បានធ្វើពិធីពុទ្ធាភិសេកព្រះអង្គផ្ចាញ់មារទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដើមី្បតម្កល់ ទុកក្នុងអគារសាលា អនុគណ សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទគោរពប្រតិបត្តិធ្វើបុណ្យទានផ្សេងៗ ។

នៅព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២៣សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជាអធិបតីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារសាលាអនុគណវត្តទេពពោធិវង្ស។សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់និងចាត់ទុកថាជាសមិទ្ឋផលថ្មីមួយសម្រាប់បំរើឱ្យវិស័យព្រះពុទ្ឋសាសនា និងរួមចំណែកយ៉ាងសំខាន់និងបង្កភាពងាយស្រួលដល់កិច្ចការងាររដ្ឋបាលសង្ឃក្នុងក្រុងសៀមរាប សម្រាប់បំរើឱ្យការងារព្រះពុទ្ឋសាសនាក្នុងការធ្វើទំនាក់ទំនងគ្រប់វត្តអារាម អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ និងជាពុទ្ឋិកៈសិក្សាធិការជួយបណ្តុះបណ្តាលធនធានព្រះសង្ឃប្រកបដោយចំណេះដឹង គុណធម៌ ប្រកាន់វិន័យខ្ជាប់ខ្ជួនតាមពុទ្ឋប្បញតិនិងពុទ្ឋានុញ្ញាតិ និងចូលរួមអភិវឌ្ឍ សិល្បៈ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ថែរក្សា លើកស្ទួយនិងទប់ស្កាត់វប្បធម៌អវិជ្ជមានទាំងឡាយដែលមានផលប៉ះពាល់ដល់វប្បធម៌ជាតិប្រកបដោយមនសិការ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖តាមនយោបាយឈ្នះ ឈ្នះ និងក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យព្រះពុទ្ឋសាសនាដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌និងការ យោគយល់គ្នាក្នុងចំណោមពុទ្ឋសាសនិកក៏ដូចជាប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត។ ការសម្ពោធសាលាគណៈក្រុងសៀមរាបនាពេលនេះស្របទៅប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យអាស្រ័យដោយយើងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយនិងសន្តិសុខដ៏រឹងមាំ បានធានាឱ្យកម្ពុជាសម្រេចបានលទ្ឋផលល្អប្រសើរក្នុងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាមួយគ្នានេះ វិស័យព្រះពុទ្ឋសាសនាក៏ជាវិស័យមួយដែលរាជរដ្ឋាភិបាលបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំតាមរយៈផ្សព្វផ្សាយបង្កើនការយល់ដឹងជូនប្រជាពុទ្ឋបរិស័ទជាពិសេសស្រទាប់ យុវវ័យអំពីតម្លៃវប្បធម៌សិល្បៈប្រពៃណី ទំនៀមទម្លាប់ខ្មែរ។

សម្តេចពិជ័យសេនា ទៀ បាញ់បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមការពារសន្តិភាពមិនត្រូវឱ្យសន្តិភាពនេះត្រូវបានបំផ្លាញដោយជនណាម្នាក់ឬបក្សនយោបាយណាមួយនោះទេ ទោះអស់តម្លៃណាក៏ដោយ និងចូលរួមថែរក្សាការពារនូវសមិទ្ឋិផលទាំងឡាយរបស់ជាតិធ្វើយ៉ាងណាឱ្យសមិទ្ឋិផលសម្រេចបានដោយឆ្លងកាត់ការលំបាកនិងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះឱ្យបានស្ថិតនៅគង់វង្សជាអមតៈ ជាពិសេសសមិទ្ឋផលជ័យជម្នះ៧មករា១៩៧៩ដែលជាបុព្វបទនៃការនាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៏រីកចម្រើនរបស់ជាតិយើងជាដរាបតរៀងមក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់ព្រះសង្ឃ យាយជីតាជី ជួយអប់រំ ហាមប្រាមដាស់តឿនដល់យុវជនកុំឱ្យប្រើប្រាស់គ្រឿងញៀន ព្រោះវានឹងក្លាយជាសោកនាដកម្មសម្រាប់ប្រទេសជាតិយើងនិងសូមចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ឋិភាពថែមទៀត ពីព្រោះបច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃប្រជាជនយើងស្លាប់ច្រើនជាងសម័យមានសង្គ្រាមទៅទៀត ក្នុងមួយឆ្នាំៗរហូតដល់រាប់ពាន់នាក់និងអ្នករបួសខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀត ផង៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.