ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលរៀននៅរាជធានីភ្នំពេញ ចូលសម្តែងការគួរសម និងជូនពរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!


រាជធានីភ្នំពេញ ÷ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យ ក្រុមយុវនិស្សិតខេត្តបន្ទាយមានជ័យ ០៧នាក់ តំណាងឲ្យយុវនិស្សិតខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ ក្នុងរាជធានីភ្នំពេញ ចំនួន ៣,៧៩២នាក់ ចូលមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសម្តែងការគួរសម និង គោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ឲ្យតែឮដំណឹងថានឹងបានជួបអ្នកបន្ទាយមានជ័យ គឺតែងតែកន្ត្រាក់អារម្មណ៍ឯកឧត្តម ឲ្យនឹករឭកដល់អនុស្សាវរីយ៍កាលពី ឯកឧត្តម នៅជាមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ នឹកដល់មន្ត្រីរាជការ នឹកដល់កងកម្លាំងប្រដាប់អាវុធ ពិសេសនឹកដល់ប្រជាពលរដ្ឋ នៅទីនោះ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍បន្ថែមថា ថ្ងៃនេះក្មួយៗសុំមកជូនពរពូ តែពូក៏សូមជូនពរត្រឡប់ទៅក្មួយៗវិញ២យ៉ាង ទី១៖សូមឲ្យក្មួយៗនៅទីនេះ ក៏ដូចជាក្មួៗយុវនិស្សិតខេត្តបន្ទាយមានជ័យដែលរៀននៅរាជធានីភ្នំពេញព្រមទាំងក្រុមគ្រួសារទាំងអស់ សូមមានសុខភាពល្អ និងទី២៖ សូមឲ្យជោគជ័យគ្រប់ភារកិច្ចសម្រេចរាល់បំណងប្រាថ្នាដែលខ្លួនបានប៉ង។ ឯកឧត្តមបានណែនាំថា សុខភាពមនុស្សយើងគឺសំខាន់ខ្លាំងណាស់ ដូច្នេះក្មួយៗ ត្រូវចេះតាមដាននិង ថែទាំសុខភាព ឲ្យបានល្អ ហាត់ប្រាណឲ្យបានជាប់ជាប្រចាំ រស់នៅប្រកបដោយ អនាម័យនិងបរិស្ថានស្អាត នៅពេលដែលយើងមានសុខភាពល្អ នោះទើបយើងអាចមានកម្លាំងកាយកម្លាំងចិត្តទៅប្រកបកិច្ចការផ្សេងៗ ឲ្យជោគជ័យ ព្រមទាំងអាចសោយសុខលើភាពជោគ ជ័យរបស់យើងបាន ហើយបើចង់ជោគជ័យ យើងត្រូវហ្មត់ចត់ចាប់តាំងពីការងារតូចតាចឡើងទៅ ត្រូវមានមហិច្ឆិតានិងមានគោលដៅច្បាស់លាស់ មានភាពស្មោះត្រង់ធ្វើអ្វីក៏ដោយឲ្យអ្នកជុំវិញក៏ដូចជាថ្នាក់លើ ជឿទុកចិត្ត នោះយើងនឹងជោគជ័យជាមិនខាន។

ក្រោយបញ្ចប់ការសំណេះសំណាលនិងជូនពររួច ឯកឧត្តម រ័ត្ន ស្រ៊ាង បានថតរូបអនុស្សាវរីយ៍ជាមួយក្រុមតំណាងយុវនិស្សិត និងបានផ្តល់ភេសជ្ជៈថវិកាមួយចំនួនជូនត្រឡប់ទៅវិញ ដើម្បីអបអរចូលឆ្នាំថ្មីប្រណីជាតិខ្មែរ៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.