ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រសួងទេសចរណ៍បើកសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍លក់ម្ហូបអាហារតាមដងផ្លូវ!!


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១២ខែ មេសា ឆ្នាំ២០២៣នេះ នៅខេត្តសៀមរាបក្រសួងទេសចរណ៍ សហការណ៍ជាមួយរដ្ឋ បាលខេត្តសៀមរាបនិងមន្ទីរទេសចរណ៍ខេត្តបានបើកសិក្ខាសាលាស្តីពី”ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឆ្ពោះទៅអបអរព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០២៣” អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍លក់ម្ហូបអាហារតាមដងផ្លូវ ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ SEA Games 2023 និង យុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សុខ សង្វា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាន អនុប្រធានតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមានការចូលរួមពីអស់លោក លោកស្រី ម្ចាស់ ឬតំណាង សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវករលក់ដូរនៅតាមដងផ្លូវជាច្រើនរូបក្នុងក្រុងសៀមរាបអញ្ជើញចូលរួមជាសិក្ខាកាមផងដែរ ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថាដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសមានការ ចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហប្រតិ បត្តិការល្អជា មួយផ្នែកឯកជន និង ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា ពិសេស ការរួមចំណែកគាំទ្រពីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដូចជា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើឲ្យវិស័យទេសចរណ៍ខេត្តសៀមរាប មានការអភិវឌ្ឍន៍រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ។

លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្តទៀត ថា ការរៀបចំសិក្ខាសាលាពង្រឹងគុណភាពសេវាកម្មទេសចរណ៍នាថ្ងៃនេះគឺបានបង្ហាញអំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលដែលមានក្រសួងទេសចរណ៍ជាសេនាធិការដើម្បីរៀបចំខេត្តសៀមរាប ឱ្យក្លាយជាទីក្រុង ទេសចរណ៍ ដែលមានគុណភាព សុវត្ថិភាព និងមានភាពទាក់ទាញស័ក្តិសមជាប៉ូលទេសចរណ៍ដ៏ល្អ សម្រាប់ប្រទេសកម្ពុជាក៏ដូចជាក្នុងពិភពលោក ព្រមទាំងប្រែក្លាយ គោលដៅទេសចរណ៍ ខេត្តសៀមរាបឱ្យក្លាយជាគោលដៅទាក់ទាញ សម្រាប់ភ្ញៀវជាតិ-អន្តរជាតិមកទស្សនាឲ្យបានកាន់តែ ច្រើនកុះករ បន្ទាប់ពីវិបត្តិកូវីដ-១៩ ក្រោមស្មារតីយុទ្ធនាការ «ទស្សនាស្រុក យើងកម្ពុជាស្អាត ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និង បដិសណ្ឋារកិច្ចល្អ»។

លោក យុន លីនណេ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍កម្រិតអន្តរជាតិនិងថ្នាក់ជាតិបម្រើដល់វិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២៣ ប្រភេទព្រឹត្តិការណ៍វប្បធម៌ សាសនាប្រវត្តិសាស្ត្រ ដូចមានបញ្ជាក់ក្នុងវិធានគោលនយោបាយអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” និងរួមចំណែកកសាង និងបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

មានប្រសាសន៍បើកសិក្ខាសាលានាពេលនោះដែរ  ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបើកសិក្ខាសាលា នាពេលនេះនឹងឆ្លុះបង្ហាញនូវទិដ្ឋភាពសំខាន់ៗមួយចំនួនតាមរយៈប្រធានបទដូចខាងក្រោម ៖ គឺមន្ទីរទេសចរណ៍ខេត្តសៀមរាបនឹងលើកបង្ហាញជូននូវរាល់សកម្មភាពដែលអង្គភាពមួយនេះបានអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផង និងក្នុងនាមជាកិច្ចសហការ ផង សំដៅសម្រេចបាននូវ “ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប” ជារួម និងជាពិសេសសម្រាប់ព្រឹត្តិការណ៍ធំៗដែលនឹងឈានចូលមកដល់ ដូចជា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣, ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Game) លើកទី៣២ ដែលនឹងមានវិញ្ញាសារប្រកួតមួយចំនួននឹងប្រារព្ធនៅខេត្តសៀមរាប .ទី២គឺ ប្រធានបទទី២ “កាតព្វកិច្ចដាក់បង្ហាញបញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្មសេវាកម្មទេសចរណ៍ដោយមានភ្ជាប់ជាមួយតម្លៃ” ដែលវាគ្មិននឹងបញ្ជាក់លម្អិត អំពីព័ត៌មាន និងលក្ខខណ្ឌរៀបចំបញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្មសេវាកម្មទេសចរណ៍ដោយមានភ្ជាប់ជាមួយតម្លៃ ដូចដែលបានកំណត់ក្នុងសារាចរណ៍ណែនាំលេខ ០០២ សរណន.ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការរៀបចំ ដាក់តាំងបង្ហាញ បញ្ជីរាយនាមសេវាកម្មរបស់អាជីវកម្មសេវាកម្មទេសចរណ៍ដោយមានភ្ជាប់ជាមួយតម្លៃ និងទី៣គឺបង្ហាញអំពីសក្តានុពលម្ហូបអាហារកម្ពុជា ដែលអង្គការទេសចរណ៍ពិភពលោកបានទទួលស្គាល់ថា“ម្ហូបអាហារជាភាពទាក់ទាញទេសចរណ៍”។ ហើយចំពោះការលក់ដូរតាមដងផ្លូវក៏ជាផ្នែកមួយនៃភាពទាក់ទាញទេសចរណ៍ផងដែរប្រសិនបើយើងអនុវត្តត្រឹមត្រូវតាមនិយាមនិងស្តង់ដាប្រតិបត្តិត្រឹមត្រូវ។

ឯកឧត្តម សុខ សង្វារ ក៏បានសំណូមពរឱ្យអាជីវករទាំងអស់ ត្រូវមានបញ្ជីរាយនាមតម្លៃសេវាកម្ម ជៀសវាងមានភាពមិនស្របគ្នារវាងអ្នកទិញនិងអ្នកលក់ទៅលើបញ្ហាតម្លៃ ដែលយើងអាចសង្កេតឃើញមានការជជែកគ្នាច្រើនអំពីបញ្ហាតម្លៃនេះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក៏បានថ្លែងអំពាវនាវដល់វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តកម្ពុជា និងជាពិសេសគោលដៅទេសចរណ៍ខេត្តសៀមរាបក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ស្របទៅតាមដំណាក់កាលទី២នៃការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍នៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ហើយក៏ដូចជាឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះដាក់ចេញជាយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣”៕

ដោយ ÷ ពន្លឺ


Filed in: ទេសចរណ៏, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.