ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាលខេត្ត សៀមរាប នាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ជូនដល់កងទ័ពសម្ពន្ឋ័មេត្រីភាពនៅព្រំដែននិងក្នុងភូមិសាស្ត្រខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅថ្ងៃទី១១ ខែមេសាឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តនិងគណៈប្រតិភូខេត្ត បានអញ្ជើញ ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ ដោយបាននាំទៅជាមួយនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជាអំណោយរដ្ឋបាលខេត្ត ជូនដល់នាយទាហានពលទាហានកងពលតូចអន្តរាគមន៍លេខ៥នៃកងពលធំអន្តរាគមន៍លេខ២ប្រចាំទិសទី៣ ឈរជើងនៅ ក្នុងភូមិសាស្រ្តស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ ជាអង្គភាពសម្ពន្ឋ័មេត្រីភាពរបស់ខេត្ត និងជូនដល់អង្គភាព ទ័ពប្រចាំសមរភូមិមុខ យោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូន តឹង ស្ថិតភូមិត្រពាំងក្រសាំង ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ប្រពៃណីជាតិខ្មែរយើងខាងមុខ ។ សម្ភារៈអំណោយនិងគ្រឿងឧបភោគបរិភោគ បានផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៥ នូវឧបភោគបរិភោគ ចំនួន ២៨មុខ និង ប្រេងម៉ាស៊ូត ១ពាន់លីត្រ,ស័ង្កសី ២ពាន់សន្លឹក ,តង់ ០១ផ្ទាំង ស្រាបៀរ ១០០កេស និង ថវិកា ២០លាន រៀល និងចែកជូនកងទ័ពម្នាក់ៗ ២ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ នូវស្រាបៀរ ៥០កេស ថវិកា៦លានរៀល។ និងបាន ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ នូវស្រា បៀរ ៥០កេស ថវិកា ៥លានរៀល មី ៤០កេស គោ ១ក្បាល, អង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគ ចំនួន ២២មុខ និងថវិកា សរុប ១២លានរៀល ស្រាបៀរ ៥០កេស ,ប្រេងម៉ាស៊ូត ៥០០លីត្រ ពុយដាក់ប្រេង ០៥ពុយ និង តង់០១ ក្នុងនោះបានចែកជូនយោធិនម្នាក់ៗ៤ម៉ឺនរៀលផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយមេបញ្ជាការ មេបញ្ជាការងនិងយោធិនទាំងពីរគោលដៅ ឯកឧត្តម ទៀ សីហា បានក្រើនរំលឹក ដល់នាយទាហានពលទាហានទាំងអស់ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មានសភាពស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ បងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធីយុទ្ធសាស្រ្តរបស់កងទ័ព ត្រូវត្រៀមលក្ខណៈនៅគ្រប់ពេលវេលា ក្នុងការជួយអន្តរាគមន៍ពេលមានសភាពការណ៍ណាមួយកើតឡើង ។

ឯកឧត្តមមានប្រសាសន៍ថា៖ ក្រោមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបំផុសឲ្យមានចលនាចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និង មួយសមរភូមិមុខ ក្នុងកាលៈទេសៈមួយ ដើម្បីពង្រឹង ខឿនការពារជាតិ ការពារប្រជាជន ។ ឯកឧត្តមបានបញ្ជាក់ថា ការសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពតាមព្រំដែន ជាមួយរដ្ឋបាលខេត្តសៀមរាប ត្រូវបានអាក់ខាន ជាងបីឆ្នាំ ដោយបញ្ហាជម្ងឺកូវិដ១៩ តែចំពោះកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការនៅរក្សាបានល្អប្រសើរ ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅ លើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាង ជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំបន្លែបង្កា និង ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ដល់ជីវភាពកងទ័ព ក្នុងអង្គភាព និងគ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និងថែរក្សានូវគ្រឿងបំពាក់សម្ភារៈយោធូ បករណ៍កងទ័ពឲ្យបានល្អ និងក្រៅពីភារកិច្ចស្នូល កងទ័ពក៏មានភារកិច្ចចូលរួមការពារមូលដ្ឋាន ភូមិឃុំមានសុវត្ថិភាព ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយ៌ខ្មែរ ដែលនឹងឈានមកដល់នៅប៉ុន្មានថ្ងៃទៀតនាពេលខាងមុខនេះ នៅតាមបណ្តាទីវត្តអារាម ក៏ដូចជាទីប្រជុំជននានា ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីការពារសន្តិសុខ រក្សាសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពេលកម្សាន្តសប្បាយ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.