ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចុះសួរសុខទុក្ខ និងសំណេះ សំណាលជាមួយនាយទាហាន ពលទាហាន ចំនួន ៤៨០នាក់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ 


ខេត្តស្ទឹងត្រែង ÷ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូអមដំណើរ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះ សំណាលជាមួយនាយទាហាន ពលទាហាន ចំនួន ៤៨០នាក់ នៅទីបញ្ជាការដ្ឋាន យោធភូមិភាគទី១នាខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្ដាំផ្ញើរ សាកសួរសុខទុក្ខ និងក្ដីនឹករលឹក ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចគតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមនឹង ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់បងប្អូននាយទាហាន ពលទាហានទាំងអស់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងនូវចំណុចគន្លឹះថា ចំណុចជាយុទ្ធសាស្រ្តរបស់កម្ពុជាគឺរក្សាឲ្យបាន «សុខសន្តិភាព»។ នៅកម្ពុជា ក៏ដូចជានៅក្នុងសកលលោកទាំងមូល មានសន្តិភាព ទើបមានអ្វីផ្សេងៗទៀតបាន នោះគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសប្រជាពលរដ្ឋទទួលសិទ្ធិជាមូលដ្ឋានរបស់ខ្លួន គឺសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំថា ក្នុងនាមជានាយទាហាន ពលទាហាន ត្រូវមានភាពច្បាស់លាស់អំពីដំណើរកម្ពុជា និងត្រូវស្វែងយល់ និងតាមដានឲ្យជាប់នូវសភាពការនិងនិន្នាការភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច សកល ដែលវិវឌ្ឍឥតឈប់ឈរ។

នាំមកជាមួយនាពេលនោះ ប្រតិភូក្រសួងបរិស្ថាន បាននាំយកអំណោយសម្ព័ន្ធមេត្រីភាព ជូនទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលរួមមាន រថយន្ត Ford Transit ចំនួន ១គ្រឿង ម៉ូតូ Suzuki Smash V ចំនួន ៥គ្រឿង និងគ្រឿងឧបភោគបរិភោគ ជូនទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ផងដែរ។

គួរបញ្ជាក់ថា អញ្ជើញចូលរួមជាគណៈធិបតីនាឱកាសនោះ រួមមាន ឯកឧត្តម ស្វាយ សំ អ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឧត្តមសេនីឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការទីបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមនឹងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.