ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ណែនាំដល់បណ្ដាសភាពាណិជ្ជកម្មតាមបណ្ដាខេត្ត រៀបចំកម្មវិធីជួបជុំយ៉ាងតិច១ឆ្នាំឲ្យបានម្ដង ដើម្បីឲ្យសមាជិកសមាជិការ មានឱកាសបានជួបជុំ និងស្វែងយល់ពីគ្នា 


ខេត្តសៀមរាប ÷ ថ្លែងក្នុងពិធីពិសាអាហារសាមគ្គីជួប ជុំសមាជិក អាណត្តិទី៣ លើកទី១ របស់សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ នារាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារប៉ាស៊ីហ្វិក ខេត្តសៀមរាប លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឲ្យសភាពាណិជ្ជកម្មនៅតាមបណ្ដាខេត្ត ជាពិសេសមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ត្រូវបន្តរៀបចំកម្មវិធីជួបជុំបែបនេះ យ៉ាងហោច១ឆ្នាំម្ដង ដើម្បីឲ្យសមាជិកសមាជិការ ពាណិជ្ជករ អាជីវករ មានឱកាសបានជួបជុំ និងស្វែងយល់ពីគ្នា។

លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ទៀតថា ការ ជួបជុំគ្នាក្នុងឱកាសនេះ ពិតជាមានតម្លៃ នឹងផ្តល់ផលវិជ្ជមានដល់ លោក លោកស្រី សមាជិក សមាជិកាទាំងអស់ អាចស្វែងយល់ពីគ្នាបានកាន់តែច្រើន ជាពិសេសលើមុខរបរ អាជីវកម្ម និងរៀនសូត្រពីគ្នាទៅ វិញទៅមក ដែលធ្វើយ៉ាងណាអោយវិស័យធុរកិច្ច ពាណិជ្ជកម្ម ក្នុងខេត្តរបស់យើងមានការអភិវឌ្ឍន៍ជាលំដាប់។

លោកឧកញ៉ា ក៏បានជំរុញដល់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្ដរមានជ័យ ត្រូបបន្តរៀបចំកម្មវិធីជួបជុំបែបនេះ យ៉ាងហោច១ឆ្នាំម្ដង ដើម្បីអោយសមាជិក សមាជិការ ពាណិជ្ជករ អាជីវករ មានឱកាសបានជួបជុំស្វែងយល់ពីគ្នាផងដែរ។ ជាមួយនោះលោកឧកញ៉ា បានសម្តែងការអបអរសាទរចំពោះ លោកឧកញ៉ា ហ៊ុយ ភៀវ ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមាន ជ័យ អាណត្តិទី៣ លើកទី១ ជាថ្មីម្ដងទៀត ដែលនេះ សរបញ្ជាក់ឲ្យឃើញនូវការដឹកនាំដ៍ ប៉ិនប្រសព្វ និងការទទួលខុសត្រូវខ្ពស់របស់ លោកឧកញ៉ាដែលបានញុំាងឲ្យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដើរតួនាទីជាមួយសភាពាណិជ្ជកម្មកម្ពុជាមិនអាចខ្វះ បានក្នុងការចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

បើតាមលោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិ ជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានបញ្ជាក់ថា ពិធីជួបជុំពិសាអាហារសាមគ្គីនេះ ធ្វើឡើងដើម្បីបង្កើតទំនាក់ទំនងរវាងសមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អ្នកប្រកបមុខរបរអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗគ្នា បានស្គាល់គ្នាក្នុងនាមជាសមាជិកស មាជិ កាសភាពាណិជ្ជកម្មដូចគ្នា និងបង្កើតទំនាក់ទំនងរវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ សភាពាណិជ្ជកម្មកម្ពុជា គឺជាគ្រឹះស្ថានសាធារណៈមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដែលមានក្រសួងពាណិ ជ្ជកម្ម ធ្វើការងារបម្រើឲ្យវិស័យឯកជន ដោយពុំស្វែងរកនូវប្រាក់ចំណេញឡើយ។ ការចូលរួមរបស់សមាជិក សមាជិកា ពាណិជ្ជករ អាជីវករ ដើម្បីធ្វើការងាររួមគ្នា និងជំរុញវិស័យឯកជននៅក្នុងខេត្តទាំងពីរឲ្យមានការរីកចម្រើន ព្រមទាំងបង្កើតឱកាស ហើយក៏សង្ឃឹមថា វានឹងហុចផលដល់មនុស្សជំនាន់ក្រោយ និងពេលអនាគត។

សូមជម្រាបថា នៅក្នុងពិធីនោះដែរ ក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក ឈួន អាន សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ឯកឧត្តម សង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យ រួមនឹងសមាជិក សមាជិការ ពាណិជ្ជករ អាជីវករជាច្រើនចូលរួមទៀតផង។

ថ្លែងក្នុងអាជ្ញាធរខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមយ៉ាងមានតម្លៃចូលរួមក្នុងឱកាសនេះ ដែលញ៉ាំឲ្យកម្មវិធីកាន់តែមានបរិយាកាសរីករាយយ៉ាងក្រៃលែងបំផុត។ លោកក៏បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងសហការីដែលបានផ្តួចផ្តើមរៀបចំឲ្យមានជួបជុំគ្នារវាងសមាជិក សមាជិការ ពាណិជ្ជករ អាជីវករ នៅក្នុងខេត្តទាំងពីរ ដើម្បីរឹតចំណងមិត្តភាពនឹងគ្នា ទាំងមន្ត្រីរាជការក្នុងវិស័យរដ្ឋ និងឯកជនផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.