ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ និង ឯកឧត្តម សៀង ណាំ និមន្តនិងអញ្ជើញកាត់ខ្សែបូរសម្ពោធព្រះវិហារនិងសមិទ្ធិផលនានាក្នុងវត្តប្រាសាទត្រាងស្រុកស្វាយលើខេត្តសៀមរាប


ខេត្តសៀមរាប ÷ វត្តរតនមុនីសុវណ្ណចន្ទ្រា ( ហៅវត្តប្រាសាទត្រាង)ស្ថិតនៅភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាបបានសាង សង់រួចរាល់នូវព្រះវិហារ ព្រមទាំងសមិទ្ធិផលនានាជាច្រើនទៀត និងបានកាត់ខ្សែបូរសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៨ខែមេសាឆ្នាំ២០២៣ ក្រោមព្រះអធិបតីភាព សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ព្រះអគារធិការរងនៃអគារធិការដ្ឋានពុទ្ឋិកសិក្សាជាតិនិងជាចៅអធិការវត្តព្រែកប្រាំង និងអធិបតីភាព ឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងវត្តមាន លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន ដូនជី តាជី លោកគ្រូអ្នគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។

សមិទ្ឋផលថ្មីជាគរុភ័ណ្ឌវត្តនេះ មានដូចជា ព្រះវិហារថ្មី ឈាបនដ្ឋាន ចាក់ដីបំពេញវត្ត បំពាក់អំពូលសូឡា កសាងអណ្តូងទឹក សរុបថវិកាអស់ជាង៦៥ម៉ឺន៣ពាន់ដុល្លារ ជាមួយគ្នានោះក៏នៅខ្វះថ្លៃជាងនិងសម្ភារៈសំណង់ជាង៣ម៉ឺនដុល្លារ។ សមិទ្ឋផលទាំងនេះ សម្រេចបាន គឺបានការសហការជួយឧបត្ថម្ភគាំទ្រពីបណ្ដាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់សប្បុរសជននៅក្នុងស្រុក ខេត្ត ទូទាំងប្រទេស នេះបើតាមរបាយការណ៍របស់ ព្រះតេជគុណ ស្រស់ វិធាន ព្រះគ្រូចៅអធិការវត្តប្រាសាទត្រាង ។

សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ មានសង្ឃដីកាកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តកំបោរអ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យធនធ្វើឲ្យការកសាងព្រះវិហារនេះបានសម្រេចរួចរាល់ជាស្ថាពរ។ សម្តេចព្រះឧត្តមបញ្ញា បន្តថា៖ប្រទេសកម្ពុជាបានជួបនូវវិបត្តិសង្គ្រាមស៊ីវិលរ៉ាំរ៉ៃអស់ជាច្រើនទសវត្ស ជាពិសេសក្នុងអំឡុង៣ឆ្នាំ ៨ខែនិង២០ថ្ងៃក្នុងរបបប៉ុល ពត កម្ពុជាទាំងមូលរងនូវទុក្ខសោកនាដកម្មយ៉ាងធំធេងដែលមិនត្រឹមតែប្រជា ជនសាមញ្ញដែលត្រូវរបបនោះកាប់សម្លាប់ទេ សូម្បីព្រះសង្ឃ និងហេដ្ឋារចនាសម្ពន្ឋ័សង្គមជាតិក៏ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ ព្រះសង្ឃ វត្តអារាមនិងសាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សម្លាប់និងបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ តែដោយសារគុណថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ យើងបានរស់រានមានជីវិតឡើងវិញ ប្រមុខដឹកនាំប្រទេសបានស្វះស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រទេសឡើងវិញជាបន្តបន្ទាប់ ។ កម្ពុជាក្រោមកិច្ចដឹកនាំប្រកបដោយភាពឈ្លាសវៃ និងក្រោមគោលនយោ បាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩៨ បាននាំមកនូវសុខសន្តិភាព បង្រួបបង្រួមជាតិ ផ្សះផ្សារជាតិក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចឃើញជាក់ស្តែងទាំងអស់គ្នានាពេលបច្ចុប្បន្ន ។

សម្តេចព្រះឧត្តមបញ្ញា បានលើកទឹកចិត្តឲ្យបងប្អូនប្រជា ពុទ្ធបរិស័ទទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានគោលនយោបាយច្បាស់លាស់ និងដឹកនាំប្រទេសប្រកបដោយភាពរីកចំរើនលើគ្រប់វិស័យ ប្រទេសជាតិទទួលបានសុខសន្តិភាព សុវត្ថិភាព និង ការអភិវឌ្ឍន៍តាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល និងនាំគ្នាការពារ ថែរក្សាសន្តិភាពដែលរកបានដោយលំបាកនេះកុំឱ្យបាត់បង់។

ឯកឧត្តម ឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា សមិទ្ធិផលថ្មីៗទាំងនេះ ជាផ្នែកមួយដ៏សំខាន់រួមចំណែកក្នុងការរីកចំរើននៃវិស័យពុទ្ធចក្រ ដែលត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញថាព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ។ ទន្ទឹមនឹងនេះ វិស័យពុទ្ឋចក្រនិងវិស័យអាណាចក្របានដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ហើយចក្រទាំងពីរនេះចូលរួមជួយស្តារនិងអភិវឌ្ឍន័សង្គមជាតិឱ្យបានរីកចំរើន៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.