ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អញ្ជើញជាអធិបតីពិធីកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តប្រាសាទ ស្រុកពួកខេត្តសៀមរាប


ខេត្តសៀមរាប ÷ ព្រះវិហារវត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ រួមជាមួយសមិទ្ឋផលមួយចំនួនក្នុងវត្ត ដែលស្ថិតនៅក្នុងស្រុកពួក ត្រូវបានរៀបចំបញ្ចុះខ័ណ្ឌសីមានិងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកអភិបាលស្រុករួមនិងគណៈកម្មការអាចារ្យវត្ត លោក លោកស្រី ជាមន្រ្តីរាជការស្រុក យាយជី តាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។

ព្រះវិហារថ្មីនេះមានបណ្តោយ៣២,២៨ម និងទទឹង១៤,២៨ម កម្ពស់៧ម បានចាប់សាងសង់ថ្មីនៅឆ្នាំ២០១៦រហូតដល់ឆ្នាំ២០២៣ ចំណាយថវិកាបូកបញ្ចូលទាំងសមិទ្ឋផលក្នុងវត្តមួយចំនួនទៀត សរុបជាង៥៥ម៉ឺន៨ពាន់ដុល្លារអាមេរិក ដែលជាសទ្ឋាបានពីការចូលរួមរបស់ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និងសប្បុរសជនជិតឆ្ងាយទាំងក្នុងនិងក្រៅស្រុកផងដែរ។ វត្តនេះមានអាយុកាល៥២៦ឆ្នាំ មកហើយស្ថិតនៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ជាអារាមមានវ័យចំណាស់មួយ មានព្រះវិហារចាស់ទ្រុឌទ្រោមខ្លាំង និងដោយសារកំណើនប្រជាពុទ្ឋបរិស័ទកាន់តែមានចំនួនកើនឡើង ផងនោះ ទើបព្រះចៅអធិការ គណៈកម្មការនិងបរិស័ទចំណុះជើងវត្តបានឯកភាពផ្តួចផ្តើមរុះរើព្រះវិហារចាស់ សាងសង់ថ្មីឡើងវិញ។ នេះបើតាមប្រសាសន៍ លោក ស៊ីន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក។

មានមតិសំណេះសំណាលជាមួយពុទ្ធបរិស័ទក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បាន លើកឡើងអំពីការកសាងនិងអភិវឌ្ឍន៏ ប្រទេស ជាតិ នាពេល បច្ជុប្បន្ន ក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេច អគ្គមហា សេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ជាប្រមុខ បានធ្វើអោយប្រទេសជាតិមាន សុខសន្តិភាព និងការ អភិវឌ្ឍន៏ រីកចំរើន គ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ហើយព្រះពុទ្ឋសាសនា ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ ជាសាសនារបស់រដ្ឋ។ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏បានរំលឹកឡើងដែរក្នុងសម័យកាលដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបបប្រល័យពូជជសាសន៏ ៣ឆ្នាំ៨ខែ២០ថ្ងៃ បណ្តាឱ្យ  ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាមសាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ ព្រះសង្ឃត្រូវបានចាប់ផ្សឹក វត្តអារាមត្រូវបានយកទៅធ្វើជាឃ្លាំងជីឬដាក់អ្នកទោស ជាមួយនោះ សាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សំលាប់ និងបំផ្លិចបំផ្លាញស្ទើរតែផុតពូជដែរ។ អាស្រ័យដោយមានជ័យជំនៈ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៏ និងផ្តើមចេញពីការ អនុវត្តគោលនយោបាយឈ្នះឈ្នះ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តម អ្នកឧកញ៉ា មានប្រសាសន៍បញ្ជាក់ថា៖ភាពរីកច្រើនលូតលាស់ដ៏ឆាប់រហ័សរបស់កម្ពុជា គឺអាស្រ័យដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុនេះសូមបងប្អូនពុកម៉ែ និងប្រជាពលរដ្ឋគ្រប់រូបនាំគ្នារក្សាសន្តិភាពដែលរកបានដោយលំបាកនេះឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់អនាគតកូនចៅយើងគ្រប់ៗជំនាន់ទៅថ្ងៃមុខ។

ឯកឧត្តម សៀង ណាំ បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ។ ក្នុងនោះដែរឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានប្រគេនថវិកាចំនួន២០លានរៀលដល់ព្រះចៅអធិការសម្រាប់បន្តកសាងគរុភ័ណក្នុងវត្តនិងផ្តល់ជូនប្រជាពលរដ្ឋចូលរួមចំនួន២៥០នាក់ម្នាក់ៗជូនសារុង១ លោកយាយលោកតា២០០នាក់ ម្នាក់ៗទទួលបានក្រណាត់ស១ដុំថវិកា១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ១៨នាក់ ម្នាក់ៗបាន៥ម៉ឺនរៀលនិងសិស្សានុសិស្សចំនួន១២០នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើមនិងថវិកា៥ពាន់រៀលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.