ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាកលវិទ្យាល័យអង្គរខេត្តសៀមរាបបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១-២០២២


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០២៣ នេះ សាកលវិទ្យាល័យអង្គរខេត្តសៀមរាប បានបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់សាកលវិទ្យាល័យអង្គរប្រចាំឆ្នាំ២០២១.២០២២ ស្ថិតក្រោមអធិបតី របស់ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និង លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់      ឯកឧត្តម អស់ លោក លោកស្រីជាក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ សាកលវិទ្យាធិការ និង សាស្ត្រាចារ្យ ព្រមទាំងសិស្ស និសិ្សតចូលរួមផងដែរ ។

បន្ទាប់ពីលោក បណ្ឌិត ញិល រដ្ឋា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរ ធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យអង្គរចាប់ពីការបើកដំណើរការរហូតមកដល់បច្ចុប្បន្នរួចមក មានប្រសាសន៍សំណេះសំណាល នោះដែរ លោក យុន លីនណេ ក្នុងនាមក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យមានការអភិវឌ្ឍន៍រីក ចម្រើនគួរឲ្យកត់សម្គាល់ទូទាំងប្រទេស ។ ដោយ ឡែកសម្រាប់ខេត្តសៀមរាប ក៏មានការរីកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ផងដែរ លើវិស័យផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី សេវាកម្មផ្សេងៗ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ពិសេសគឺការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ ការកែលម្អដងស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់លើវិស័យអប់រំ ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងការបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់ ឆ្ពោះទៅរកភាពជោគជ័យនូវទិសដៅឆ្នាំ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកក៏បានធ្វើការរំលឹកដល់សិស្ស និង និសិ្សតទាំងអស់ យើងត្រូវចេះដឹងគុណដល់ខ្លួនឯង ដឹងគុណដល់មាតាបិតា អាណាព្យាបាលរបស់ខ្លួន និងដឹងគុណដល់អ្នកផ្តល់និងចែករំលែកចំណេះដឹង ដែលធ្វើឲ្យយើងមានអនាគតរុងរឿង ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ។

មានប្រសាសន៍នោះដែរឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ បានបញ្ជាក់ថាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ គឺពិតជាបានមកពីពលិកម្មដ៏ធំធេង ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានសម្ភារៈ ថវិការបស់សង្គមទាំងមូល ពិសេសគំនិតផ្តួចផ្តើម គំរូដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ មាតាបិតា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅគ្រប់មូលដ្ឋានទូទាំងខេត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុ កោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះក៏មានការរួមចំណែកពី សហគមន៍ ក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិនានាជាច្រើនទៀត ។ ក្នុងនោះដែរឯកឧត្តមក៏បានគូសបញ្ជាក់ថា ដើមី្បសម្រេចនូវទិសដៅ នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើកំណែទម្រង់ចំនួន៥ ចំណុច ដើមី្បសំដៅឆ្ពោះទៅភាពជោគជ័យ នៃទិស ដៅរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និង ២០៥០ ក្នុងការឆ្លើយតបទៅតម្រូវការ គឺត្រូវមានធនធានមនុស្សជាចាំបាច់បំផុត ។ ទី១ ត្រូវយកចិត្តទុកដាក់លើគ្រូបង្រៀន ,ទី២.ត្រូវកែប្រែកម្មវិធីសិក្សា ,ទី៣.កែទម្រង់ឲ្យមានប្រព័ន្ធអធិការកិច្ច ,ទី៤.បង្កើនប្រព័ន្ធវាយតម្លៃ និងទី៥.កំណែទម្រង់នៅថ្នាក់ឧត្តមសិក្សា ។ ការកំណែទម្រង់ថ្នាក់ឧត្តមសិក្សា ដោយផ្តល់អទិភាពពីរ ដល់ឆ្នាំ២០៣០នោះ សិស្សដែលបានបញ្ចប់បរិញ្ញា បត្រ ចេញទៅចំនួន៥០% ត្រូវ រកបានការងារធ្វើចំជំនាញ និងទីផ្សារដែលជាគោលការណ៍អភិវឌ្ឍន៍ ក្នុងវិស័យឧត្តមសិក្សា និងធ្វើការសិក្សាស្រាវជ្រាវ ឲ្យ លើសពី១ទៅ៥ដង ដើមី្បឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងតំបន់ផងដែរ ។ ក្នុងនោះឯកឧត្តមបានផ្តល់នូវអនុសាសន៍ល្អៗ ជាមូលដ្ឋានគ្រឹះ សម្រាប់ធ្វើកិច្ចពិភាក្សា ដើមី្បរកធាតុចូលសម្រាប់យកទៅអនុវត្ត នៅក្នុងសាកលវិទ្យាល័យរបស់ខ្លួន ។ ម៉្យាងទៀតជាមួយជោគជ័យ និងការរីកចម្រើនទាំងនេះ យើងក៏នៅមានបញ្ហាសេសសល់មួយចំនួន និងបញ្ហាថ្មីៗជាច្រើនទៀតដែលត្រូវដោះស្រាយយូរអង្វែង និងជាបន្ទាន់ផងដែរ ដូចជាការអប់រំសីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ការបណ្តុះព្រលឹងជាតិ ការលើកកម្ពស់គុណភាពអប់រំ គុណភាពបំណិនជីវិត សុខភាព អនាម័យនិងអាហារូបត្ថម្ភ ការផ្សារភ្ជាប់ទីផ្សារសេដ្ឋកិច្ច ការអប់រំបច្ចេកទេស និងជាពិសេសគឺការប្រមូលកម្លាំង និងធនធានក្នុងសង្គមទាំងមូល ដើម្បីសម្រេចបាននូវគោលដៅដែលត្រូវធានាឲ្យបាននូវការចូលរៀនរបស់កុមារទាំងអស់គ្នា ប្រកបដោយសមធម៌ បរិយាបន្ន និងមានគុណភាពឆ្លើយតបទៅនឹងកាតព្វកិច្ចសិក្សា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និន្នាការអន្តរជាតិក្នុងដំណាក់កាលសាកល ភាវូបនីយកម្ម និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនោះដែរឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានលើកផងដែរ អំពីការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នៅខេត្តសៀមរាបផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.