ព័ត៌មាន​ទាន់ហេតុការណ៍
បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា - ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយអគ្គិភ័យនៅសង្កាត់ចុងឃ្នៀស ទទួលបានអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប - អភិបាលខេត្តព្រះវិហារ អញ្ជើញបិទវគ្គហ្វឹកហ្វឺនម្ចាស់ការនៅនឹងកន្លែង ក្បាច់គុន នៃកងយោធ ពលខេមរភូមិន្ទ របស់តំបន់ប្រតិបត្តិការសឹករងខេត្ត ចំណុះយោធភូមិភាគទី៤ - សំណរអង្គរលើកទី២នៅអង្គរវត្តនឹងមានអ្នកចូលរួមជាង១,២០០នាក់ - មន្ទីរការងារខេត្តសៀមរាបចែកកង់សម្លៀកបំពាក់និងសម្ភារៈសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគម - ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកបន្តនិមន្តដឹកនាំព្រះសង្ឃចូលរួមលើកកម្ពស់ការអប់រំសីលធម៌តាមបែបព្រះពុទ្ធសាសនាដល់សិស្សានុសិស្សនៅតាមសាលារៀនដើម្បីចូលរួមកសាងធនធានមនុស្សនៅកម្ពុជា - ព្រះបាឡាត់គណខេត្តសៀមរាបណែនាំដល់សមណសិស្សត្រូវស្រឡាញ់ការសិក្សារៀនសូត្រកុំបោះបង់ចោលការសិក្សាត្រូវឧស្សាហ៍ព្យាយាមដើម្បីសម្រេចប្រយោជន៍ ដែលខ្លួនមានសេចេក្តីប្រាថ្នាចង់ចេះចង់ដឹង - ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ ចំនួន៤៥០គ្រួសារនៅស្រុកអង្គរជុំនិងស្រុកវ៉ារិនខេត្តសៀមរាបទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា - ដោយការរង់ចាំយុត្តិធម៌ពីអាជ្ញាធរថ្នាក់ក្រោមជាតិ ទើបលោក អ៊ុង រិន សម្រេចចិត្តសូមស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌... - ក្មេងទំនើង២នាក់ត្រូវបានជំនាញចាប់ខ្លួន នឹងបានសារភាពពីសកម្មភាពរបស់ខ្លួន ដែលបានប្រព្រឹត្តនាពេលកន្លងមក..
0

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប!


ខេត្តសៀមរាប ÷ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលថ្មីៗកន្លងទៅ នៅស្រុកចំនួន២ ក្នុងនោះស្រុកបន្ទាយស្រី ចំនួន៤៣គ្រួសារ បណ្ដាលឲ្យ រលំ២១ខ្នង របើកដំបូល២២ខ្នង និងស្រុកស្វាយលើ ចំនួន ១៨ គ្រួសារ បណ្ដាលឲ្យ រលំ២ខ្នង និងរបើកដំបូល ១៦ខ្នង។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គុជ លីណា បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌ សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ សោយសារគ្រោះមហន្តរាយដោយធម្មជាតិនេះ លោកក៏បានសំដែងនូវការសោកស្ដាយជាពន់ពេក ក៏ព្រោះតែហេតុការណ៍នេះគឺគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

ឯកឧត្ដម គុជ លីណា មានប្រសាសន៍ទៀតថា ចំពោះអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ ក៏នឹងអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលបានផ្ដល់ ជូននាពេលនេះ៖

-សម្រាប់គ្រួសាររលំផ្ទះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម ស័ង្កសី១៦ សន្លឹក មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកា ១សែន ៥ម៉ឺនរៀល។

-ចំពោះគ្រួសាររបើកដំបូលក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម ស័ង្កសី១០សន្លឹក មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកា ១សែនរៀលផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 8293 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.