ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំវិទ្យាល័យអង្គររៀបចំពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដើម្បីធ្វើផ្លាស់ប្តូរបទពិសោធន៍អំពីវប្បធម៌របស់ប្រទេសកម្ពុជា


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នេះវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំវិទ្យាល័យអង្គរបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរគឺដើម្បីធ្វើផ្លាស់ប្តូរបទពិសោធន៍អំពីវប្បធម៌របស់ប្រទេសកម្ពុជានៅក្នុងបរិវេណវិទ្យាល័យអង្គរ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងលោក លាវ ជឺជា ប្រធានការិយាល័យកុងស៊ុល ចិនប្រចាំខេត្តសៀមរាប ។

លោក វ៉ង ហ្នឹង នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ សភាកម្ពុជាប្រចាំវិទ្យាល័យអង្គរបានថ្លែងឲ្យដឹងថា៖ ការរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ គឺដើម្បីធ្វើផ្លាស់ប្តូរបទពិសោធន៍អំពីវប្បធម៌របស់ប្រទេសកម្ពុជានិងប្រទេស ចិន ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព លើគ្រប់វិស័យ គ្រប់ជ្រុងជ្រោយ និងការផ្លាស់ប្តូរវប្បធម៌ ប្រពៃណីរវាងប្រជាជនចិន និងប្រជាជនកម្ពុជាហើយព្រមទាំងបង្កលក្ខណៈសប្បាយរីករាយ បន្ទាប់ពីការសិក្សា និងមុនពេលសិស្សានុសិស្សបែកគ្នាមួយរយៈដើម្បីទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខតាមរយៈកម្មវិធី កម្សាន្ត ដែលវិទ្យាស្ថានខុងជឺបានរៀបចំជូនដូចជា ល្បែងប្រជាប្រិយ និងកម្មវិធីតន្រ្តីរាំលេងសប្បាយជាដើមផងដែរ។

ក្នុងឱកាសនោះលោក លាវ ជឺជា ប្រធានការិយាល័យកុងស៊ុល ចិនប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានមកចូលរួមនិងឈ្វេងយល់អំពីទំនៀមទំលាបប្រពៃណីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលនេះ ហើយប្រទេសកម្ពុជាគឺជាប្រទេស ដែលមានអរិយធម៌ដ៍ចំណាស់មួយនៅអាស៊ីអាគ្នេយ៍ហើយ ទំលៀមទំលាប់ប្រពៃណីបុណ្យចូលឆ្នាំថ្មីរបស់ កម្ពុជាគឺមានប្រវត្តិយូរអង្វែងមកហើយ ។

លោកក៏បានថ្លែងបញ្ជាក់ថា វិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជា ពិតជាបានដើរតួនាទីដ៏សំខាន់ក្នុងការរឹតនូវចំណងមិត្តភាព សាមគ្គីភាព រវាង ព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលធ្លាប់មានប្រវត្តិសាស្ត្រនិងអរិយធម៌ដ៏រុងរឿងយូរអង្វែងជាមួយគ្នា ហើយក៍បានដើរតួនាទីសំខាន់ សម្រាប់ចូលរួមអភិវឌ្ឍន៍នូវមូលធនបញ្ញារបស់កម្ពុជា ហើយតាមរយៈនៃការសិក្សាភាសាចិនហើយអាចសិក្សាកម្រិតជាតិ ដល់កម្រិតអន្តរជាតិ ព្រមទាំងឲ្យសិស្សានុសិស្ស កម្ពុជា ងាយស្រួលក្នុងការស្វែងរកការងារធ្វើទាំងនៅក្នុងថ្នាក់ជាតិ តំបន់និងនៅលើ សកលលោកផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តលោកស្រី ម៉ននី រង្សី អភិបាល រងខេត្តសៀមរាប បានមានប្រសាសន៍ថា៖ តម្លៃនៃសុខសន្តិភាព ដែលរកបានដោយកម្រ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋយើង ទើបយើង ទាំងអស់គ្នាមានឱកាសបានជួបជុំគ្នា ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលនេះ។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា មនុស្សគ្រប់ជាតិសាសន៍ តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី គ្រាន់ តែការកំណត់ពេលវេលា និងការរៀបចំពិធីមានភាពប្លែកៗពីគ្នាស្របទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីរបស់គេប៉ុណ្ណោះ។ ដោយឡែកពិធីបុណ្យចូលឆ្នាំខ្មែរគឺជាពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយដែលប្រជាជនខ្មែរតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំតាំងពីបុរាណកាល រៀងរហូតមក។ ហើយចំពោះបុព្វហេតុ ដែលនាំឱ្យកើតមានពិធីបុណ្យចូលឆ្នាំនេះ ឡើងដោយសារតែ ៖ ក្នុងមួយឆ្នាំចាស់ ដែលគេរស់នៅ ជួនកាលគេជួប ប្រទះឧបទ្រពចង្រៃ ជួនកាលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ជួនកាលរកស៊ីពុំ សូវសមប្រកបជួន កាលប្រព្រឹត្តអំពើសៅហ្មងផ្សេងៗជាដើម។ លុះដល់ផុតឆ្នាំចាស់នេះគេធ្វើបុណ្យស្លៀកពាក់ថ្មីៗដើរលេងឱ្យសប្បាយឱ្យអស់កង្វល់ រួចចាប់ផ្តើមសាងជីវិតថ្មី គំនិតថ្មីឱ្យបានជួបប្រទះនឹងសុភមង្គលគ្រប់ប្រការ និងមានអាយុយឺនយូរ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមទៀតថាដើម្បីចូលរួមថែរក្សានូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរបានគង់វង្សក៏ដូចជាធ្វើការទាក់ ទងភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យចូលមកទស្សនាកម្សាន្ត សប្បាយ រដ្ឋបាលខេត្តសៀមរាបបាន សហ ការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ហើយនៅក្នុងព្រឹត្តិការណ៍នេះដែរ នឹងមានកម្មវីធីមួយចំនួនរួមមានដូចជា៖ ពិធីទទួលទេវតាឆ្នាំថ្មី កម្មវិធីសួនមុនីហទ័យ (ពិព័រណ៌ម្ហូប) កម្មវិធី ពិព័រណ៍សង្ក្រាន្ត កម្មវិធីសួនកុមារ កម្មវិធីផ្សព្វ ផ្សាយអំពីព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ ២០២៣ កម្មវិធីបំបែកឯតទគ្គកម្មពិភពលោក.

ពិធីសមាធិ កម្មវិធីផ្សារស្ទឹងសៀមរាប មានអុំទូកកម្សាន្ត ពិព័រណ៍និងកម្មវិធី ប្រគុំតន្ត្រីបណ្ដែតទឹក ការសម្ដែងសៀកតាមដងផ្លូវ ឆាកតន្ដ្រីខ្នាតតូចតាម ដងផ្លូវ តូបឆ័ត្រតាំងបង្ហាញ និងលក់ផលិតផលសិប្បកម្មធ្វើដោយដៃតាមដងផ្លូវ។ល។

ក្នុងឱកាសនោះដែរ លោកស្រីអភិបាលរងខេត្តក៏បានថ្លែងសូមអំពាវនាវ ដល់យុវជនជំនាន់ក្រោយទាំងអស់ ត្រូវបន្តចូលរួមថែរក្សាវប្បធម៌ដូនតាយើងឱ្យបានគង់វង្ស សម្រាប់អ្នក ជំនាន់ក្រោយៗ បានស្គាល់ និងបានសិក្សាស្វែងយល់អំពីសម្បត្តិវប្បធម៌ របស់ដូនតាខ្មែរ ដែលមិនចេះរីងស្ងួតផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.