ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ


ខេត្តសៀមរាប ÷ មន្ទីរមុខងារសាធារណៈខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារ សាធារណៈ ជូនដល់មន្ត្រីនៃមន្ទីរតាមបណ្តាមន្ទីរវិស័យនៅជុំវិញខេត្ត រួមនឹងអាជ្ញាក្រុងស្រុក ក្នុងគោលបំណងបង្កើនការយល់ដឹងជូនមន្ត្រីរាជការជាស្រ្តីជុំវិញបញ្ហា និងការងារទាក់ទងនឹងយេនឌ័រ ដែលវគ្គបណ្តុបណ្ដាលនេះធ្វើឡើងរយៈពេលមួយថ្ងៃ នៅសាលប្រជុំមន្ទីរមុខងារសាធារណៈខេត្ត។

លោក នួន សុខុម ប្រធានមន្ទីរមុខងារសាធារណៈខេត្តសៀមរាប មានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងសិក្ខាសាលានាឱកាសនេះ គឺចង់ធ្វើការណែនាំ និងផ្សព្វផ្សាយបន្ថែមជុំវិញបញ្ហាទាក់ទងទៅនឹង យេនឌ័រ ធ្វើយ៉ាងណាបង្កើននូវការយល់ដឹងជូនដល់មន្ត្រីរាជការជាស្ត្រីនៅក្នុងវិស័យមុខងារសាធារណៈ មានឱកាសក្លាយខ្លួនជាថ្នាក់ដឹកនាំនៅតាមបណ្ដាមន្ទីរ អង្គភាពស្ថានប័ណ្ណនានា។ ក្នុងនោះដែរ សិក្ខាសាលានេះ ក៏ជាការជម្រុញបន្ថែមនូវភាពក្លាហានជូនដល់ស្ដ្រី ទទួលបានការបណ្តុះបណ្ដាលពីបទពិសោធន៍ថ្មីៗ និងបង្កើនការសហការជាមួយក្រុមការងារយេនឌ័រ ពីគ្រប់ក្រសួងស្ថាប័នទាំងអស់ ដើម្បីធានាបានថា រាល់ការធ្វើផែនការ គោលដៅនយោបាយ ការអនុវត្តកម្មវិធីនានា ការត្រួតពិនិត្យ និងការវាយតម្លៃនៅក្នុងវិស័យមុខងារសាធារណៈ បានឆ្លើយតបទៅនឹងយេនឌ័រ។

លោក នួន សុខុម បានបន្ថែមថា ជាក់ស្ដែងគិតត្រឹមខែមីនា ឆ្នាំ២០២៣ នៅទូទាំងខេត្តសៀមរាប មានមន្ត្រីរាជការសរុបចំនួន ១១.០៥៧នាក់ មានស្រ្តីជាថ្នាក់ដឹកនាំចំនួន ២០៥នាក់ ក្នុងនោះនៅតាមបណ្ដាមន្ទីរជំនាញចំនួន ៩៥នាក់ រួមមាន៖ ប្រធានមន្ទីរ ១នាក់, អនុប្រធានមន្ទីរ ១២នាក់, ប្រធានការិយាល័យ ១៨នាក់ និងអនុប្រធានការិយាល័យ ៦៤នាក់។ ដោយឡែកស្ត្រីជាថ្នាក់ដឹកនាំក្នុងរចនាសម្ព័ន្ធខេត្ត/ក្រុង/ស្រុកមានចំនួន ១១០នាក់ រួមមាន៖ អភិបាលរងខេត្ត ២នាក់, អភិបាលរងក្រុង/ស្រុក ១៤នាក់, នាយករដ្ឋបាល ២នាក់, នាយករងរដ្ឋបាល ៦នាក់, នាយករងទីចាត់ការ ៤នាក់, ប្រធានការិយាល័យ ២៣នាក់ និងអនុប្រធានការិយាល័យចំនួន ៥៩នាក់។

លោប្រធានមន្ទីរ ក៏បានបញ្ជាក់ថា ជាមួយនឹងចំនួនស្ត្រីជាថ្នាក់ដឹកនាំខាងលើនេះ បានបង្ហាញឲ្យឃើញថា ស្ត្រីរបស់យើងគឺមានតួនាទី និងភារកិច្ចច្រើនក្នុងជួរថ្នាក់ដឹកនាំ។ ប៉ុន្តែយ៉ាងណាចំនួននេះ ក៏នៅតែចាំបាច់ត្រូវការតែងតាំងបន្ថែមទៀតនូវចំនួនស្ត្រីជាថ្នាក់ដឹកនាំនៅតាមបណ្ដាមន្ទីរជំនាញ រចនាសម្ព័ន្ធខេត្ត/ក្រុង/ស្រុក ធ្វើយ៉ាងណាឲ្យចំនួនស្ត្រីជាថ្នាក់ដឹកនាំមានការ កើនឡើងស្របទៅតាមផែនការយុទ្ធសាស្ត្របញ្ជ្រាប យេនឌ័រ របស់រាជរដ្ឋភិបាលកម្ពុជា គឺបង្កើនសមត្ថភាពមន្ត្រីរាជការស៊ីវិលជាស្រ្តីក្នុងវិស័យមុខងារ សាធារៈ ផ្ដល់ឱកាស និងជម្រុញលើទឹកចិត្ត ផ្ដល់ភាពអង់អាចដល់មន្ត្រីរាជការជាស្រ្តីក្នុងវិស័យមុខងារ សាធារណៈ ឲ្យទទួលបានតួនាទីធ្វើសេចក្ដីសម្រេចនានាផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.