ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុមការងារបក្សខេត្តសៀមរាប ចុះជួបសំណេះ សំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅ ពីសង្កាត់ស្លក្រាមទៅនៅភូមិធម្មជាតិរុនតាឯក


ខេត្តសៀមរាប ÷ កាលពីថ្ងៃទី០១ ខែមេសាឆ្នាំ២០២៣ នេះ លោក សឹង្ហ សំរឹទ្ធ អនុប្រធានក្រុមការងារបក្សប្រជាជនខេត្តសៀមរាប ចុះមូលដ្ឋានសង្កាត់ស្លក្រាម ព្រមទាំងអស់លោកលោកស្រី ក្រុមការងារចុះជួយសង្កាត់ស្លក្រាម ក្រុងសៀមរាប បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាដែលស្ថិតនៅក្នុងភូមិទ្រាំង និងភូមិមណ្ឌល៣ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋានចេញពីតំបន់ឧទ្យានអង្គរ មករស់នៅក្នុងភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

លោក សឹង្ហ សំរឹទ្ធ បានមានប្រសាសន៍លើកឡើងថា៖ រយៈពេល៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩ ឈរលើមូលដ្ឋាននេះបានបង្ហាញច្បាស់អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏ធំធេងនៃកម្ពុជា ក្នុងដំណើរឈានទៅមុខឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, ដោយការចូលរួមយ៉ាងផុសផុលរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅ, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ពីការចូលរួមនៃវិស័យឯកជន សង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។ លោក សឹង្ហ សំរឹទ្ធបន្តថា ដើម្បីគាំទ្រដល់ការអនុវត្តន៍ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា យើងទាំងអស់គ្នាត្រូវបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិនេះ នឹងអាណត្តិក្រោយៗទៀត ។ និងបន្តគាំទ្រឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ផងដែរ ។ ក្នុងនោះដែរ លោក សឹង្ហ សំរឹទ្ធ ក៏បានមានប្រសាសន៍ណែនាំដល់សមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជាគ្រប់មូលដ្ឋានត្រូវ ពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួននិង កសាងសមាជិក សមាជិការធនធានមនុស្ស របស់គណបក្ស ជាពិសេសចលនាយុវជនបន្តវេនប្រកបសីលធម៌ ចរិយាធម៌ និងមានសក្តានុពល ថែមទាំងកៀរគរឲ្យមានការចូលរួមពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈផងដែរ។

លោក សឹង្ហ សំរឹទ្ធ អនុប្រធានក្រុមការងារបក្សប្រជាជនខេត្តសៀមរាបបានមានប្រសាសន៍ដល់ក្រុមការងារទាំងអស់ត្រូវពង្រឹងសមាជិកបក្សតាមក្រុម ពិនិត្យសមាជិកតាមក្រុម ពិនិត្យ និងស្រាវជ្រាវសមាជិកជួបការខ្វះខាតស្បៀង ត្រូវរាយការណ៍ជូនក្រុមការងារ ដោយរក្សាចាស់ កសាងថ្មី ត្រូវដោះស្រាយបញ្ហាប្រឈមមាននៅក្នុងភូមិក្នុងឃុំ បង្កើនការកសាងសមាជិកថ្មី បន្ថែមទៀតត្រូវតែចុះសួរសុខទុក្ខសមាជិកសមាជិកាតាមខ្នងផ្ទះ។ លោកក៏បានណែនាំអំពីតួនាទីភារកិច្ច ដល់មេក្រុមបក្សដែលបានចូលរួមក្នុងពិធីនេះ ដោយត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងសមាជិកបក្ស ទាំងបរិមាណ និងគុណភាព។ ត្រូវមានឯកសារគ្រប់គ្រាន់ និងជាពិសេសប្រធានក្រុមបក្សនីមួយៗ ត្រូវមានភារកិច្ចដឹកនាំសមាជិករបស់ខ្លួនបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជនឲ្យបានគ្រប់ៗគ្នា ដោយអនុវត្តពាក្យស្លោក(សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក) ដើម្បីបន្តដណ្ដើមយកជ័យជម្នះជាថ្មីទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅពេលខាងមុខនេះផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.