ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបរៀបចំពិធីហូបអាហារស្រាយបួសខែរ៉ម៉ាឌនឆ្នាំ២០២៣


ខេត្តសៀមរាប ÷ នៅល្ងាចថ្ងៃទី០១ ខែមេសាឆ្នាំ២០២៣ នេះថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប បានរៀបចំពិធីស្រាយបួសខែរ៉ម៉ាឌនប្រចាំឆ្នាំ២០២៣ ដែលប្រារព្ធធ្វើនៅក្នុងភោជនីយដ្ឋានខ្មែរឥស្លាមស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានអញ្ជើញគណៈអ៊ីមុំាំខេត្ត គណៈអ៊ីមុំាំក្រុងស្រុកទាំងអស់ក្នុងខេត្តសៀមរាប រួមនិងបងប្អូនសាសនិកឥស្លាមដែលជាចាស់ព្រឹទ្ធាចារ្យទាំងអស់ ដែលបានមកពីបណ្តាវិហ៊ារស៊ូរ៉ាវនានាក្នុងខេត្តសៀមរាប ចំនួនប្រមាណជាង១៥០នាក់ ។

ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានមានប្រសាសន៍ថា ការរៀបចំពិធីហូបអាហារស្រាយបួស ខែរ៉ម៉ាឌន ឆ្នាំ២០២៣ នាពេលនេះគឺជាការចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជននៅប្រទេសសឹង្ហបុរី ដែលបាន ផ្តល់ថវិកាតាមរយៈឯកឧត្តមដោយផ្ទាល់ ។

ឯកឧត្តម អែល សៀត បានមានប្រសាសន៍បន្តទៀត ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់        សម្តេចតេជោ ហ៊ុន សែន គឺបានផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង ហើយរាជរដ្ឋាភិបាលកម្ពុជាតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក គ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា។

ក្នុងនោះដែរ ឯកឧត្តម អែល សៀត ក៏បានមានប្រសាសន៍អោយដឹងអំពីការ បួសខែរ៉ម៉ាឌនថាការ តម អាហារ ក្នុងខែរ៉ាម៉ាឌន ត្រូវបានច្បាប់ ឥស្លាម ចែងនៅក្នុងគម្ពីរ អាល់គួរអាន និង បង្គាប់ដល់អ្នកកាន់សាសនាឥស្លាម ទាំងអស់គ្រប់ស្រទាប់វណ្ណៈត្រូវតែអនុវត្តមិនគិតអំពីអ្នកមាន អ្នកក្រ ឬ អ្នកមានអំណាចបុណ្យស័ក្ដិនោះទេ។ ហើយចំពោះម៉ូស្លីមទាំងឡាយដែលតមចំណីអាហារ ឬ បួសនេះគឺដើម្បីបង្ហាញ ពីភាពស្មោះស្ម័គ្រ របស់ខ្លួនទៅចំពោះអល់ ឡោះ ព្រះជាម្ចាស់ហើយអល់ឡោះបាន ដាក់កាតព្វកិច្ចបួសដល់ អ្នកកាន់សាសនាឥស្លាមទាំងអស់ដើម្បី ជាការដាស់តឿន ដល់មនុស្សគ្រប់រូបឲ្យដឹង អំពីរសជាតិ នៃការអត់ឃ្លាននិងជាការផ្សារភ្ជាប់សុខទុក្ខគ្នារវាងអ្នកមាន និងអ្នកក្រ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ការបួស ដោយចិត្តជ្រះថ្លាគឺនឹងមានផលបុណ្យលើស លប់ពីព្រះអល់ឡោះគឺ «កាលណាយើងបួសដោយចិត្តស្មោះសចំពោះអល់ឡោះ គឺ អល់ឡោះនឹងឲ្យផលបុណ្យគ្មានកំណត់ កាលណាយើងថ្វាយបង្គំ អីគឺបានផលពី៣០ទៅ ៧០ដង។ ឯកឧត្តម បញ្ជាក់ថា នៅក្នុងខែរ៉ាម៉ាឌន នេះឋានសួគ៌ ទាំងឡាយត្រូវបាន បើកចំហនិងឋាននរក ត្រូវបានបិទជិតថែមទាំងព្រាយបិសាចត្រូវបាន ឃុំឃាំង ទាំងអស់ហើយរី ឯអំពើល្អដែលគេបានសាងនៅក្នុងខែនេះវិញត្រូវបាន អល់ ឡោះ ប្រទានជូនទ្វេដង ហើយបាបកម្មទាំងឡាយក៏ត្រូវបានលើកលែងដែរ ហើយ លើសពីនេះទៀតរាល់ទង្វើល្អ ទាំងឡាយដែលសាសនិកឥស្លាម បាន ធ្វើគេនឹងទទួលបានផលប្រយោជន៍ ក្រោយពីពួកគេស្លាប់និង នៅថ្ងៃបរលោកដែលជាថ្ងៃជំនុំជម្រះក្ដី ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថាចំពោះសាសនិកឥស្លាមអ្នកដែលបដិសេធក្នុងការបួសនោះក្នុងច្បាប់ឥស្លាមគឺជាប្រការដែលខុសឆ្គងជាទីបំផុត។ច្បាប់ឥស្លាមបានហាមឃាត់ដូចជា ៖ “ការ និយាយ ដើមគេ ការចាក់រុក ការភូតកុហក ការកេងប្រវ័ញ្ចគេ ការរួមមេត្រីភាព រវាង ប្ដីប្រពន្ធ ក្នុងពេលថ្ងៃ និងហាមមិនឲ្យបង្កជម្លោះជាមួយ អ្នកដ៍ទៃ ជាដាច់ខាត។ បើសិនជា អ្នកណាមិនអាចហាមខ្លួនឯងបាន នូវរាល់ ប្រការដែល បានហាម ឃាត់ទាំង នេះទេ ការតម អាហារ ឬ បួស នោះ ត្រូវបានចាត់ ទុកជា អសារបង់ ឬ មិនបានផលបុណ្យ អ្វីពីព្រះអល់ឡោះឡើយ” ។ អល់ឡោះ បានបញ្ញត្តិ ឲ្យអ្នកតមចំណីអាហារ នៅ ក្នុងខែបួស ទាំងឡាយត្រូវប្រកាន់ភ្ជាប់ នូវឥរិយាបថ ទន់ភ្លន់ និងមិនត្រូវប្រើសំដីអាក្រក់ដាក់អ្នកដ៍ទៃ ជា ដាច់ខាត ពីព្រោះ ថាការបួសនេះ មិនមែនមានន័យ ថា តមតែចំណីអាហារ តែមួយមុខនោះទេ គឺតមទាំង ពាក្យសម្ដីនិងកាយវិការមិនល្អ គឺមានន័យថា «បួស គឺ តម ទាំងអស់ តមទាំងចំណីអាហារតមទាំងពាក្យ សំដី តមនិយាយ ពាក្យគំរោះគំរើយ មិនឲ្យឈ្លោះគ្នានិងប្រើពាក្យសំដីមិនសមរម្យ ជាដើម»។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អែល សៀត ក៏ បានមានប្រសាសន៍ ក្រើនរំលឹក និងអំពាវនាវដល់ គណៈអ៊ីមាំ ក្រុងស្រុកទាំងអស់ក្នុងខេត្តសៀមរាបព្រមទាំងបងប្អូនសាសនិកឥស្លាមដែលជាចាស់ព្រឹទ្ធាចារ្យទាំងអស់ដែលបានចូលរួម ក្នុងពិធីស្រាយបួស ខែរ៉ម៉ាឌននោះថា សូមជួយផ្សព្វផ្សាយបន្តដល់បងប្អូនកូនចៅ ដែលគ្រប់អាយុនិងមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតថានៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាង រាស្ត្រអាណត្តិទី៧ហេតុនេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតទៅតាម ឆន្ទៈដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលមានឧត្តមគតិស្រឡាញ់ជាតិ គិតប្រយោជន៍ជាតិជាធំ ដើម្បីបន្តការដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកលូតលាស់ស្មើមុខស្មើមាត់ទៅនឹងប្រទេសជឿនលឿននានាក្នុងសកលលោកផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.