ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ភ្ញៀវបរទេសមួយក្រុមធំបានមកឈ្វេងយល់ពីវប្បធម៍និងសាសនានៅក្នុងវត្តស្វាយរមៀត ក្នុងក្រុងសៀមរាប


ខេត្តសៀមរាប ÷ បន្ទាប់ពីកូវីដ.១៩ បានធូរស្បើយ គេសង្កេតឃើញថា ភ្ញៀវជាច្រើនបានមកទស្សនា ឈ្វេងយល់ពីវប្បធម៍ទំនៀមទំលាប់សាសនា និងបាននិមន្តព្រះសង្ឃសូត្រធម៍ប្រោះព្រំសុំពរជ័យសិរីសួស្តីមុនត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន។

ជាក់ស្តែង នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ លោក ខាន់ វ៉ាន់ឆាយ តំណាងបណ្តាញក្រុមភ្ញៀវទេសចរណ៍ប្រចាំខេត្តសៀមរាប បានបង្ហាញថា វិស័យ ទេសចរណ៍វប្បធន៍ និងពុទ្ធសាសនា ភ្ញៀវមានការកើនឡើងច្រើនវិញហើយ បន្ទាប់ពីវិបត្តិកូវិដ.១៩ បានធូរស្បើយកន្លងមក ជាលើកទី១ហើយ ដែលយើងបានឃើញទីវត្តអារាមមានការរៀបចំទីធ្លា សួនច្បារ បរិស្ថានអនាម័យល្អ និងមានសណ្តាប់ភាពល្អ សាកសមជាកន្លែងទីសក្ការបូជា។ លោក បន្តថា នៅថ្ងៃនេះយើងមានភ្ញៀវមួយក្រុមជនជាតិបារាំងចំនួន៦២នាក់ បានទស្សនានិងឈ្វេងយល់ពីវប្បធម៍ទំនៀមទំលាប់ប្រពៃណី សាសនាជាដើម។ យើងនាំភ្ញៀវមកកាន់វត្តស្វាយរមៀត គឺចង់បង្ហាញពីភាពស្រស់ស្អាតនិងវប្បធម៍សាសនារបស់យើងទៅកាន់ពិភពលោក ហើយកន្លែងដែលយើងគោរពព្រះពុទ្ធសាសនានោះ គឺជាកន្លែងស្អាតដូចដែលភ្ញៀវពួកគាត់បានមកមើលជាក់ស្តែងតែម្តង ពីមុនមកយើងក៏ធ្លាប់បាននាំភ្ញៀវទៅទស្សនានៅតាមវត្តមួយចំនួនក្នុងក្រុងដែរ ឥឡូវទាក់ ទងនឹងគោលដៅរបស់ភ្ញៀវយើងចង់នាំពួកគាត់ឲ្យមកកាន់វត្តស្វាយរមៀតឲ្យបានច្រើនដែលយើងអាចធ្វើទៅបាន។ លោក បានបញ្ជាក់ទៀតថា ក្រុមភ្ញៀវទាំងអស់ដែលបានមកឈ្វេងយល់នៅទីនេះ ពួកគាត់បានសម្តែងសេចក្តីរីករាយឥតឧបមា ពួកគាត់មិននឹកស្មាន ថា នៅក្នុងទីវត្តអារាមមួយនេះ មានភាពស្រស់ស្អាត បែននេះសោះ ហើយពួកគាត់មានទឹកចិត្តជ្រះថ្លា ហួស ពីការរំពឹងទុករបស់ពួកគាត់។ ដោយឡែក នៅក្នុងបរិវេណនេះ ក៏មានតាំងនូវពាក្យស្លោកជាភាសាខ្មែរ និងភាសាអង្លេសជាច្រើន ដើម្បីជាការអប់រំ ផ្សព្វ ផ្សាយ ដល់ប្រជាពុទ្ធបរិស័ទដែលកាន់នូវពុទ្ធសាសនា ហើយក៏បង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមកទស្សនា ក៏ដូចជាឈ្វេងយល់ពីពុទ្ធសាសនា។

គួរបញ្ជាក់ថា នៅក្នុងបរិវេណវត្តបារាយមហានទីរតនារាម ហៅ វត្តស្វាយរមៀតនេះ ព្រះសង្ឃបានដាំដើមឈើ រៀបចំសួន ដាំផ្កាជាច្រើន ដោយដើមឈើខ្លះបានដុះនៅក្នុងវត្តស្រាប់យើងគ្រាន់តែអភិរក្ស និងបានដាំបន្ថែម ព្រមទាំងដើមឈើខ្លះទៀតក៏បានទិញពីតាមបណ្តាខេត្តផ្សេងៗផងដែរ។ ជាមួយនេះដែរ លោក ក៏បានអំពាវនាវដល់ក្រុមហ៊ុនបម្រើសេវាកម្មភ្ញៀវឯកជននៅក្នុងខេត្តសៀមរាប អាចនាំភ្ញៀវមកទស្សនានឹងឈ្វេងយល់ពីវប្បធម៌និងសាសនានៅក្នុងវត្តស្វាយរមៀតបាន ពីព្រោះថានៅទីនេះ ព្រះសង្ឃបានរៀបចំបានល្អប្រសើរណាស់៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.