ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មន្ទីរសុរិយោដីខេត្តនិងរដ្ឋបាលស្រុកសូទ្រនិគមចាប់ផ្តើមប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំខ្ចាស់


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយ រដ្ឋបាលស្រុកសូទ្រនិគម បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវត្តខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប សរុបចំនួន ៧.៩៨៦ ក្បាលដី សម្រាប់ភូមិចំនួន៧ក្នុង ឃុំខ្ចាស់ រួមមាន ភូមិថ្លាត ភូមិថ្មី ក្បូន គោកសង្កែ ជ្រៃ យាងទេស និងភូមិខ្ចាស់។ ពិធីបិទផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកសូទ្រនិគម , លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប និង មានការចូលរួមពីសំណាក់លោក លោកស្រី មន្រ្តីអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ព្រមទាំង លោកមេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋម្ចាស់ក្បាលដីក្នុងភូមិទាំង៧ ផងដែរ។

ការបិទប្រកាសនេះមានរយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣ ដោយគិតរួមទាំងថ្ងៃបុណ្យ និងថ្ងៃឈប់ សម្រាក ។ លោក ផាត់ ដា មេឃុំខ្ចាស់ បានសំណូម ពរដល់មន្ទីរស្ថាប័នពាក់ព័ន្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី សូមចូលរួមពិនិត្យផ្ទៀងផ្ទាត់ឱ្យបានគ្រប់គ្នា ព្រោះនេះជាលើកចុងក្រោយដែលម្ចាស់ក្បាលដីត្រូវតែពិនិត្យផ្ទៀងផ្ទាត់កុំបីខាន បើអាក់ ខានឬយឺតយ៉ាវវានាំឱ្យបាត់បង់ផលប្រយោជន៍របស់ បងប្អូន។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី     នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មានប្រសាសន៍ថា៖ ក្រោយពីបញ្ចប់ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យនេះទៅ គណៈ កម្មការរដ្ឋបាល និងលើកសំណើជូនទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និង អ្នកកាន់កាប់ដីរូបណា ដែលបានបំពេញ លក្ខខណ្ឌគ្រប់គ្រាន់តាមនីតិវិធីច្បាប់ និងជាក្បាលដីមិនមានទំនាស់។ អាស្រ័យហេតុនេះ សូមបងប្អូនលោកយាយលោកតាអ៊ុំពូមីង ជាម្ចាស់ដីនិងអ្នកកាន់កាប់ដីព្រមទាំងស្ថាប័ននិងអង្គភាពពាក់ព័ន្ឋទាំងអស់មកពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យឱ្យបានគ្រប់ៗគ្នា ជាពិសេសផ្ទៀងផ្ទាត់នៅលើឈ្មោះម្ចាស់ដី សាវតា ទំហំដី ប្រភេទទ្រព្យ និងត្រូវពិនិត្យផងដែរនៅលើប្លង់សុរិយោដីនូវទីតាំងដីនិងរូបរាងដី ព្រោះនេះជាឱកាសចុងក្រោយដែលបងប្អូននិងអ្នកពាក់ព័ន្ឋទាំងអស់មានសិទ្ឋិធ្វើការកែតម្រូវឬជំទាស់តវ៉ាក្នុងករណីដែលពិនិត្យទៅឃើញថាមានកំហុសឆ្គង ជូនមកគណៈកម្មការរដ្ឋបាលពិនិត្យនិងកែតម្រូវជូន ទាំងនេះមានសារៈ សំខាន់ណាស់ដើម្បីធានាបានភាពសុក្រឹត្យត្រឹមត្រូវក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម មានប្រសាសន៍ថា៖ស្រុកនេះបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនិងចែកប័ណ្ណបានចំនួន ៨.៤១៣ប័ណ្ណនៅឃុំដំដែកនិងកំពុងដំណើរការប្រមូលទិន្នន័យនៅឃុំខ្ចាស់និងឃុំចាន់ស។ លោក បញ្ជាក់ថា៖ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋ ពិតជាអនុវត្តទៅតាមនីតិវិធីនិងបច្ចេកវិទ្យាទំនើប មានតម្លាភាពនិងការទទួលខុសត្រូវដែលប្រទេសជៀន លឿននៅក្នុងពិភពលោកកំពុងអនុវត្តហើយមានប្រសិទ្ឋភាពខ្ពស់ក្នុងការគ្រប់គ្រងដីធ្លី។ នេះជាប្រការ សមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោ បាយដីធ្លីរបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រនិងទំនាស់ដីធ្លីក្នុងសង្គមជាតិយើង។ លោក អភិបាលស្រុកបន្ថែមថា៖ ជាលទ្ធផល រដ្ឋ និងប្រជាពលរដ្ឋជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ទទួលបាននូវសារៈប្រយោជន៍ ដូចជា ៖ រដ្ឋគ្រប់គ្រងបានដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើអោយរដ្ឋមានការងាយស្រួលក្នុងការងាររៀបចំ ដែនដីរដ្ឋបាលដីធ្លី ការបែង ចែកដី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ និងអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ និងអាចប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរឬអាជីវកម្មរបស់ខ្លួនជាដើម៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.