ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

យើងរួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពិការភ្នែក ខ្លះដាច់ដៃដាច់ជើង ប្ដូរបានមកវិញនៅសន្តិភាព


ខេត្តសៀមរាប ÷ នៅក្នុងពិធី បំពាក់ឋានន្តរស័ក្កិ ជូនដល់នាយទាហានមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា យើងរួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពិការភ្នែក ខ្លះដាច់ដៃដាច់ជើង ប្ដូរបានមកវិញនៅសន្តិភាពដូចបច្ចុប្បន្ននេះ ទោះក្នុងតំលៃណាក៏ដោយត្រូវការពារអោយបានដាច់ខាត។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន ក៏បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែនជាប្រមុខ បានលះបង់កម្លាំងកាយចិត្តក្នុងការស្វែងរកសន្តិភាព ដូច្នេះទោះក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឱ្យបាន។     ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បញ្ជាក់ថា កម្ពុជាយើងទើបបានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ កុំភ្លេចខ្លួន យើងនាំគ្នាខិតខំការពារសន្តិភាព ការពារដើម្បីកូនចៅយើង កុំឲ្យពួកគេទៅលីកាំភ្លើង លីគ្រាប់កាត់វាលកាត់ព្រៃដូចជំនាន់ពួកយើងវាលំបាកខ្លាំងណាស់ ទំរាំយើងទទួលបាននូវសន្តិភាព យើងត្រូវរួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិតខ្លះពិការភ្នែកខ្លះដាច់ដៃដាច់ជើងនិងរាងកាយមួយចំនួនទៀត គឺប្ដូរបានមកវិញនៅសន្តិភាពនាពេលបច្ចុប្បន្ននេះ។ ដូច្នេះការលះបង់ អវយវៈមួយចំនួនរបស់ពួកយើងមិនមែនអត់ប្រយោជន៍ទេ យើងបានមកវិញនៅសុខសន្តិភាពសម្រាប់កូនចៅយើងជំនាន់ក្រោយ ហើយយើងមានតួនាទី គឺថែរក្សាការពារសន្តិភាពឯកភាពជាតិឲ្យបានគង់វង្ស ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានធ្វើការកោតសរសើរចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់បងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ឈាមស្រស់ ការពារបូរណភាពដែនដី និងរកសុខសន្តិភាពជូនជាតិមាតុភូមិរហូតធ្លាក់ខ្លួនពិការ ។ ដោយមាននយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់ សង្គ្រាមនៅកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និង ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។

ក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន ក៏បានកោតសរសើរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករងយោធសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប អំពីការចុះពង្រឹងមូលដ្ឋាន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប មានសន្ដានចិត្ត មានឆន្ទៈព្រួតដៃគ្នាដឹកនាំក្រុមការងារចុះទៅពង្រឹងនៅមូលដ្ឋានឃុំប្រាសាទស្រុកវ៉ារិនបានយ៉ាងល្អប្រសើរ ព្រមទាំងជំរុញឲ្យក្រុមការងារបន្តកិច្ចការងារនេះបន្តទៀតដើម្បីសម្រេចគោលដៅ នៃការរក្សាសន្តិភាពឲ្យបានគង់វង្សយូរអង្វែង ។ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានផ្ដាំផ្ញើដល់យោធិននៅក្នុងមជ្ឈមណ្ឌលផងដែរថាយើងត្រូវការពារនៅក្នុងមូលដ្ឋានមិនឲ្យមានល្បែងស៊ីសងអំពើចោរកម្មការជួញដូរផ្លូវភេទជួញដូរគ្រឿងញៀនអំពើខុសច្បាប់ទាំងឡាយ គឺមិនឲ្យមានកើតនៅក្នុងមជ្ឈមណ្ឌលនោះទេ អនុវត្តអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.