ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស! 


រាជធានីភ្នំពេញ ÷ នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ព្រមទាំងភេសជ្ជៈចម្រុះសរុប១០០កេស ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងពិធីនោះដែរ ដោយមានការសំណូមពរផ្ទាល់ពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងដើម្បីឆ្លើយ តបតាមតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានជួយក្រាលការ៉ូឡានៅទីធ្លាដងទង់ជាតិទំហំ២៤០ម៉ែត្រក្រឡា និងឧបត្ថម្ភថ្មមិចចំនួន ០៣រថយន្ត ដើម្បីចាក់ក្នុងទីធ្លាសាលារៀន ថែមទៀតផង។

នាឱកាសនោះ ឯកឧត្តម ក៏បាននាំយកទឹកសុទ្ធ និងទឹកភេសជ្ជៈចម្រុះក្លាស្សេចែកជូនដល់ក្រុមការងារចូលរួម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមថ្នាក់រៀននីមួយៗ ក្នុងវិទ្យាល័យទាំងអស់សរុបចំនួន៧៥៨នាក់បានបរិភោគគ្រប់ៗគ្នា ។ បន្ទាប់មក ឯកឧត្តម រ័ត្ន ស៊្រាង បានឧបត្ថម្ភថវិកាជូនដល់លោកគ្រូ អ្នកគ្រូ និងក្រុមការងារសង្កាត់-ភូមិម្នាក់ៗទទួលបាន៣០,០០០៛ យុវជន សសយក និងយុវសិស្សជាអ្នកសម្តែងសិល្បៈរបាំឆៃយ៉ាំ ព្រមទាំងកម្លាំងការពារសណ្តាប់ធ្នាប់ក្នុងម្នាក់ៗទទួលបាន២០,០០០៛ ផងដែរ៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.