ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ដេចពិជ័យសនា ទៀ បាញ់ អញ្ជើញជាអធិបតីពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣របស់រដ្ឋបាលខេត្តសៀមរាប


ខេត្តសៀមរាប ÷ រដ្ឋបាលខេត្តសៀមរាប បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣នៅសណ្ឋាគារសុខាខេត្តសៀមរាប នៅថ្ងៃទី២៧និង២៨ខែមីនាឆ្នាំ២០២៣ ។ អង្គសន្និបាត បានបិទបញ្ចប់ ក្រោមអធិបតី សម្ដេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖ ក្រោមការដឹកនាំ របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបានដាក់ចេញនូវការគ្រប់គ្រង ឆ្លើយតបនៃវិបត្តិ បញ្ហាប្រឈមនានា ប្រកបដោយសុខភាព ដើម្បីស្ដារផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋ ដែលបណ្ដាលមកពីជម្ងឺកូវីដ ១៩ គ្រោះទឹកជំនន់ និង វិបត្តិនានាជាសកល ធ្វើឲ្យសេដ្ឋកិច្ចជាតិយើង ស្ទុះងើបឡើងវិញ យ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើន ៧,២% នៅឆ្នាំ២០២២ ។ ជាងនេះទៅទៀត ប្រទេសយើងមានតួនាទី ជាប្រធានអាស៊ាន ដែលបានសម្រេចដោយជោគជ័យ និង ជាប្រវត្តិសាស្ត្រ នៃការរៀបចំ ប្រជុំសភាអាស៊ាន លើកទី ៤០និងទី៤១ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថា៖ ទន្ទឹមនិងសមិទ្ធផលខាងលើនេះ យើងក៏បានកត់សម្គាល់ អំពីបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមទាំងកិច្ចការជាច្រើន ដែលត្រូវបន្តខិតខំពុះពារនិងអនុវត្តឲ្យបានល្អជាបន្តទៀត ។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរ និង ឯកភាព តាមរបាយការណ៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលបានបញ្ជាក់អំពី ខ្លឹមសារសំខាន់ៗ ដែលសន្និបាតយកទៅពិភាក្សា ដោយផ្តោតទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ការគ្រប់គ្រងដែនការពារអភិរក្សធនធានធម្មជាតិ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធ តុលាការ ការរៀបចំក្រុងសៀមរាប ក្នុងការចូលរួម អនុវត្តគម្រោង ទីក្រុងវៃឆ្លាត និងការងារវឌ្ឍនភាព នៃការរៀបចំ សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ តាមទីប្រជុំជន និងក្រុង ស្រុក នៅទូទាំងខេត្តសៀមរាប ។ ល។

សម្ដេចពិជ័យសេនា ក៏បានចូលរួម គាំទ្រនិងឯកភាព តាមស្មារតីនៃអង្គសន្និបាតបានលើកឡើង ហើយសម្ដេចបានសង្ឃឹម និងជឿជាក់ថា បញ្ហាខាងលើនេះ រដ្ឋបាលគ្រប់ថ្នាក់ តាំងពីថ្នាក់ ខេត្ត ស្រុក ក្រុង ឃុំសង្កាត់ និង បន្តខិតខំ អនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដែលបានកំណត់ដោយច្បាប់ បទដ្ឋានគតិ យុត្តិ ដែលរដ្ឋបាលនីមួយៗ មានការទទួលខុសត្រូវ ទៅតាមច្បាប់ជាធរមាន ហើយក៏ដូចជាចូលរួមគាំទ្រ ដល់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល កម្មវិធីការងាររបស់រដ្ឋបាលខេត្ត ហើយក៏ជឿជាក់លើក្រុមការងារ របស់យើង ក្នុងការគាំទ្របញ្ហានេះ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញនិងណែនាំដល់រដ្ឋបាលខេត្តត្រូវចិត្តទុកដាក់ នូវភារកិច្ចចំពោះមុខ លើការទទួលស្វាគមន៍នូវខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង ជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង ប៉ារ៉ាហ្គេម ២០២៣ ព្រមទាំងធ្វើការជម្រុញដល់អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពង្រឹងការ បង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរគ្រឿងញៀន និង ធ្វើការផ្សព្វ ផ្សាយពីច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ សិស្សានុ សិស្ស ស្រទាប់យុវវ័យ ។ ម៉្យាងវិញទៀត ត្រូវជមុ្រញនិងណែនាំដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសការបរិច្ឆេទ ឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ក្នុងមូលដ្ឋានខ្លួន ដើមី្បត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ។

ក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ បានបំពាក់គ្រឿងឥស្សរិយយសនិងមេដាយការងារ ជូនដល់មន្ត្រីរាជការ ដែលមានស្នាដៃឆ្នើមលើការងារស្នូលប្រចាំឆ្នាំ២០២២ចំនួន១១៦រូបផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.