ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលបាលខេត្តសៀមរាប បានរៀបចំបើកសន្និ បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និង មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំងកងកម្លាំងប្រដាប់អារុធ អង្គការសង្គមស៊ីវិលសរុបចំនួន ៦៤០រូប ។

មានប្រសាសន៍បើកអង្គសន្និបាតនោះ ឯកឧត្តម ទៀ សីហា បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានអនុវត្តការងារយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅភារកិច្ចរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសេចក្ដីណែនាំ ដីកាផ្សេងៗ របស់រដ្ឋបាលខេត្ដ ប្រកបដោយជោគជ័យគួរជាទីមោទកភាព ។

អង្គសន្និបាតនាពេលនេះ គឺជាឱកាសសម្រាប់យើងធ្វើការរួមគ្នាវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបាន ក្នុងឆ្នាំ២០២២ សំខាន់លើបទពិសោធន៍ និងបញ្ហាប្រឈមដែលនៅសេសសល់ ដែលយើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅក្នុងឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តកម្មវិធីកំណែទម្រង់នានា និងទិសដៅឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ឯកឧត្តម ក៏បានលើកនូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលយើងរួមគ្នាខិត ខំពុះពារសម្រេចបានកន្លងមក ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌ នៃយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដោយរក្សាបាននូវសន្ដិសុខ និងសណ្ដាប់ ធ្នាប់សង្គមបានល្អប្រសើរ ក្នុងនោះការអនុវត្ដគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និងការវិនិយោគ ព្រមទាំងសម្រាប់សុវត្ថិភាពរបស់សាធារណជនទូទៅ ឲ្យទទួលបាននូវភាពកក់ក្ដៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានរបស់ថ្នាក់ដឹកនាំទូទាំងខេត្ដ ព្រមទាំងភ្ញៀវទេសចរ គណៈប្រតិភូជាតិ និងអន្ដរជាតិ ដែលអញ្ជើញមកទស្សនា ឬចូលរួមក្នុងកិច្ចប្រជុំនានា ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ដែលខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្នដោយសារតែការរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេសមានការថយចុះ តែយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ប្រមុខរាជ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបើកដំណើរការប្រទេសឡើងវិញ ដែលធ្វើឲ្យសេដ្ឋកិច្ចទូទាំងប្រទេសវិលត្រឡប់ទៅរកប្រក្រតីភាពជាបណ្តើរៗ។ ទោះបីស្ថានភាពការឆ្លងជម្ងឺកូវីដ-១៩ មានការថយចុះក៏ពិតមែន តែរដ្ឋបាលខេត្តសៀមរាប នៅតែបន្តយកចិត្តទុកដាក់លើការផ្សព្វផ្សាយ យុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញដល់ប្រជាពលរដ្ឋបន្ថែមទៀត ។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានលើកឡើងពីការពាក់ព័ន្ធទៅនឹងសោភ័ណភាពក្រុងសៀមរាប យើងអាចវាយតម្លៃបានថាហេដ្ឋារចនាសម្ព័ន្ធនានា ការកែលម្អស្ទឹងសៀមរាប និង ផ្លូវថ្នល់ត្រូវបានរៀបចំល្អ ពិសេសផ្លូវក្នុងក្រុង ត្រូវបានកែលម្អ និងស្ដារឡើងវិញជាបណ្តើរៗ ជាក់ស្តែងផ្លូវ ៣៨ខ្សែ និងចំណតរថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៦ រហូតដល់ខាងកើតក្រុងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយសមិទ្ធផលទាំងនេះ គឺដើម្បីបម្រើឲ្យការធ្វើចរាចរណ៍ និង ការដឹកជញ្ជូន ក៏ដូចជាការលើកកម្ពស់សោភ័ណភាពក្រុង ព្រមទាំងបានពង្រឹងនូវសណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពជូនសាធារណជនកាន់តែប្រសើរឡើង និង ធ្វើឲ្យខេត្តសៀមរាបទទួលបាននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពលេខ១ មាន ៦៧ឃុំ-សង្កាត់ និងពានរង្វាន់ទីក្រុងស្អាតផ្ការំដួល៣ទង ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថាក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលជាច្រើនទៀតដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២២ កន្លងទៅ ដូចជាការពង្រឹងការគ្រប់គ្រងពន្ធនាគារ ការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស ការដោះស្រាយពាក្យបណ្តឹង សំណើ-សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ កិច្ចសហប្រតិបត្តិការខេត្ត ក្រុង សម្ព័ន្ធមេត្រីភាព ការងារផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការងារអប់រំ ការងារសុខាភិបាល ការងារបរិស្ថាន ការងាររៀបចំ-ដែនដី នគរូបនីយកម្ម និងសំណង់ ការងាររ៉ែ និងថាមពល ការរៀបចំទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើលំនៅដ្ឋាន នៅរមណីដ្ឋានអង្គរ ព្រមទាំងការងារកាត់ឆ្វៀលដីតំបន់៣ បឹងទន្លេសាប សំខាន់ លើកិច្ចសហការជាមួយអាជ្ញាធរអប្សរា ក្នុងការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ សម្រាប់បងប្អូនស្ម័ត្រចិត្តចាកចេញពីតំបន់រមនីយដ្ឋានអង្គរ ទៅរស់នៅទីនោះ ក្រោមគោលនយោបាយរបស់រាជ

រដ្ឋាភិបាល ក្នុងការបញ្ជៀសការដកចេញសម្បតិ្តបេតិកភណ្ឌជាតិ ចេញពីបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ ។

ឯកឧត្តម បានបន្ថែមថាដើមឆ្នាំ២០២៣ នេះរដ្ឋបាលខេត្ត បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម ដោយបានរៀបចំពិធីព្រះរាជទានព្រះអគ្គីជ័យកីឡានៅមុខក្តាបែនប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ        បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអមព្រះរាជដំណើរដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូប ។

ក្នុងនោះដែរឯកឧត្តម ក៏បានផ្តាំផ្ញើដល់អង្គសន្និបាទទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើកិច្ចពិភាក្សា ទៅលើខ្លឹមសារប្រធានបទនៃក្រុមនិមួយៗ ឲ្យបានស៊ីជម្រៅ ដើមី្បអង្គសន្និបាតទាំងមូល ទទួលបាននូវធាតុចូលដែលជាយន្តការសម្រាប់យកទៅអនុវត្តនៅឆ្នាំបន្តផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.