ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សង្ឃាសនៈ អគារមត្តេយ្យសិក្សា និងសមិទ្ធិនានា ក្នុងវត្តកេសរារាមស្ថិតក្នុងក្រុងសៀមរាបត្រូវបានធ្វើពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់


ខេត្តសៀមរាប ÷ ថ្លែងសំណេះសំណាល ទៅកាន់ព្រះសង្ឃ ដូនជីតាជី អាចារ្យ គណៈកម្មការវត្ត ប្រជាពុទ្ឋបរិស័ទ អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមក្នុងពិធីសម្ពោធឆ្លងសង្ឃាសនៈ អគារមត្តេយ្យសិក្សា និងសមិទ្ធិនានា ក្នុងវត្តកេសរារាមស្ថិតក្នុងក្រុង/ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអំពាវនាវបានដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាង រាស្ត្រអាណត្តិទី៧ ហេតុនេះសូមបងប្អូនបោះឆ្នោតទៅតាមឆន្ទៈដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលមានឧត្តមគតិស្រឡាញ់ជាតិ គិតប្រយោជន៍ជាតិជាធំ ដើម្បីបន្តការដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែ រីក លូតលាស់ស្មើមុខស្មើមាត់ទៅនឹងប្រទេសជឿនលឿននានាក្នុងសកលលោក។

ឯកឧត្តម អ្នកឧកញ៉ា ក៏បានថ្លែងនូវការកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងកាយចិត្ត និងទ្រព្យធនធ្វើឲ្យលេចចេញនូវសមិទ្ឋផលនានាជាច្រើនដែលសុទ្ឋតែជាគរុភណ្ឌសម្រាប់វត្តដើម្បីសម្រួលដល់ការធ្វើបុណ្យទានរបស់ប្រជាពុទ្ឋបរិស័ទទាំងអស់គ្នា។

ឯកឧត្តម អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖ សមិទ្ធិផលថ្មីៗនេះ ជាផ្នែកមួយដ៏សំខាន់រួមចំណែកក្នុងការបំរើឱ្យវិស័យពុទ្ធចក្រ ដែលត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងថាព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋ។ ទន្ទឹមនឹងនេះ វិស័យពុទ្ឋចក្រនិងវិស័យអាណាចក្របានដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ជាចលករចូលរួមជួយស្តារនិងអភិវឌ្ឍន៏សង្គមជាតិឱ្យបានរីកចំរើន។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់ទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានគោលនយោបាយច្បាស់លាស់ និងដឹកនាំប្រទេសប្រកបដោយភាពរីកចំរើន លើគ្រប់វិស័យ ប្រទេសជាតិទទួលបានសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍តាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បានឧបត្ថម្ភបេតុង ចំនួន១០០គីប និង ទទួលបានការចូលរួមរបស់លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧបត្ថម្ភ១០ លានរៀល សម្រាប់ការកសាងផ្លូវបេតុងមួយខ្សែនៅក្រោយវត្ត ដែលមានប្រវែង ៥៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ គ្រោងនឹងចំណាយប្រមាណជាង៧ពាន់ដុល្លារ។ ក្នុងនោះផងដែរឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៏បាន ជូនថវិកាលោកតាលោកយាយលោកគ្រូអ្នកគ្រូ សិស្សនិងប្រជាពលរដ្ឋចូលរួមក្នុងពិធីសរុបអស់ថវិកាចំនួន ១០លានរៀលផងដែរ។

សូមជំរាបថា៖សមិទ្ឋផលថ្មីៗដែលទើបតែសាងសង់ហើយ ក្នុងវត្តកេសរារាម រូមមាន៖សង្ឃាសនៈមានទំហំទទឹង ១១.៥០ ម៉ែត្រ បណ្តោយ១៣ម៉ែត្រ កម្ពស់ ៣ជាន់ មាន១៧បន្ទប់ និង អគារមត្តេយ្យមានទទឹង ៩ ម៉ែត្រ បណ្តោយ ៣៥ម៉ែត្រ កម្ពស់២ជាន់ មាន៧បន្ទប់ អគារទាំងពីរផ្តើមកសាងនៅឆ្នាំ២០១៩រួមជាមួយសមិទ្ឋផលមួយចំនួនទៀត ដូចជា រូបសំណាក-ក្លោងទ្វារ-របងសាលារៀន -សួនច្បារនិងផ្កា មុខវត្ត សរុបថវិកាអស់ ៣៣៨,៥០០ ដុល្លារ (សាមសិបបីម៉ឺន ប្រាំបីពាន់ ប្រាំរយ ដុល្លារ)។

វត្តកេសរារាម ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប មានអាយុកាល១២៧ ឆ្នាំមកហើយ។ បច្ចុប្បន្នមានព្រះសង្ឃចំនួន ៦១អង្គ ភិក្ខុ ២៦អង្គ សាមណេរ ៣៥អង្គ ដែលមានរចនាសម្ព័ន្ធចៅអធិការ គ្រូសូធ្យស្តាំ/ឆ្វេង ត្រឹមត្រូវតាមច្បាប់។ ហេតុដែលនាំឱ្យហៅថា វត្តកេសរារាម មកពីពាក្យបាលីថា កេសរៈ ឫ(កេសរោ) ដែលជាគោរម្យ ងាររបស់អ្នកឧកញ៉ា យឹម ធឹក ជាសាសនូបត្ថម្ភ ក៏បរិច្ចាគទីតាំង បង្កើតជាវត្តនេះឡើង ហើយដាក់ឈ្មោះថា វត្តកេសរារាម រហូតមកដល់បច្ចុប្បន្ននេះ ។ គម្រោងផែនការបន្ទាប់ វត្តបានរួមសហការជាមួយអាជ្ញាធរ ភូមិ សង្កាត់ កសាងផ្លូវបេតុងមួយខ្សែនៅក្រោយវត្ត ដែលមានប្រវែង ៥៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ ក្នុងខ្ទង់ចំណាយទឹកប្រាក់ប្រមាណ ៦៥,២០០ ដុល្លារ (ប្រាំមួយម៉ឺន ប្រាំពាន់ ពីររយ ដុល្លារ) ។ នេះបើតាមសង្ឃដីកា ព្រះតេជគុណ ព្រះវិបុលសត្ថា រី សាត (ថាមវរោ ) ព្រះចៅអធិការវត្ត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.