ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ប្រជាពលរដ្ឋមានជីវភាពលំបាកជាង២៥០គ្រួសារ ទទួលបានការឧបត្ថម្ភពីមេបញ្ជាការអង្គរក្ស


ខេត្តសៀមរាប ÷ ប្រជាពលរដ្ឋមានជីវភាពលំបាកជាង២៥០គ្រួសារ ទទួលបានការឧបត្ថម្ភពីមេបញ្ជាការអង្គរក្ស ប្រជាពលរដ្ឋនិងលោកយាយលោកតាដែលមានជីវភាពខ្វះខាត ដែលរស់នៅក្នុងឃុំរុនតាឯក និងឃុំព្រះដាក ស្រុកបន្ទាយស្រីខេត្តសៀមរាប ចំនួន ២៥២គ្រួសារ បានទទួលអំណោយសប្បុរសធម៌ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ រង ខ.ភ.ម និងជាមេបញ្ជាការដ្ឋានអង្គរក្ស សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី២៦ ខែ មីនាឆ្នាំ២០២៣ ។

ប្រជាពលរដ្ឋទាំង២៥២គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូ សារ៉ុងឬក្រម៉ា១ ថវិកា៣០.០០០រៀល ផ្តល់តាមរយៈឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី មេបញ្ជាការរងអង្គរក្សតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ហើយការផ្តល់ ជូនសម្ភារទាំងនេះ បានធ្វើឡើងក្នុងបរិវេណនៅទីបញ្ជាការដ្ឋានអង្គរក្សស្ថិតនៅក្នុង ស្រុកបន្ទាយស្រីខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក លោកមេឃុំ ព្រមទាំងសប្បុរសជនជាច្រើននាក់ផងដែរ។

មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរ ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី បាននាំយកប្រសាសន៍សាកសួរសុខទុក្ខ  របស់ឯកឧត្តម  ហ៊ីង ប៊ុនហៀង ជូនចំពោះប្រជាពលរដ្ឋនៅទីនេះ និងសូមឱ្យបងប្អូនខិតខំដាំដំណាំ បង្កបង្កើនផលចិញ្ចឹមសត្វដើម្បីបង្កើតប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារនិងរួមគ្នាថែរក្សាភាពសុខសានរបស់យើងទាំងអស់គ្នា។

ឯកឧត្តម គង់ ប៊ុនលី មានប្រសាសន៍ថា ៖ កម្ពុជាធ្លាប់ជួបនូវវិបត្តសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃអស់ជាច្រើន     ទសវត្សមកហើយ តែពេលនេះយើងមានសុខសន្តិភាពពេញលេញដែលទទួលបានមកដោយការលំបាក និងការលះបង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាស្ថាបនិកនិងជាមគ្គុទេសក៍ក្នុងការស្វែងរកសន្តិភាពតាមរយៈ នយោ បាយឈ្នះឈ្នះ បាននាំមកនូវការផ្សះផ្សានិងបង្រួបបង្រួបជាតិ ក្រោមឆ័ត្រសន្តិភាពតែមួយ ។

ឯកឧត្តម បន្ថែមថា៖ដោយសារស្ថេរភាពនៃសន្តិភាពនេះហើយ ទើបនាំមកនូវការអភិវឌ្ឍ លើគ្រប់វិស័យ ជូនប្រជាជនទូទាំងប្រទេស និងបានបង្កលក្ខណៈឱ្យពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការប្រកបរបរចិញ្ចឹមជីវភាពដោយភាពសុខសាន្ត រស់នៅប្រកប ដោយភាពថ្លៃថ្នូរ ហេតុនេះ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសន្តិភាព និងដឹងគុណសន្តិភាព ពីព្រោះសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិលើពិភពលោក ។

ឯកឧត្តម ឧត្តមសេនីយឯក គង់ ប៊ុនលី ក៏បានអំពាវនាវបានដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងរាស្ត្រអាណត្តិទី៧ ហេតុនេះសូមបងប្អូនបោះឆ្នោតទៅតាមឆន្ទៈដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលមានឧត្តមគតិស្រឡាញ់ជាតិ គិតប្រយោជន៍ជាតិជាធំ ដើម្បីបន្តការដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកលូតលាស់ស្មើមុខស្មើមាត់ទៅនឹងប្រទេសជឿនលឿននានាក្នុងសកលលោកផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.