ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែក ជួយគ្នា ក្នុងគ្រាលំបាក” ជាតម្លៃស្នូលក្នុងក្រុម អតីតមិត្តរួមជំនាន់សាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០!


រាជធានីភ្នំពេញ ÷ ក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយកន្លងមកនេះ អតីតសិស្សសាលាបាក់ទូកទសវត្សឆ្នាំ១៩៨០មួយក្រុម ដែលផ្តួចផ្តើមប្រមូលផ្តុំឡើងតាមរយៈចងក្រងក្រុម ក្នុងប្រព័ន្ធWhatsApp និង Telegram ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជាគំរូល្អៗជាច្រើន ក្នុងការជួយគ្នាទៅវិញទៅមក ជួយកសាងសមិទ្ធិផលក្នុងសាលា ជួយដល់អតីតលោកគ្រូអ្នកគ្រូ និងតែងប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូជារៀងរាល់ឆ្នាំ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែលើកឡើងថា ការប្រមូលផ្តុំបង្កើតជាក្រុមអតីតមិត្តរួមជំនាន់សាលាបាក់ទូកនេះ គឺក្នុងគោលបំណង រំឭកនូវអនុស្សាវរីយ៍ចាស់ៗដែលធ្លាប់មានជាមួយគ្នា និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក នៅពេលដឹងថាមានមិត្តណាជួបការលំបាកហើយខ្វះលទ្ធភាព ម្នាក់ៗក្នុងក្រុមតែងរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់មិត្តដើម្បីដោះស្រាយការលំបាក ដោយឡែកចំពោះ អតីតលោកគ្រូអ្នកគ្រូ គឺអតីតមិត្តរួមជំនាន់សាលាបាក់ទូកក្នុងវ័យបច្ឆិមមួយក្រុមនេះ តែងតែយកចិត្តទុកដាក់ ជួយដោយស្មើភាពគ្នា ប្រកបដោយមនោសញ្ចេតនាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដោយមិនគិតថាពួកគាត់មានលទ្ធភាពឬមិនមានលទ្ធភាពនោះឡើយ ហើយកាយវិកាទាំងនេះ គឺតែងតែធ្វើជាប់ជាប្រចាំ មកជិត១០ឆ្នាំហើយ ស្របតាមពាក្យស្លោកក្រុមដែលបង្កើតឡើងរួមគ្នាថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ដែលពាក្យស្លោកនេះត្រូវបានលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ទុកថាគឺជាតម្លៃស្នូលរបស់ក្រុមអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងទសវត្សឆ្នាំ១៩៨០។

ចុងក្រោយនេះ មានមិត្តម្នាក់ឈ្មោះ កង ចំរើន បានធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនសា ត្រូវបានមិត្តភក្តិរួមជំនាន់ នាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន សរុបបាន ជាង១ម៉ឺនដុល្លារ និងនាំយកទៅព្យាបាលនៅមន្ទីរពេទ្យរហូតបានធូរស្បើយ តែចុងក្រោយ នៅដើមខែមីនាឆ្នាំ២០២៣នេះ ក៏ស្រាប់តែជំងឺ លោក កង ចំរើន ងើបឡើងវិញខ្លាំង ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បញ្ជូនរថយន្តសង្គ្រោះបន្ទាន់ ទៅទទួលយករូបលោក យកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យអស់ជិត១ខែ និងមានការធានាទាំងស្រុងលើការខ្វះខាតផ្សេងៗពីក្រុមអតីតមិត្តរួមជំនាន់ តែក៏នៅមិនអាចជួយសង្រ្គោះជីវិតលោក បានឡើយ ដោយលោកបានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ហើយពិធីបុណ្យសពលោក ត្រូវបានរៀបចំធ្វើឡើងក្រោមការរ៉ាប់រងចំណាយទាំងស្រុងពីសំណាក់អតីតមិត្តរួមជំនាន់ ហើយនឹងបន្តរ៉ាប់រង រហូតដល់បុណ្យ៧ថ្ងៃ ឲ្យចប់រួចរាល់ផងដែរ៕

យោង #PhnomPenhGRK

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.