ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាកលវិទ្យាល័យអង្គរខេត្តសៀមរាបប្រារព្ធកម្មវិធីសង្រ្កាន្តមហាវិទ្យាល័យដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោមប្រធានបទ ”ការដាស់ព្រលឹងអង្គរ”


ខេត្តសៀមរាប ÷ សាកលវិទ្យាល័យអង្គរខេត្តសៀមរាបបានប្រារព្ធកម្មវិធីសង្រ្កាន្តមហាវិទ្យាល័យដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ” ដែលរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៣ ដល់ ២៥ ខែមីនា ឆ្នាំ២០២៣ ដោយមានកម្មវិធីកម្សាន្តជាច្រើនដូចជា ល្បែងប្រជាប្រិយខ្មែរ រាំម៉ាឌីហ្សុន ពូនភ្នំខ្សាច់ លើកទង់ ស្តាប់ព្រះធម៌ទេសនា សម្តែងសិល្បៈបរទេស ស្រង់ព្រះ ព្រមទាំងមានស្តង់លក់អារហារ និងផលិតផល ជាពិសេស កម្មវិធីប្រឡងចម្រៀង ៤ គុណ ៤ សំណាង និងប្រដាល់គុនខ្មែរហើយព្រមទាំងមាន មានយុវជន យុវនារី សិស្ស និស្សិតប្រមាណជិត៥០០នាក់ បានមក ជួបជុំគ្នា ដើម្បីដង្ហែរក្បួនសង្ក្រាន្ដសាកលវិទ្យាល័យ ដើម្បីបំផុសគំនិតដល់ប្រជាពលរដ្ឋឱ្យនឹករំលឹកដល់វប្បធម៌អរិយធម៌ខ្មែរ និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”ផងដែរ ។

លោក ញ៉ិល រដ្ឋា សាកលវិទ្យាធិការ បានបង្ហាញថា៖ឆ្នាំនេះ បានជាយក ការដាស់ព្រលឹងអង្គរ ជាប្រធាន បទ ក៏ព្រោះថា៖ដួងព្រលឹងត្រូវបានចាត់ទុកជា ផ្នែកខាងវិញ្ញាណ ឬភាពអរូបិយនៃមនុស្ស ឬសត្វ ហើយវាមានភាពជាអមតៈ។ បុព្វបុរសខ្មែរបានបង្ហាញភាពខ្លាំងរបស់ខ្លួនរាប់ពាន់ឆ្នាំ ហើយត្រូវបានបង្ហាញតាមរយៈការបន្សល់វប្បធម៌យ៉ាងសម្បូរបែប ជាពិសេសប្រាសាទថ្មដ៏អស្ចារ្យ។ ទោះជាអ្វីៗដែលបានកសាងជាង១000ឆ្នាំមុន ហើយបានបន្សល់ត្រឹមតែអតីតកាលក៏ដោយ ក៏ដួងព្រលឹងអង្គរនៅតែបន្តជាអមតៈជាមួយយើងទាំងអស់គ្នា ដូចនេះការដាស់ព្រលឹងអង្គរឡើងវិញជាកតព្វកិច្ចរបស់ពួកយើងទាំងអស់គ្នា។

លោកបណ្ឌិត សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអង្គរនិងជាអ្នករៀបចំកម្មវិធីបានមានប្រសាសន៍ថា សង្ក្រាន្ដសាកលវិទ្យាល័យនេះ ធ្វើឡើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមប្រធានបទ”ការដាស់ព្រលឹងអង្គរ” ដើម្បីបង្កបរិយាកាសឱ្យនិស្សិតសប្បាយរីករាយជុំគ្នា ថែរក្សាប្រពៃណីទំនៀមទំលាប់សាសនារបស់ដូនតាខ្មែរ តាមរយៈការលេងល្បែងប្រជាប្រិយ និងពិធីសាសនា នានា និងជាសារផ្សព្វផ្សាយទៅដល់មហាជនទូទៅឱ្យដឹងថាជិតដល់ពេលចូលឆ្នាំប្រពៃណីជាតិហើយជាមួយគ្នានេះដែរសាកលវិទ្យាល័យអង្គរបានត្រៀមរួចជាស្រេចនឹងដឹកនាំក្រុមនិស្សិតទៅចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ ហើយជាពិសេស កាលពីថ្ងៃទី២៣ ខែមីនា នេះ សាកលវិទ្យាល័យបានធ្វើ កំណត់ត្រា រាំម៉ាឌីហ្សុន ៤៤៤នាក់ដើម្បីចូលរួមគាំទ្រ ជាមួយព្រឹត្តិការណ៍បំបែកឯតទគ្គកម្មពិភពលោក រាំម៉ាឌីហ្សុន ៣.០០០នាក់នៃកម្មវិធីអង្គរសង្ក្រាន្តនាឱកាសចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។ លោកក៏បានបន្ដ ប្រធានបទដាស់ព្រលឹងអង្គរនៅក្នុងព្រឹត្ដិការណ៍សង្ក្រាន្ដគឺនេះ លោកចង់ឱ្យយុវជនសិស្ស និស្សិត រំលឹកឡើងវិញនូវភាពរីកចំរើននាសម័យបុព្វបុរសខ្មែរដែលបានកសាងប្រាសាទអង្គរ ក៏ដូចជារំលឹកដល់ព្រលឹងដូនតាខ្មែរដែលបានបន្សល់ទុកនូវភាពអស្ចារ្យនេះ សម្រាប់កូនខ្មែរជំនាន់ក្រោយបានស្គាល់និងបន្ដចូលរួមថែរក្សាអភិរក្សទៅថ្ងៃខាងមុខទៀតផងដែ ។ លោកបណ្ឌិត សុខ តុញ បានមានប្រសាសន៍បន្ថែមទៀតថា នេះគឺជាលើកទី៤ហើយដែលសាកលវិទ្យាល័យអង្គរ រៀបចំប្រារព្ធកម្មវិធីសង្រ្កាន្តមហាវិទ្យាល័យ ក្រោមប្រធានបទ៖ការដាស់ព្រលឹងអង្គរ គឺក្នុងបំណង ពញ្ញាក់ ស្មារតីយុវជន និស្សិត ក៏ដូចជាមហាជនទូទៅ ការបង្កើនភាពជឿជាក់ និងហ៊ានទទួលស្គាល់ការពិតនូវអ្វីដែលខ្លួនមានក្នុងពេលបច្ចុប្បន្ន និងត្រូវយល់ថា គ្រប់ស្ថានភាពសង្គមយើងត្រូវផ្សារភ្ជាប់ រវាងបច្ចុប្បន្នទៅនឹងអតីតកាល និងអនាគតកាលផងដែរ អោយធ្វើការពិចារណា ប្រើការគិត និងប្រើប្រាស់អារម្មណ៍ជម្នះជាមួយឧបសគ្គ ដើម្បីសម្រេចគោលដៅនៃជីវិតយើងម្នាក់ៗជាដើម។

លោកបណ្ឌិត សុខ តុញ មានប្រសាសន៍បញ្ជាក់បន្ថែម ថា ៖ សង្ក្រាន្តអន្តរជាតិសាកលវិទ្យាល័យអង្គរឆ្នាំនេះក៏មានរៀបចំវេទិកាប្រឡងចម្រៀងរបស់និស្សិត និងផ្តល់អាទិភាព អាហារូបករណ៏១០០%សម្រាប់សិក្សា ៤ឆ្នាំពេញ ដល់បេក្ខភាពលេខ១ និងមានរៀបចំការប្រកួតប្រដាល់គុនដណ្តើមពានរង្វាន់ ឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ របស់កីឡាប្រដាល់អាជីវពមកពីខេត្តនានា និងផ្សេងពីនេះក្នុងរយៈពេល៣ថ្ងៃ ក៏មានកម្មវិធីកម្សាន្តជាច្រើនដូចជា ល្បែងប្រជាប្រិយខ្មែរ រាំម៉ាឌីហ្សុន ពូនភ្នំខ្សាច់ លើកទង់ ស្តាប់ព្រះធម៌ទេសនា សម្តែងសិល្បៈខ្មែរ-បរទេស ស្រង់ព្រះ ព្រមទាំងមានស្តង់លក់អាហារ និងរាំកំសាន្តផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.