ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

កម្ពុជា ​បាន​​ស្នើ​សុំ​​ទៅ​យូ​ណេ​ស្កូ​ ដាក់​បញ្ចូល​ទី​ក្រុង​ចំនួន៣ ជា​ទី​ក្រុង​បុរាណ​លើ​ពិភព​លោក​


រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការរួមគ្នាជាមួយក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈបានរៀបចំឯកសារពាក់ព័ន្ឋ ដើម្បីស្នើទៅ​អង្គការយូណេស្កូ ដើម្បីសុំដាក់បញ្ចូលទីក្រុងចំនួនបីចូលជាទីក្រុងបុរាណ គឺទីក្រុងបាត់ដំបង ក្រុងកំពត និងទីក្រុងក្រចេះ។

តាមប្រវត្តិឲ្យដឹងថា ខេត្តក្រចេះ មានសល់សំណង់សល់ពីសម័យអាណានិគមច្រើន ដូចជាផ្ទះនៅជុំវិញផ្សារ និងអាគាររដ្ឋបាលរបស់ខេត្ត ព្រមទាំងអាគាររបស់មន្ទីរ អង្គភាពពាក់ព័ន្ឋក្នុងខេត្ត សុទ្ឋតែជាអាគារសល់ពីសម័យបារាំង ដែលមានការ​អភិរ័ក្វសនិងវរក្សាទុក​រហូតមក​ទល់សព្វថ្ងៃនេះ។ក្រៅពីក្រុងក្រចេះ ទីរួមស្រុកឆ្លូង ក៏មានបន្សល់នូវអាគារសម័យអាណានិគមច្រើនផងដែរ។

ចំណែកខេត្តបាត់ដំបងមាននៅសល់ផ្ទះ ពីសម័យអាណានិគមចំនួន៨០០ផ្ទះ ដែលបាននិងកំពុងអភិរ័ក្សទុក។ ផ្ទះទាំងនោះភាគច្រើន​ស្ថិត​នៅក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់វត្តគរ ជាតំបន់ដែលមានភាពទាក់ទាញភ្ញៀវទេសចរណ៍ ហើយក្រុងកំពុងរៀបចំផែនការអភិរ័ក្ស និង​អភិវឌ្ឍន៍តំបន់រមណីយដ្ឋានឯកភ្នំ ស្ថិតក្នុងស្រុកឯកភ្នំ និងប្រាសាទភ្នំបាណន់ ស្ថិតក្នុងស្រុកបាណន់ផងដែរ។

សំរាប់ ខេត្តមាត់សមុទ្រ គឺទីក្រុងកំពត ក៏ជាទីក្រុងមានភាពទាក់ទាញ និងបន្សល់ទុកនូវអាគារ​សម័យអាណានិគម​ច្រើន ដែលត្រូវបា​ន​អភិរ័ក្សទុក ដោយមិនមានការវាយចោលនោះទេ ពិសេសផ្ទះមុខងារសល់ពីសម័យបារាំង ហើយសំណង់​ចាស់ៗដែលមិនសូវ​មាន​សោភ័ណភាព ត្រូវបានលាបថ្នាំឲ្យមានសោភ័ណភាពស្រស់ស្អាតផងដែរ ពិសេសផ្ទះទាំងនោះត្រូវបានជនជាតិបារាំង និងជនបរទេស
នា​នាជួលឬទិញសម្រាប់បើកជាភោជនីយដ្ឋានភាគច្រើន។

ដោយ ៖ សុវណ្ណ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, វប្បធម៌

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.