ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរជាតិអប្សរា ចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន AJE ក្នុងការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ


ខេត្តសៀមរាប ÷ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន AJE បានចុះអនុស្សរណៈយោគយល់គ្នាមួយក្នុងការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។ ចំពោះការចុះអនុស្សរណៈយោគយល់គ្នានេះគឺ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាព អនាម័យ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក Fabian Daniel Mosquera Vera នាយកគ្រប់គ្រងនៃ AJE ASEAN បានឲ្យដឹងថា ក្នុងឱកាសអបអរសាទរតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករយៈពេល ៣ទសវត្ស ក្រុមហ៊ុន បាននិងកំពុងសហការជាមួយអាជ្ញាធរជាតិអប្សរាលើគម្រោងនិរន្តរភាពក្នុងការអភិរក្សរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ប្រទេសកម្ពុជា។ គម្រោងនេះបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រោមយុទ្ធនាការ “AJE ក្នុងភាពជាដៃគូជាមួយអាជ្ញាធរជាតិអប្សរា ការពារបរិស្ថានអង្គរ”។ លោកបន្តថា ទម្រង់នៃកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងទេសចរណ៍បៃតងនេះនឹងរួមបញ្ចូលការគាំទ្រក្នុងការផ្សព្វផ្សាយ យុទ្ធនាការបៃតងរួមគ្នា និងគម្រោងគ្រប់គ្រងកាកសំណល់។

លោក Mosquera Vera លើកឡើងថា “យើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគោលដៅនិរន្តរភាពនៅគ្រប់ទីកន្លែងដែលយើងដំណើរការ ហើយយើងជឿជាក់យ៉ាងមុតមាំលើតុល្យភាពនៃអាជីវកម្ម សុខភាពទីក្រុង និងការរួមបញ្ចូលនៃកន្លែងរស់នៅ ដែលមនុស្ស និងអាជីវកម្មរួមគ្នាប្រកបដោយប្រសិទ្ធភាព។ ចក្ខុវិស័យនេះក៏ពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រថ្មី នៃតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវបានការពារនៅជុំវិញពិភពលោក»។ លោកបានបន្ថែមថា៖ «វាជាយុទ្ធសាស្ត្រដើម្បីនាំមកវិញនូវមោទនភាពនៃតំបន់បេតិកភណ្ឌពិភពលោកមួយ និងធ្វើនាំឱ្យតំបន់បេតិកភណ្ឌពិភពលោកនោះមានជីវិតឡើងវិញ»។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងថាការចូលរួមសហការពីសំណាក់ក្រុមហ៊ុនឯកជនមួយនេះ ជាការធ្វើឲ្យប្រសើរឡើងប្រសើរឡើងនូវសោភណ្ឌភាព អនាម័យ បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ ឯកឧត្តម មានប្រសាសន៍បន្តថា កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនAJEនេះ នឹងផ្តល់ជាលទ្ធផលជាផ្លែផ្កាយ៉ាងល្អប្រសើរបំផុតសម្រាប់រមណីយដ្ឋានអង្គរ ក៏ដូចជាការជួយការពារ អភិរក្សបេតិកភណ្ឌពិភពលោកដែលជាមរតកមនុស្សជាតិ។

ឯកឧត្តម ឡុង កុសល ក៏បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាចំពោះកិច្ចសហការនាពេលនេះ គឺក្រុមហ៊ុន AJE Thai Limited ជាមួយអាជ្ញាធរជាតិអប្សរាមិនមែនជាគម្រោងអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រដំបូងគេ ដែលធ្វើឡើងដោយ AJE ASEAN នោះទេ។ គម្រោងអភិរក្ស និងនិរន្តរភាពតំបន់ប្រវត្តិសាស្ត្រពីមុន ត្រូវបានធ្វើឡើងនៅក្នុងឧទ្យានប្រវត្តិសាស្ត្រអយុធ្យា ក្នុងខេត្ត Phra Nakhon Si Ayutthaya ក្នុងប្រទេសថៃ និងបរិវេណប្រាសាទ Borobudur ក្នុងប្រទេសឥណ្ឌូនេស៊ី ។ ជាក់ស្តែង ពេលនេះ ដែលយើងបានចុះកិច្ចសហប្រតិបត្តិការណ៍ជាមួយក្រុមហ៊ុន AJE Group នេះ គឺយើងមានគម្រោងចំនួន ០២ ,ទី០១ គឺការគ្រប់គ្រងកាកសំណលនៅតាមទីសាធារ ណ:នៃតំបន់អង្គរ , ទី០២ សំខាន់គឺយើងផ្តោតទៅលើសកម្មភាពធ្វើយ៉ាងណាឲ្យមានភាពបៃតង និងបរិស្ថានស្អាតល្អនៅក្នុងតំបន់អង្គរជាដើម ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.