ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកជំទាវ ហ៊ុន សេងនី អញ្ជើញកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់គរុភ័ណ្ឌក្នុងវត្តអង្គរខាងជើង


ខេត្តសៀមរាប ÷ ក្រោយពីបានជួសជុលកែលំអលាប ព៌ណ និងសាងសង់បន្ថែមនូវព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានា នៃវត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើងស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប សមិទ្ឋផលទាំងនេះ ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ទុកជាសម្បត្តិសាធារណៈសម្រាប់វត្តនិងបានដាក់បាត្រឆ្លង វេរភ័ត្តាហារប្រគេនព្រះសង្ឃចំនួន៧៥អង្គ នៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៣ ក្រោមអធិបតីភាព មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងក្រុមគ្រួសារព្រមទាំងញាតិធម៌ ។

បើតាមថេរដីការបស់ លោក គង់ សុភាព ជាអតីត ព្រះគ្រូចៅអធិការជំនាន់ទី១០នៃវត្តឥន្ទបត្តបុរីអង្គរខាងជើងថា ៖ វត្តនេះបានបង្កើតឡើងនៅឆ្នាំ១៤៣២ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត។ ដោយសារកត្តាអាកាសធាតុ កត្តាសង្គ្រាម និងកត្តាមនុស្ស ទីអារាមនេះរងនូវការខូចខាតជាអន្លើរៗនិងទទួលការជួសជុលថែទាំជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងអំឡុងឆ្នាំ២០២០ ចៅអធិការ និងគណៈកម្មការវត្តបានស្រុះស្រួលមូលមតិគ្នា ជួសជុលដំបូលនិងលាបពណ៌នៃព្រះវិហារ ជួសជុលកែលំអនិងសាងសង់បន្ថែមនូវទីសេនាសេនៈ មានកុដិ សាលាធម្មសភា អគារសាលាពុទ្ឋិកបឋមសិក្សា បន្ទប់ទឹក សួនច្បារ ជាដើម។ល។ ដោយចំណាយថវិកាអស់ជាង៨៥២,២០៣ដុល្លារ (ជាង៨៥ម៉ឺនដុល្លារ)ជាបច្ច័យបានមកពីសទ្ឋាជ្រះថ្លា របស់មហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និងកូនចៅក្រុមគ្រួសារព្រមទាំងញាតិធម៌និងពុទ្ឋបរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស។

លោក គង់ សុភាព បន្ថែមថា៖ការជួយទំនុកបំរុងដល់ព្រះសង្ឃក៏ដូចជាហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងវត្តនេះ គឺបង្ហាញនូវសទ្ឋាជ្រះថ្លាដ៏មុតមាំផ្តើមចេញពីទឹកចិត្តរបស់មហាឧបាសិកានិងញាតិធម៌ សប្បុរសជនជិតឆ្ងាយ នូវក្តីគោរព ស្រឡាញ់ និងជឿជាក់លើគុណព្រះពុទ្ឋព្រះធម៌ ព្រះសង្ឃ និងក៏ជាការរួមចំណែកដើម្បីថែរក្សាព្រះពុទ្ឋសាសនា ប្រពៃណីវប្បធម៌ទំនៀមទំលាប់របស់បុព្វបុរសដូនតាខ្មែរដែលមានតាំងពីយូរលង់ណាស់ មកហើយៗ ឱ្យស្ថិតស្ថេររុងរឿងជានិរន្តន៍។

ព្រះតេជគុណ តាត មហាទី ប្រធានគណៈគ្រប់គ្រងវត្តអង្គរខាងជើង និងជាព្រះធម្មធរអនុគណក្រុងសៀមរាប បានបង្ហាញព្រះទ័យសោមនស្សរីករាយ និងបានចាត់ទុកការចូលរួមបរិច្ចាគធនធានថវិកាទោះតិចក្តីច្រើនក្តី គឺជាការជួយជ្រោមជ្រែងដល់វិស័យព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចម្រើនឡើង។ ព្រះអង្គថា៖ការសាងសង់ ឬជួសជុលវិហារ សាលា ឬកុដិជាដើមតម្កល់ទុកជាទានក្នុងព្រះពុទ្ឋសាសនា ថាជាកុសលបានផល្លានិសង្ឃច្រើនជាអនេក ព្រោះជាការអាចញ៉ាំងព្រះពុទ្ឋសាសនា រុងរឿងអស់កាលជាអង្វែង ដូច្នេះសុំឲ្យមន្ត្រីសង្ឃ និងភិក្ខសាម ណេរ ទាំងអស់ត្រូវរួមមគ្នាថែរក្សាសមិទ្ឋផលក្នុងវត្តឱ្យស្ថិតស្ថេរនិងបន្តកិច្ចកែលំអ និងអភិវឌ្ឍគរុភណ្ឌ័នានាក្នុងអារាមឱ្យបានរីកចម្រើន ទៅតាមលទ្ឋភាព ដើម្បីលើកស្ទួយវិស័យព្រះពុទ្ឋសាសនា ឱ្យកាន់តែខ្ពស់ត្រដែតឡើងថែមទៀត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.