ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ការបកស្រាយបំភ្លឺរបស់លោក និត វុឌ្ឍី អតីតស្មៀនឃុំអូរបីជាន់ជូនចំពោះអ្នកសារព័ត៌មាន និងសាធារណជន!!!


ខេត្តបន្ទាយមានជ័យ ÷ លោក និត វុឌ្ឍី អតីតស្មៀនឃុំ អូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានប្រចាំខេត្តបន្ទាយ មានជ័យ របស់អង្គភាព អស្កាយញូសិ៍ យើងថាលោកពិតជាមានការសោកស្ដាយមិនសប្បាយចិត្តខណៈដែលឃើញសារព័ត៌មានក្នុងស្រុកមួយ (AIR News) បានចុះផ្សាយមិនបានស្វែងរកប្រភពមូលដ្ឋានឲ្យបានច្បាស់លាស់មុខ និងផ្សាយដោយបានដាក់ចំណងជើងថា ÷ “លោក និត វុទ្ធី ស្មៀនឃុំអូរបីជាន់ដុតឯកសារសំខាន់ៗចោលអស់ពេលដឹងថាខ្លួនលែងបានធ្វើជាស្មៀនទៀតហើយ”

លោក និត វុឌ្ឍី បានបញ្ចប់ថាសារព័ត៌មានខាងលើបានពិពណ៌នានិងចុះផ្សាយគ្មានមូលដ្ឋានច្បាស់ លាស់ធ្វើឲ្យលោករងភាពអាម៉ាស់ និងមិនមានការសប្បាយចិត្តដោយសារការផ្សាយព័ត៌មានមិនពិតដោយយកប្រភពពីលោក យ៉ន សុខា ជំនប់ទី២ មកពីគណបក្សភ្លើងទៀន នៅក្នុងឃុំអូរបីជាន់នេះ ដោយយកព័ត៌មានមិនមានមូលដ្ឋានច្បាស់លាស់នេះយកទៅឲ្យសារព័ត៌មានបង្ហោះក្នុងន័យបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក។

លោក និត វុឌ្ឍី បានបញ្ជាក់ថាឯកសារដែលរូប លោកបានដុតដែលព័ត៌មានបានចុះផ្សាយនោះជាឯកសារសរសេរខុសៗឯកសារហួសកាលកំណត់ប្រើប្រាស់ដូចជាបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០០៤ ឯកសារផ្សព្វផ្សាយការចាក់វ៉ាក់សាំងនិងជំងឺផ្ដាសាយបក្សីឆ្នាំ២០០៦ និងលិខិតប័ណ្ណផ្សព្វផ្សាយចុះឈ្មោះបោះឆ្នោតឆ្នាំ២០០៦ជាដើមចំណែកឯកសារដែលមានសារៈសំខាន់គឺលោកបានរក្សាទុកយ៉ាងល្អមិនមានការបាត់បង់ឬក៏យកទៅបោះចោលឬដុតចោលនោះទេ។ ដូច្នេះសូមឱ្យអស់លោកលោកស្រីដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ពិសេសអ្នកផ្សាយព័ត៌មាន ឬអ្នក share បន្ត មេត្តាជ្រាបពីការពិតកុំជឿទៅលើការផ្សព្វផ្សាយព័ត៌មាននៅក្នុងចរិកញុះញង់របស់លោក យ៉ន សុខា ជំទប់ទី២របស់គណបក្សភ្លើងទានឲ្យសោះ ពីព្រោះការផ្សាយនេះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ការបរិហារកេរ្តិ៍ និងសេចក្តីថ្លៃថ្នូររបស់លោកយ៉ាងធ្ងន់ធ្ងរ។

បើតាមលោក និត វុឌ្ឍី លោកបានបញ្ជាក់បន្ថែមថាលោកបានធ្វើការជាស្មៀនឃុំនេះអស់រយៈពេល ២០ឆ្នាំជាងមកហើយ ហើយលោកចង់អភិវឌ្ឍន៍ខ្លួនរបស់លោកដោយផ្ទាល់ហើយលោកបានធ្វើលិខិតសុំប្ដូរមកបម្រើការងារនៅសាលាស្រុកអូជ្រៅវិញដោយលោកបានដាក់សំណើសុំផ្លាស់ប្ដូរកាលពីថ្ងៃទី១៣ ខែមីនា ហើយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានសម្រេចឲ្យរូបលោកមានការដោះដូរពីស្មៀនឃុំអូបីជាន់មកកាន់សាលាស្រុកអូរជ្រៅតែម្ដង។

ដូច្នេះលោកមិនត្រូវបានគេដកពីស្មៀនដូចការចុះផ្សាយព័ត៌មានឬការចោទប្រកាន់ពីលោកជំទប់ទី២ មកពីគណបក្សភ្លើងទាននោះទេ៕

ដោយ ÷ សាមន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.