ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកជំទាវ ទាង អេង ទៀ សីហា អញ្ជើញចូលរួមការបត់ក្រដាសបេះដូងឆ្ពោះទៅបំបែកកំណត់ត្រាពិភពលោក


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នេះ លោកជំទាវ ទាង អេង ទៀ សីហា ភរិយាឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រួមទាំងលោកស្រីជាភរិយាថ្នាក់ដឹកនាំ និងក្រុមតោះតោះទៅសៀមរាប  បានអញ្ជើញចុះជួបធ្វើការសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងនាំយកនូវនំចំណីចែកជូនក្មួយៗប្អូនៗ នៅវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប និងចូលរួមយុទ្ធនាការ លើសពីការប្រកួត (Beyond The Games)  ដើមី្បធ្វើការបត់ក្រដាសបេះដូងឆ្ពោះទៅបំបែកកំណត់ត្រាពិភពលោក នៅក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ខាងមុខនេះ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ សៀមរាប  ។

ក្នុងការសំណេះសំណាលនោះលោកជំទាវ ទាង អេង ទៀ សីហា បានពាំនាំនូវការផ្តាំផ្ញើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ជូនចំពោះលោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារគថ្លង់ និងពិការភ្នែក ។

លោកជំទាវបានគូសបញ្ជាក់ថា មុនចាប់ដំណើរការ បត់បេះដូងក្រដាស ក្នុងការគាំទ្រកីឡាករ កីឡាការិនី ដែលមានពិការភាពដើម្បីបំបែកឯកទគ្គកម្មពិភព លោក នាពេលថ្ងៃខាងមុខនេះ។  ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើក ទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតយុទ្ធនាការ Beyond The Games ឬលើសពីការប្រកួត ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍កីឡាដ៏ធំទាំងពីរនេះ ដើម្បីលើកកម្ពស់មោទកភាពជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលរៀប ចំការប្រកួតទាំងពីរជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ដើម្បីជាការផ្សារភ្ជាប់ប្រជាពលរដ្ឋខ្មែរ ទៅនឹងភាពជាម្ចាស់ផ្ទះ និងបង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានរបស់យុទ្ធនាការ Beyond The Games ដែលបានផ្តួចផ្តើមបង្កើតការបំបែកឯតទគ្គកម្ម (បេះដូង ច្រើនជាងគេលើពិភពលោក ) ជាការប្រមូលផ្តុំការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដើម្បីបង្ហាញពីទំហំទឹកចិត្ត ក្នុងការគាំទ្រដល់កីឡាករកីឡាការិនីគ្រប់រូប និងបង្ហាញពីការសាទរនៃភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជាផង ។

លោកជំទាវ ទាង អេង ទៀ សីហា បានបញ្ជាក់ថាក្នុងនាមយើងជាយុវជនខ្មែរ និង ជាសសរទ្រូងរបស់ប្រទេសជាតិ គឺត្រូវចូលរួមចំណែកក្នុងយុទ្ធនាការ Beyond The Games ដោយចូលរួមបត់បេះដូងក្រដាស ដើម្បីបំបែកឯតទគ្គកម្ម។ ម៉្យាងទៀតបេះដូងច្រើនជាងគេលើពិភពលោក ដែលនឹងគ្រោងយកទៅដាក់តាំងបង្ហាញ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ លើសពីនេះក៏បង្ហាញឲ្យឃើញពីការួមសហ ការគ្នារបស់កម្ពុជា ក្នុងការចែករំលែកក្ដីស្រលាញ់ ការលើកទឹកចិត្ត និង ការគាំទ្រជាតិមាតុភូមិ ជាពិសេសផ្សព្វផ្សាយឲ្យសកលលោកបានឃើញពីសាមគ្គីភាព សន្តិភាព អរិយធម៌ វប្បធម៌ និង សក្តានុពលរបស់កម្ពុជាផងដែរ ។ ដោយកត្តានេះ ហើយក៏ត្រូវការចូលរួមរបស់លោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារគថ្លង់ និងកុមារពិការភ្នែក ក្នុងយុទ្ធការ Beyond The Games នាពេលនេះ ពិតជាមានសារសំខាន់ណាស់ដើម្បី ឈានឆ្ពោះទៅការបំបែកឯតទត្តកម្ម (បេះដូងច្រើនជាងគេលើពិភពលោក ) និងជាការលើកទឹកចិត្តដល់កីឡាករ កីឡាកាវិនីដែលមានពិការភាព ពិសេសក៏បង្ហាញពីបរិយាបន្នសង្គមផងដែរ។ ក្នុងឱកាសខួប ១០ឆ្នាំនៃព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជា និងយកយុទ្ធនាការពីរ ដើម្បីបំបែកកំណត់ត្រាពិភពលោកគឺ រាំម៉ាឌីហ្សុន ៣ពាន់នាក់ និង ការបត់បេះដូងក្រដាសចំនួន ១លាន ដោយកម្ពុជាធ្លាប់ទទួលបានជោគជ័យម្ដងរួចមកហើយ នូវការរាំម៉ាឌីហ្សុនបំបែកកំណត់ត្រាពិភពលោកនេះ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.