ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

មន្ទីរការងារខេត្តបើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រង ហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជាដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ទូទាំងខេត្តសៀមរាប


ខេត្តសៀមរាប ÷ នៅសាលាប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្ត បានរៀបចំបើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រង ហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជាដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ទូទាំងខេត្តសៀមរាប ក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអគ្គកុងស៊ុល វៀតណាម អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប តំណាងកុងស៊ុលជប៉ុន កូរ៉េ បារាំង ក្រុមការងារគ្រប់គ្រងហត្ថពលកម្មបទេស នៃមន្ទីរការងារ និងស្នងការដ្ឋាននគរបាលខេត្ត អភិបាល អភិបាលរង ក្រុងស្រុក តំណាងមន្ទីរពាក់ព័ន្ធ ម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថានចំនួនប្រមាណជាង២០០នាក់ ។

លោក ច័ន្ទ សុខុមចិត្តា បានមានប្រសាសន៍អោយដឹងថា ការបើកវគ្គផ្សព្វផ្សាយ នាពេលនេះគឺមានគោលបំណង ដើម្បីពង្រឹង ការគ្រប់គ្រងជនបរទេស ដែលមកប្រកបរបរ និងបំរើការងារ នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ពិសេសនៅខេត្តសៀមរាប ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ និងលិខិត បទដ្ឋាន គតិយុត្តិជាធរមាន ព្រមទាំងសំដៅបង្កើនការយល់ដឹង និងចូលរួមអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយជាអតិបរមានូវការប្រើប្រាស់ហត្ថពលកម្មបរទេសដែលមិនស្របច្បាប់នៅក្នុងខេត្តសៀមរាប ។

លោក ច័ន្ទ សុខុមចិត្តា បានបន្តទៀតថា ចំពោះលទ្ធផលការងារ ដែលមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តសៀមរាប បានធ្វើសកម្មភាពពាក់ព័ន្ធការងារជនបរទេស នាពេលកន្លងមកនិងក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្ម បរទេសខេត្តសៀមរាប នាពេលកន្លងមក ដោយបានអនុវត្តតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាន នគរ បាលខេត្ត ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ជារៀងរាល់ឆ្នាំហើយតាមរយៈនៃការចុះធ្វើអធិការកិច្ចនេះ និយោជក ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ភាគច្រើន បានយល់ដឹង និងចូលរួមអនុវត្តច្បាប់ បានល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរការងារក៏បានមានប្រសាសន៍សុំសំណូមពរដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស គ្រឹះស្ថានទាំងអស់ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាពិសេសច្បាប់ស្តីពីការងារ និងច្បាប់ ស្តីពីអន្តោប្រវេសន៍ និងស្នើសុំកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេស ក្នុងខេត្តសៀមរាបយើងទាំងមូលផងដែរ។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធានារក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ដែលជាការបង្កលក្ខណៈអំណោយផលដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការទាក់ទាញការវិនិយោគទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងលំហូរ នៃទេសចរណ៍បរទេសមកទស្សនាកម្ពុជារាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលបានជំរុញឱ្យកម្ពុជា សម្រេចបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ។ លោកអភិបាលរងខេត្តបានបន្តទៀតថាតាមរយៈការផ្សព្វផ្សាយដ៏មានសារៈសំខាន់នាឱកាសនេះ លោកសង្ឃឹមថា លោក លោកស្រី នាយក ម្ចាស់អាជីវកម្ម តំណាង រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចូលរួមនឹងយល់ជ្រួតជ្រាបអំពីគោលបំណង នៃ ពិធីផ្សព្វផ្សាយនេះ ហើយចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីចូលរួម ចំណែកកាត់បន្ថយជា អតិបរមា និងឈានទៅលុបបំបាត់ នូវរាល់ការប្រើប្រាស់ហត្ថពលកម្មបរទេសមិនស្របច្បាប់ព្រមទាំងចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធ អនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀតសំដៅចូលរួមចំណែក ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។

ជំនួសមុខឱ្យរដ្ឋបាលខេត្ត លោក លី សំរិទ្ធ ថ្លែងបន្តថាលោកពិតជាមានក្តីសង្ឃឹមយ៉ាងមុតមាំ និង ជឿជាក់ចំពោះការចូលរួមគាំទ្រពីសំណាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថិកិច្ចនានា ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសម្ចាស់ ឬនិយោជកនៃរោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងខេត្តសៀមរាប ដើម្បីពង្រឹងការគ្រប់គ្រង ហត្ថពលកម្មបរទេស និងការគ្រប់គ្រងជនបរទេស ឱ្យបានត្រឹមត្រូវតាមច្បាប់ សំដៅជំរុញការ អភិវឌ្ឍន៏សេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យមានការរីកចម្រើនប្រកបដោយនិរន្តភាពជាបន្តទៀត។ ប្រសិនបើពលកម្មរបរទេសមិនមានសៀវភៅការងារ ពួកគេនឹងងាយរងគ្រោះ នៃការគំរាមកំហែង និងការអូសទាញ ឆបោក មានន័យថា បើពលករបរទេសរស់នៅស្របច្បាប់ មានសៀវភៅការងារ អំពើល្មើសនឹងត្រូវកាត់បន្ថយ ។ លោកបានថ្លែងបន្ថែមទៀតថា ដើម្បីធានា ឱ្យការគ្រប់គ្រងនិងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសប្រព្រឹត្តទៅដោយរលួន និងទទួលបាន ជោគជ័យ គឺត្រូវបន្តការសហការ សម្របសម្រួល ណែនាំ ផ្សព្វ ផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ ការគ្រប់គ្រងនិងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសដល់កម្មករនិយោជិតបរទេស និងនិយោជក នៃរោងចក្រ សហគ្រាស គ្រឹះស្ថាន និងមូលដ្ឋានអាជីវកម្មនានា ស្របតាមការណែនាំ របស់គណៈកម្មការអន្តរក្រសួង។ ជាមួយគ្នានេះ ក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ត្រូវតាមដាន ត្រួតពិនិត្យដំណើរការឱ្យបានម៉ត់ចត់ តាមគោលការណ៍ និងនីតិវិធីកំណត់ ដោយតម្លាភាព គណនេយ្យភាព និងត្រូវធានារក្សាឱ្យបានសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងមិនត្រូវធ្វើឱ្យមានការរំខាន ឬប៉ះពាល់ដល់ដំណើរការផលិត អាជីវកម្មស្របច្បាប់ របស់រោងចក្រ សហគ្រាស និងមូលដ្ឋានអាជីវកម្មនានាឡើយ។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបក៏បានមានប្រសាសន៍ស្នើសុំឱ្យអគ្គកុងស៊ុល ដែលមាននៅក្នុងខេត្តសៀមរាប ជួយបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលបានបំពេញការងារនៅតាម រោងចក្រ សហគ្រាសចូលរួមគោរពច្បាប់ កាត់បន្ថយ បទល្មើស ល្បែងភ្នាល់ខុសច្បាប់ ការជួញដូរមនុស្ស ជួញដូរពលកម្មជាដើម ដើម្បីភាពសុខដុមនីយកម្មសង្គម ឱ្យល្អប្រសើរនៅពេលខាងមុខផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.