ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចុះអប់រំផ្សព្វផ្សាយស្តីពី ចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថាន ដល់ប្អូនៗសិស្សានិសិស្សនិងយុវជនកាកបាទក្រហកម្ពុជា វិទ្យាល័យហ៊ុនសែនប្រាសាទបាគង


ខេត្តសៀមរាប ÷ នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣នេះសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានធ្វើការចុះអប់រំផ្សព្វផ្សាយដែលស្តីពីការលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សានិងផ្សព្វផ្សាយបន្ត ការងារ បញ្រ្ជាបសុវត្ថិភាពចរាចរណ៍ដល់ប្អូនសិស្សានិសិស្សនិងយុវជនកាកបាទក្រហមកម្ពុជានៃ វិទ្យាល័យហ៊ុនសែនប្រាសាទបាគង ដែលស្ថិតនៅក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាបប្រមាណជាង៥០នាក់ដោយ ក្នុងនោះក៏មានសិស្សស្រីដែលពិការភាពចំនួន២នាក់ ចូលរួមផងដែរ ។

លោកស្រី សំ សាវ៉ាង មន្រ្តីទទួលបន្ទុកការងារយុវជន នៃសាខាកាកបាទក្រហមខេត្ត ដែលជាអ្នកសម្របសម្រួលក្នុងវគ្គអប់រំផ្សព្វផ្សាយ បានមានប្រសាសន៍ថាការចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយបន្តការងារបញ្រ្ជាបសុវត្ថិភាពចរាចរណ៍ដល់ប្អូនសិស្សានិសិស្សនិងយុវជនកាកបាទក្រហកម្ពុជានាពេលនេះគឺក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិជនពិការចូលរួមក្នុងការងារសង្គម យល់ពីគោលគំនិតជាមូលដ្ឋាននៃពិការភាព និងការធ្វើបរិយាបន្ន របៀបទំនាក់ទំនងជាមួយជនមានពិការភាព ដែលមានប្រភេទផ្សេងៗគ្នា ។ លោកស្រី សំ សាវ៉ាង បានមានប្រសាសន៍បន្ថែមទៀតថា បន្ទាប់ពីប្អូនសិស្សានិសិស្សនិងយុវជនកាកបាទក្រហកម្ពុជាបានចេះនិងយល់ដឹងហើយគឺប្អូនៗ បានសហការផ្សព្វផ្សាយបន្តដល់ប្អូនៗសិស្សា នុសិស្សដែលជាមិត្តរួមសាលា និងបងប្អូនៗនៅក្នុងសហគមន៍អោយយល់ដឹងកាន់តែច្បាស់បន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ លោកនាយកវិទ្យាល័យហ៊ុនសែនប្រាសាទបាគងក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជាខេត្តដែលបានផ្តល់ការផ្សព្វផ្សាយនេះហើយការងារ បរិយាបន្នពិការភាពក៏មានផែនការសកម្មភាពពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិស្សានុសិស្សក្នុងគ្រឹះស្ថានសិក្សាក៏ដូចជាសហគមន៍ ។ លោកនាយកក៏បានមានប្រសាសន៍ណែនាំនិងលើកឡើងពីការងារសុវត្ថិភាពចរាចរណ៍ដោយបានផ្តាំផ្ញើរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវ មានការប្រុងប្រយ័ត្នពេលធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងអ្នករួមដំណើរ ។

លោក នាយក ក៏បានកោតសរសើរ ដល់ ប្អូន ៗ សិស្សានុសិស្ស និង ជាយុវជនកាកបាទក្រហមដែលខិតខំរៀនសូត្រក្រេបជពា្ជក់យកចំណេះដឹងនាពេលនេះសូមទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិនៅក្នុងសាលា និងប្រជាពលរដ្ឋយើងតាមសហគមន៍ផងដែរ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.