ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋ​មន្ដ្រី ​ស៊ុន ​ចាន់​ថុល ​ចូល​រួម​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​សំខាន់​​​ ចំនួន​២ ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ដ្រី​ដឹក​ជញ្ជូន ​អាស៊ាន​លើក​ទី​២៤​ នៅ​​ទី​ក្រុង​បាង​កក


បាងកក៖ ​លោក ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ​បានអញ្ជើញចូលរួមពិធីចុះហត្ថលេខា និងបិទកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៤ និងកិច្ចប្រជុំដៃគូពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ។​

ពិធីខាងលើត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក Arkhom Termpittayapaisith ​រដ្ឋមន្រ្តីដឹកជញ្ជូនថៃ និងចូលរួមដោយរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន និងដៃគូសន្ទនា។

​រដ្ឋ​មន្ដ្រី និងឧត្តមមន្រ្តីពាក់ព័ន្ធ បានចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន៖

ទី១៖ ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights) ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងពហុភាគីអាស៊ាន នៃសេវាកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវអាកាសដោយសេរីពេញលេញ រវាងអាកាសយានដ្ឋាន​នៅក្នុងដែនដី នៃប្រទេសសមាជិកអាស៊ាន។

និងទី២៖ អនុស្សរណៈនៃការយោគយល់រវាងរដ្ឋាភិបាល នៃ​រដ្ឋជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) ស្តីពីការកែលម្អ បទដ្ឋានសុវត្ថិភាព និងអធិការកិច្ចនាវាមិនមែនអនុសញ្ញាដែលស្ថិតក្នុងរដ្ឋជាសមាជិកអាស៊ាន៕

ដោយ ៖ វិចិត្រ

 


Filed in: ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច, អន្តរជាតិ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.