ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ថ្នាក់​ដឹក​នាំ​សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប​-​ឧត្តរ​មាន​ជ័យ​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ឯកឧត្តម ​អ្នកឧកញ៉ា សៀងណាំ


ខេត្តសៀមរាប÷នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ប្រធានសភា ពាណិជ្ជកម្មខេត្ត សៀមរាប -ឧត្តរមានជ័យ បានដឹកនាំ អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តចូលជួបសម្តែងការគួរសម និងសុំមតិយោបល់ល្អៗ ពី ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ។ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍អោយដឹងថា កន្លងឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តែងតែគាំទ្រដល់សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក្នុងការដឹកនាំការគៀងគរអ្នកវិនិយោគដែលមានដូច ជាវិស័យពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ អោយមកវិនិយោគ នៅក្នុងខេត្តសៀមរាប។ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានអោយដឹងបន្ថែមទៀតថា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមាន ជ័យ ជាផ្នែកមួយដ៏សំខាន់ជួយ សម្របសម្រួលដល់វិស័យពាណិជ្ជកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម និងសិប្បកម្ម ជាពិសេសបានធ្វើឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅក្នុងខេត្ត ដែលប្រការនេះ គឺពិតជាបានជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តទាំងពីរឱ្យបានកាន់តែប្រសើរថែមទៀតផងដែរ។ លោកប្រធាន បានបន្ថែមថា ការងារ ដែលសភាពាណិជ្ជកម្ម ចាំបាច់ត្រូវធ្វើ គឺការគៀងគររកអ្នកវិនិយោគិនទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុករកស៊ីនៅក្នុងខេត្តដោយធ្វើយ៉ាងណាត្រូវមានវិធីសាស្រ្តក្នុងការអូសទាញ ក្រុមអ្នក វិនិយោគឲ្យបាន តាមដែលអាចធ្វើទៅបាន លោកថា តួនាទីសភា ពាណិជ្ជកម្មនេះ សំខាន់ខ្លាំងណាស់ អាចនិយាយបានថាសម្របសម្រួលការប្រកបអាជីវកម្មក្នុងខេត្តនិងទាក់ទាញអ្នកវិនិយោគក្នុងស្រុកនិងនៅក្រៅប្រទេស មកវិនិយោគនៅក្នុងខេត្ត ដើម្បីបង្កើតការងារឲ្យបានច្រើនជូនបងប្អូនប្រជាពលរដ្ឋបានធ្វើ មានចំណូល សម្រាប់ទ្រទ្រង់ជីវភាពនិងជួយកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ។ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានមានប្រសាសន៍បន្តទៀតថា សភាពាណិជ្ជកម្មគឺជាស្ថាប័នតំណាងវិស័យឯកជនក្នុងខេត្ត សម្រាប់ជួយដំណោះរការអាជីវកម្មនៅក្នុងខេត្តនិងជួយទាក់ទាញ ការវិនិយោគ ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ច ខេត្ត ឲ្យមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតការងារលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម សហគ្រិនភាព ពង្រឹងភាពប្រកួតប្រជែងក្បាលម៉ាស៊ីន និងជំរុញ សេដ្ឋកិច្ច ក្នុងខេត្ត ឲ្យមានដំណើរការបានឆាប់រហ័សបន្ថែមទៀតផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.