ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អាជ្ញាធរខេត្ត​សៀមរាប​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ម៉ាស៊ីន​បូម​ទឹក​ចល័ត​សម្រាប់​ពន្លត់​អគ្គីភ័យ​ចំនួន​២គ្រឿង​ជា​ប្រចាំ​ដើម្បី​បង្កា​គ្រោះអគ្គីភ័យ​


ខេត្តសៀមរាប ÷ នៅព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋានគរបាលខេត្ត រដ្ឋបាលក្រុង និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេស ជប៉ុន បានធ្វើការហ្វឹកហាត់ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យ ដែលមានទីតាំងនៅបរិវេណតំបន់ផាប់ស្ទី្រត និងផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងហ្វឹកហាត់ ដល់ជន បង្គោល ដែលជាមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ និងអាជីវករ ប្រជាពលរដ្ឋក្នុងតំបន់ផាប់ស្រ្ទិត និងផ្សារចាស់ ដើម្បីមានសមត្ថភាពអាចចូលរួម ជួយពន្លត់អគ្គិភ័យករណីកើតឡើងជាយថាហេតុ។

លោក កុសល មករាពិសិទ្ធ នាយកទីចាក់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថាតាមរយៈ គម្រោងការពារអគ្គីភ័យនៅតំបន់ផ្សារចាស់ និងផាប់ ស្រ្ទីត ក្រុងសៀមរាប សាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានផ្តល់ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យចំនួន២គ្រឿងដាក់ប្រចាំនៅតំបន់នេះ។ លោកបន្តថា តំបន់ផ្សារចាស់ និងផាប់ ស្រ្ទីត គឺជាតំបន់ប្រមូលផ្តុំភ្ញៀវទេសចរនៅពេលយប់ដ៏សំខាន់របស់ខេត្តសៀមរាប ជាពិសេសនៅ ពេលមានកម្មវិធីបុណ្យជាតិធំៗ ដូចជានៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ ភ្ញៀវទេសចរនិងសម្រុកមកកម្សាន្តនៅទីនេះច្រើ់ន ដូចនេះការបង្កាអគ្គីភ័យជាកត្តាមួយដ៏សំខាន់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ម៉ាស៊ីនបូមទឹកចល័តសម្រាប់មុខងារពន្លត់អគ្គិភ័យនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ចូលរួមបង្កាអគ្គីភ័យនៅក្នុងតំបន់នេះ។ លោកបានបន្តថា ម៉ាស៊ីនបូមទឹកចល័តនេះ យើងដាក់នៅពីរគោលដៅគឺនៅផ្នែកខាងកើត ផ្សារចាស់ និងផាប់ស្រ្ទីត ចំនួន០១គ្រឿង និងនៅខាងលិចចំនួន០១គ្រឿង ដោយម៉ាស៊ីនមួយមានទីយោទឹកចំនួន ៣០០ម៉ែត្រ និងបូមទឹកចេញពីក្នុងស្ទឹងសៀមរាបផ្ទាល់ ហើយអ្នកប្រើប្រាស់ម៉ាស៊ីននេះ គឺជាសន្តិសុខ និងអាជីវករនៅទីនេះផ្ទាល់តែម្តង ដោយពួកគាត់ត្រូវបែង ចែកជាក្រុមៗ សម្រាប់ប្រតិបត្តិការករណីមានអគ្គីភ័យកើតឡើងជាយថាហេតុ។ ពួកគាត់អាចប្រតិបត្តិការពន្លត់អគ្គីភ័យបានមុនពេលរថយន្តពន្លត់អគ្គភ័យរបស់ស្នងការនគរបាលមកដល់។ ដូចនេះ ដើម្បីឱ្យសន្តិសុខ និងជាអាជីវករនៅតំបន់នេះចេះប្រើប្រាស់ម៉ាស៊ីន និងចេះបាញ់ទឹកឱ្យបានត្រឹមត្រូវតាមបច្ចេកទេស រដ្ឋបាលខេត្តសៀមរាប សហការជាមួយស្នងការដ្ឋានគរបាលខេត្ត រដ្ឋបាលក្រុង និងក្រុមការងារសាកលវិទ្យាល័យ Weseda នៃប្រទេសជប៉ុន បានធ្វើការហ្វឹកហាត់ជាក់ស្តែងដល់ពួកគាត់នៅថ្ងៃនេះ ។ លោកស្នងការរងក៏បានបញ្ជាក់ថា បើតាមការហាត់សមជាក់ស្តែងឃើញថា ករណីមានអគ្គិភ័យកើតឡើង ជាយថាហេតុក្នុងកម្រិតតូច នៅតំបន់នេះ ម៉ាស៊ីនបូមទឹកចល័តចំនួន២គ្រឿននេះ អាចមានសមត្ថភាពគ្រប់គ្រងស្ថានការបានផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.