ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អគ្គ​នាយក​ពន្ធដារ​ ប្រមូល​ពន្ធ​ចូល​ថវិកា​ជាតិ ​បាន​១.៨៧​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈ​ពេល ​១០ខែ ​ឆ្នាំ​២០១៨


រាជធានីភ្នំពេញ៖ ក្នុងរយៈពេល១០ខែ នៃ ឆ្នាំ​២០១៨នេះ អគ្គនាយកពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទបាន បានចំនួន៧,៤៩៤.៨៥ ប៊ីលានរៀល ស្មើនឹងប្រមាណជ១,៨៧៣.៧១លានដុល្លារអាមេរិក។ បើធៀបនឹងឆ្នាំ ២០១៧ ឃើញថា ពន្ធ-អាករគ្រប់ប្រភេទ សម្រាប់រយៈពេល១០ខែ ឆ្នាំ ២០១៨ កើនឡើង ១១៨៨,៨៥ប៊ីលានរៀល( ប្រមាណ ២៩៦,៩៨លានដុល្លារ) ពោលគឺកើនឡើង ១៨.៨៣{cd5bdb6ac61e7c4949e2b5eddea10f7a39669d1fb1784b7fffa616dbf3eb4004}។

សម្រាប់ឆ្នាំ២០១៨នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ចំនួន ៧,៦៩៣.៥០ ប៊ីលានរៀល (ប្រមាណជា ១ ៩២៣.៣៨ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្ត យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា៖

  • បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតសម្រាប់ឆ្នាំចុងក្រោយនេះ នូវយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល ឆ្នាំ២០១៤-២០១៨។
  • សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ស្របតាមការណែនាំ​របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញផ្ទាល់របស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ក៏ដូចជា គោលនយោបាយសារ​ពើពន្ធនានា​សម្រាប់​អនុវត្តនាពេលខាងមុខនេះ។
  • រៀបចំកែសម្រួលតម្លៃអចលនទ្រព្យ ដែលជាមូលដ្ឋានគិតពន្ធលើអចលនទ្រព្យ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ​នាយករដ្ឋមន្ត្រី។
  • រៀបចំកែសម្រួលយន្តការ នៃការបង្វិលសងអាករ លើតម្លៃបន្ថែមឱ្យបានកាន់តែប្រសើរជាងនេះថែមទៀត សម្រាប់ស្ថានទូត ក៏ដូចជាសហគ្រាសអាជីវកម្ម ព្រមទាំងគិតគូរដល់ការស្នើសុំបង្វិលសង របស់ភ្ញៀវទេសចរផងដែរ។
  • បន្តកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រង វាយតម្លៃលទ្ធផលការងារ និងការបណ្តុះបណ្តាល។
  • បន្តជំរុញអនុវត្តឲ្យកាន់តែស៊ីជម្រៅថែមទៀត នូវកំណែទម្រង់សំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាព​នៃការផ្តល់សេវា​សាធារណៈ​ជូនអ្នកជាប់​ពន្ធ ឱ្យកាន់តែមានគុណភាពខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណាឱ្យរដ្ឋបាលពន្ធដារ ក្លាយជាស្ថាប័នរដ្ឋដែល​ទទួលបាននូវជំនឿទុក​ចិត្តខ្ពស់ ពីសាធារណជនគ្រប់មជ្ឈដ្ឋាន។
  • បន្តធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ដោយបន្តអភិវឌ្ឍកម្មវិធីគ្រប់គ្រងការប្រមូលពន្ធ តាមបច្ចេកវិទ្យាព័ត៌មាន។
  • បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារ និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ ក្នុងចំណោមធុរជនគ្រប់មជ្ឈដ្ឋាន តាម​រយៈការរៀប​ចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
  • ជូនដំណឹងនិងរំលឹកដល់ប្រជាពលរដ្ឋ មកបំពេញកាតព្វកិច្ចប្រកាស និងបង់ប្រាក់ពន្ធមធ្យោបាយធ្វើដំណើរ និងយានជំនិះគ្រប់ប្រភេទ ដែលនឹងផុតកំណត់នាដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
  • បន្តការចុះអង្កេត និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ។
  • សាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ត្រូវពង្រឹងបន្ថែមលើការតាមដានការដាក់លិខិតប្រកាស របស់អ្នកជាប់ពន្ធ៕​​​​​​​​​​​​​​​​​​

ដោយ​៖ ប៊ុនថន


Filed in: ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.