ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះ​សព​កន្តធម្មោ ​មី ​ពេជ្រ ​អតីត​ព្រះចៅ​អធិការ​វត្ត​ពោធិ៍ញាណ​អារញ្ញ​សោមនស្ស​(ហៅ​វ​ត្ត​ចក)​ត្រូវ​បាន​ធ្វើ​ពិធី​បុណ្យ​រំលាយ​ព្រះ​សព​ហើយ


ខេត្តសៀមរាប ÷ ព្រះសពកន្តធម្មោ មី ពេជ្រ អតីតព្រះចៅអធិការវត្តពោធិ៍ញាណអារញ្ញសោមនស្ស(ហៅវត្តចក) ត្រូវធ្វើពិធីបុណ្យ រំលាយព្រះសពហើយកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ បន្ទាប់ពីបានតម្កល់ព្រះសពព្រះអង្គអស់រយៈពេល ៣ឆ្នាំកន្លង មកនៅក្នុងវត្តពោធិ៍ញាណអារញ្ញសោមនស្ស(ហៅវត្តចក) ដែលស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ គួររំលឹកថា ព្រះសព កន្តធម្មោ មី ពេជ្រ ព្រះអង្គបានទទួលអនិច្ចធម្មកាលពី ថ្ងៃទី២៦ខែ មីនា ឆ្នាំ២០២០ ក្នុងព្រះជន្មាយុ ៧៤ព្រះវស្សាដោយព្រះរោគាពាធ។ ក្នុងនាមជាចៅអធិការវត្តវត្តពោធិ៍ញាណអារញ្ញសោមនស្ស(ហៅវត្តចក) ព្រះកន្តធម្មោ មី ពេជ្រ បានដឹក នាំភិក្ខុសង្ឃ សាមណេរ និងពុទ្ធបរិស័ទចំណុះជើងវត្តប្រកបដោយភាពជោគ ជ័យ និងខ្ជាប់ខ្ជួន នៅក្នុងវិស័យព្រះពុទ្ធសាសនា ហើយបានបន្សល់នូវស្នាព្រះហស្ថយ៉ាងច្រើន ។ ក្រៅពីសមិទ្ធផលផ្នែកសាសនា ព្រះតេជព្រះគុណកន្តធម្មោ មី ពេជ្រ បានកសាងសមទ្ធិផលធំៗជាច្រើន ទុកជាសម្បត្តិសាធារណៈ ក្នុងការបម្រើដល់ផលប្រយោជន៍ជាតិមាតុភូមិ ដើម្បីលើកស្ទួយនូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ដោយពុំបានគិតនូវពីផលប្រយោជន៍បុគ្គលរបស់ខ្លួនឡើយ ។ នៅក្នុងពិធីរំលាយព្រះសពនោះដែរក៏មានការនិមន្ត និងអញ្ជើញ ផ្ដល់ព្រះអគ្គីដល់ព្រះសព ព្រះតេជព្រះគុណកន្តធម្មោ មី ពេជ្រ ពីសំណាក់ព្រះសិរីសម្នតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និង ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយស និងជាព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានវត្តមាននិមន្តអញ្ជើញចូលរួមពី មន្ត្រីសង្ឃក្នុងខេត្ត អស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទី និង កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមយ៉ាងច្រើនផងដែរ ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាបលោកជំទាវ ស៊ិនណម សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានសំដែងនូវក្តីសោកស្តាយ ចំពោះការបាត់បង់ ព្រះតេជព្រះគុណកន្តធម្មោ មី ពេជ្រ ពិតជាបានធ្វើឲ្យមន្ត្រីរាជការ សិស្សគណ និង ពុទ្ធបរិស័ទមានសេចក្តីទុក្ខសោកសង្រេងជាពន់ពេក ទោះជាព្រះអង្គ បានសុគតលាចាកលោកទៅក៏ពិតមែន តែគុណធម៌ និង កេរ្តិ៍ឈ្មោះ កិត្តិយស ដែលកើតពីអំពើល្អរបស់ព្រះអង្គនៅតែដក់ជាប់ ក្នុងដួងចិត្តយើងទាំង ឡាយ គ្មានថ្ងៃសាបសូន្យឡើយ ។ មានព្រះរាជបន្ទូល នាឱកាសនោះ ព្រះសិរីសម្នតិវង្ស ទេព ផាន បានផ្តល់នូវព្រះឱវាទ ដល់អ្នកចូលរួមក្នុងពិធីដើម្បីយកទៅអនុវត្តន៍និងប្រតិបត្តិតាមក្នុងការអប់រំបុត្រធីតា ជាពិសេសអប់រំខ្លួនឯងផ្ទាល់ស្របទៅតាមគន្លងឱវាទព្រះពុទ្ឋបរមគ្រូនៃយើង ។ ព្រះអង្គបានមានព្រះរាជបន្ទូលដាស់តឿនឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់ពិចារ ណា ដោយដើរតាមផ្លូវនូវឱវាទព្រះពុទ្ធជាម្ចាស់ ស្អាតត្រង់នោះ ដោយការសម្អាតកាយវាចារចិត្ត និង ស្អាតឥរិយាបថទាំងបួន ព្រមទាំងការអាស្រ័យនូវគ្រឿងអាហារបរិភោគ រកទទួលទានប្រចាំថ្ងៃក៏ត្រូវពិចារណាឲ្យបានសមរម្យតាមការគួរ ជាពិសេសត្រូវប្រតិបត្តិឲ្យ បានខ្ជាប់នូវនិច្ចសីល ។ នៅពេលបន្ដិចទៀតនេះព្រះរូប ព្រះកាយរបស់ព្រះតេជព្រះគុណកន្តធម្មោ មី ពេជ្រ ព្រះអគ្គីនិងលេបត្របាក់ឆាបឆេះ នឹងឃ្លាតឆ្ងាយពីយើងទាំអស់គ្នា ប៉ុន្ដែអ្វីៗដែលនៅសេសសល់ ពុំអាចរលត់រលាយទៅបាននោះ គឺ សេចក្ដីល្អ អំពើល្អ កិត្ដិយស សេចក្ដីថ្លៃថ្នូរ ភាពសកម្មអំណត់ព្យាយាម ម៉ឺងម៉ាត់ក្នុងការងារ នៅតែស្ថិតនៅជាប់ក្នុងអារម្មណ៏ នៃយើងជានិច្ចកាល គ្មានថ្ងៃបំភ្លេចបានឡើយ និងសូម ឧទិ្ទសកុសលផលបុណ្យ ថ្វាយជូនព្រះវិញ្ញាណ ក្ខ័ន្ធរបស់ព្រះអង្គ បាននិមន្តទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.