ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សិក្ខា​សាលា​ស្តី​ពី ​(ទិសដៅ​នៃ​ការ​ពង្រឹង​យន្តការ​និង​គោល​ការណ៍​នយោបាយ​ព័ត៌​មាន​)


ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ មានបើកអង្គសិក្ខាសាលា ស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន” ជូនដល់ មន្ទីរ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ មកពីខេត្តចំនួន ៤ រួមមាន ខេត្តសៀមរាប .ឧត្តរមានជ័យ . កំពង់ធំ និងខេត្តព្រះវិហារ សរុបជាង ២០០ នាក់ ដែលធ្វើឡើងនៅរដ្ឋបាលសាលាខេត្តសៀមរាប ក្រោមអធិបតីភាពលោកស្រី ម៉ននី រងី្ស អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបនិង លោក ឱម ច័ន្ទតារ៉ា ជំនួយការអមទីស្ដីការ គណៈរដ្ឋ មន្ត្រី និងជាទីប្រឹក្សាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

មានប្រសាសន៍បើកអង្គសិក្ខាសាលានោះដែរលោកស្រី ម៉ននី រងី្ស បានលើកឡើងថា៖ ដើម្បីបង្កើនចំណេះដឹង និង បទពិសោធន៍ថ្មីៗ បន្ថែមទៀត សំដៅលើកកម្ពស់ ពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន សម្រាប់ការប្រាស្រ័យទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងមជ្ឈដ្ឋាន នានា ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌ ដោយធ្វើការបំផុស រំលេច សមិទ្ធផលសម្រេចបានពិតៗ និងគោលការណ៍ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសរំលេចនូវស្នាដៃដ៏ធំធេង ជាមរតកប្រវត្តិសាស្ត្ររបស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មាន ៤ ចំណុច សំខាន់ៗ ទី១- ស្នាដៃប្រវត្តិសាស្ត្រ ផ្តើមចេញពីរណសិរ្សរួបរួមជាតិ ដើម្បីសង្គ្រោះជាតិ និងអាយុជីវិត ប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍, ទី២- រណសិរ្ស ដើម្បីបញ្ចប់ សង្គ្រាម ស្វែងរកដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះប្រដាប់អាវុធនៅកម្ពុជា ឈានទៅសម្រេចបាន នូវកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១ , ទី៣- គោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល , ទី៤-ការអនុគ្រោះ យោគយល់ សម្រាប់ជនតាំងខ្លួនជាអ្នកភៀសខ្លួននយោបាយ ក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការរួបរួមជាតិ ដើម្បីវឌ្ឍនភាពរួម ក្នុងទិសដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

លោកស្រីអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ថា ក្រោយវិបត្តិជម្ងឺកូវិដ១៩ មានភាពធូស្រាល ខេត្តសៀមរាបក្នុងពេលកន្លងមក បានទទួលស្វាគមន៍ប្រតិភូជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិនៃកិច្ចប្រជុំអាស៊ានការពារជាតិ និង ត្រៀមលក្ខណៈ ទទួលស្វាគមន៍ការយាងនិងអញ្ជើញរបស់ព្រះករុណា និង សម្តេចនាយករដ្ឋមន្ត្រី ក្នុងការប្រទានភ្លើងគុបកីឡា ស៊ីហ្គែម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងជាទីកន្លែងការជិះកង់ផងដែរ ។ លោកស្រីក៏បានបញ្ជាក់ថា តួនាទីជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព គឺមានលក្ខណៈសំខាន់ និង មានភាពរហ័សរហួនទៅ នឹងស្ថានភាពដែលកើតឡើង និង ត្រូវមានចំណេះដឹងខ្ពស់ទៀតផង ។ វិស័យព័ត៌មាន ជាការងារសត្តិអារម្មណ៍នយោបាយ និង ជាមួយនឹងស្មារតី នៃបទពិសោធន៍ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មានថ្នាក់ក្រោមជាតិ និង ដើម្បីជម្រុញប្រសិទ្ធភាពនៃការផ្សព្វ ផ្សាយបំផុសព័ត៌មាន ឲ្យកាន់ តែនៅកៀកប្រជាពលរដ្ឋគ្រប់មធ្យោបាយ ក្នុងការបំផុស និង រំលេចនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ លោកស្រីសង្ឃឹមជឿជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ គឺមានគោលការណ៍ ក្នុងកិច្ចពង្រឹង និងរំលេចការយល់ដឹងដល់ប្រជាពលរដ្ឋ នូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបានផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាពនៃការដឹកនាំរាប់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិផងដែរ។ តាមបទបង្ហាញរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានបញ្ជាក់យ៉ាងច្បាស់លាស់ អំពីយុទ្ធសាស្ត្រ វិធីសាស្ត្រ ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវ អភិបាលកិច្ចល្អ នៃវិស័យព័ត៌មាន នៅថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់គ្រប់មធ្យោបាយ ចូលកៀកប្រជាពលរដ្ឋ ។ ជាពិសេស ត្រូវអនុវត្ត វេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញខេត្ត ដើម្បីផ្ដល់ការយល់ដឹង ជាសាធារណៈ ប្រកប ដោយតម្លាភាព គណនេយ្យភាព និងភាពស័ក្ដិសិទ្ធិ ដើម្បីចូលរួមសម្រេចបាន នូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចថែរក្សាការពារសិទ្ធដ៏ធំធេង ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេស ដែលជាគោលជំហរដ៏មោះមុត របស់រាជរដ្ឋាភិបាល ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.