ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្រុម​គ្រូ​ពេទ្យ​ស្ម័ត្រ​ចិត្ត​តៃ​វ៉ាន់​ចុះ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ ​ឃុំ​កំពង់​ភ្លុក ​ស្រុក​ប្រាសាទ​បាគង


ខេត្តសៀមរាប ÷ ក្រុមគ្រូពេទ្យឯកទេសតៃវ៉ាន់ នៃសាធារណរដ្ឋប្រជាមានិតចិន បានស្ម័គ្រចិត្តចុះមកពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និង ចែកជូនអំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ១.0២០គ្រួសារ និងផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្ស តាមរយៈសមាគមមនុស្សធម៌ តៃវ៉ាន់ឈឺងអ៊ីឈឿសាន់សៀហួយ ដែលដឹកនាំដោយលោក ឈិន សៀហុង ប្រធានសមាគមមនុស្សធម៌ សឹងសួយកានឡូ កាលពីព្រឹកថ្ងៃទី ១៤ មីនា ឆ្នាំ ២០២៣ ក្រោមវត្តមានចូលរួមរបស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងកងកម្លាំងទាំងបីប្រភេទផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់លោក សូ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានបញ្ជាក់ថា ស្រុកប្រាសាទបាគង មាន៩ឃុំ មាន៦៨ភូមិ ។ ដោយឡែកឃុំកំពង់ភ្លុក មានភូមិចំនួន៣ មានចំនួន ៩៩៨គ្រួសារ និង ប្រជាពលរដ្ឋ សរុប ៣៨២៥នាក់ ស្រី ១៩៣៨នាក់ ដោយប្រកបរបរជាប្រជានេសាទ ៦៥% និងដឹកភ្ញៀវទេសចរណ៍ ៣០% និង ៥%ទៀតប្រកបរបរលក់ដូរ ។

តាមការបញ្ជាក់របស់លោក ឈិន សៀហុង ប្រធានសមាគមន៍មនុស្សធម៌ សឹងសួយកានឡូ បានឲ្យដឹង ថា ដំណើរចុះបំពេញបេសកកម្ម ពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ភ្លុកនេះ មានរយៈពេល៣ថ្ងៃ ។ ក្នុងនោះមានក្រុមគ្រូពេទ្យឯកទេសជំនាញ ១៥នាក់ រួមទាំងក្រុមការងារមួយចំនួនទៀតផង។ លោកក៏បានឲ្យដឹងទៀតថាការ ពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋនាពេលនេះ ពិនិត្យទៅលើផ្នែកសសៃរ និង ឈឺសន្លាក់ ដោយប្រើនូវវិធីសាស្ត្រព្យាបាលតាមបែបបូរាណចិន និងចាក់ម្ជុលវិទ្យាសាស្ត្រទៀតផង ។

មានប្រសាសន៍សំណេះសំណាលនោះលោក ពិន ប្រាកដ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិ បាលនៃគណៈ អភិបាលខេត្តសៀមរាប និងឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យតៃវ៉ាន់ សមាគមមនុស្សធម៌សឹង សួយកានឡូ និងសមាគមមនុស្សធម៌តៃវ៉ាន់ឈឺងអ៊ី ឈឿសាន់សៀហួយ បានចូលរួមជាមួយរាជរដ្ឋា ភិបាលកម្ពុជា លើការងារសុខភាពសាធារណៈ សំខាន់ ពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុកនេះ។

ក្នុងនោះដែរលោក ពិន ប្រាកដ និងឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានចូលរួមសាទរជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្លុក ដែលបានទទួលអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការកាត់ឆ្វៀលឃុំកំពង់ភ្លុកទាំងមូល ចេញពីដីព្រៃលិចទឹកតំបន់៣ ជូនដល់បងប្អូនធ្វើកម្មសិទ្ធិកាន់កាប់ស្របច្បាប់ ដោយមិនភ័យខ្លាចដូចពីមុនឡើយ។ ម៉្យាងទៀតរាល់ដីកម្មសិទ្ធិ ក្រោយពីរដ្ឋបានចេញនូវប័ណ្ណសម្គាល់អចលនៈទ្រព្យ របស់បងប្អូនហើយនោះ នេះហើយជាមរតកក្នុងគ្រួសារ បងប្អូនមានសិទ្ធិយកទៅប្រើប្រាស់ទៅតាមតម្រូវការចាំបាត់របស់បងប្អូនផងដែរ ។

ក្នុងនោះដែរឯកឧត្តមអ្នកឧកញ៉ាសៀងណាំ ក៏បានធ្វើការណែនាំមួយចំនួន ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះរួមសហការគ្នាឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចការពារ អភិរក្សនូវសម្បត្តិធម្មជាតិដែលនៅជុំវិញបងប្អូន មិនត្រូវធ្វើការ កាប់រានព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបន្តទៀតឡើយតែ បើបងប្អូនក្នុងឃុំកំពង់ភ្លុក ឬក៏មកពីតំបន់ផ្សេងៗ មក បំពាននោះ នឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ ។ ចំពោះអាជ្ញាធរស្រុក ឃុំ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រួវរួមគ្នាធ្វើយុទ្ធនាការក្នុងការដាំដុះឡើងវិញ នូវកូន ឈើព្រៃលិចទឹក នៅតាមតំបន់មានការរីករឹល ដើមី្បជាជម្រកត្រីពងកូននៅរដូវទឹកឡើង តែបើគ្មានព្រៃលិចទឹកទេនោះ បងប្អូនប្រជានេសាទនៅឃុំកំពង់ភ្លុក និងបាត់បង់នូវអាជីព ចំណូលរបស់ខ្លួន នឹងធ្វើឲ្យជីវភាពរបស់បងប្អូនកាន់តែធ្លាក់ចុះថែមទៀត។

ម៉្យាងទៀតដោយឃុំកំពង់ភ្លុកនេះ ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរ ជាតិ ចូលមកទស្សនាកម្សាន្ត ក្នុងការបង្កើននូវមុខរបរដល់បងប្អូននៅទីនេះ តាមរយៈវិស័យទេសចរណ៍ ក្នុងការលើកស្ទួយជីវភាពរបស់បងប្អូន និងកាត់បន្ថយនូវរាល់បទល្មើសនេសាទទៀតផង។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ ជិតផុតសុពលភាព ត្រូវប្រញ៉ាប់ទៅធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរបស់ខ្លួន ដើមី្បត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ខាងមុខនេះ ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.