ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឯកឧត្តម​ ស ​សុខា ​អញ្ជើញ​ប្រគល់​សញ្ញា​បត្រ​ជូន​និស្សិត​ជិត​២ពាន់​អង្គ/​នាក់​នៅ​សាកល​វិទ្យា​ល័យ​សៅស៍អ៊ីស​ថ៍អេយ​សៀ


ខេត្តសៀមរាប ÷ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញា បត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញា បត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីចំនួន១៨៧៥នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសាលសន្នីសិទ្ធសណ្ឋាគារ សុខាសៀមរាប។

តាមសេចក្តីរាយការណ៍របស់លោកបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ សាកលវិទ្យាល័យ បានសម្រេចបានសមិទ្ធផលជាច្រើនទាក់ទងទៅនឹងសកម្មភាព នៃការបណ្តុះបណ្តាល ការទទួលស្គាល់គុណភាពអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា។ ជាពិសេសសាកលវិទ្យាល័យ ទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលនិស្សិត ចំនួន១៩៩៩៧នាក់ និង បានបញ្ចប់ការសិក្សាសរុបចំនួន៧៦៤៤នាក់ ដើម្បីបំពេញតម្រូវ ការសង្គម និងទីផ្សារការងារក្នុងការចូលរួមជួយកាត់បន្ថយភាពក្រីក្រ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិផង ដែរ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអនុវត្តនយោបាយឯកជន ភាវូប នីយកម្មក្នុងវិស័យអប់រំ  ជាពិសេសថ្នាក់ឧត្តមសិក្សា ចាប់តាំងពីឆ្នាំ១៩៩៦ មក។ ឯកឧត្តមរដ្ឋលេខាធិការបន្តថារាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាផ្នែកមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ការកសាងមូលដ្ឋានឆ្ពោះទៅសំរេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាជាតិ ។ គិតមកដល់ឆ្នាំ២០២៣ នេះ យើងមានគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ៧៧ និងរដ្ឋចំនួន៤៨ ។ ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតផ្តល់ការអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស  ឲ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល (Tax on Income)  ប្រាក់រំដោះពន្ធលើប្រាក់ចំណូល (Prepayment Tax on Income) ពន្ធអប្បបរមា ( Minimum Tax ) អាករលើតម្លៃបន្ថែម (Value Added Tax) និងពន្ធកាត់ទុកលើសេវាការប្រាក់ (Withholding tax on interest)និងភាគលាភ (Dividend) ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨   ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា កន្លងមក នេះ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តកំណែទម្រង់វិស័យឧត្តមសិក្សា ឆ្នាំ២០១៨-២០២៣ រួមមាន ៖ ការជំរុញឲ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនរៀបចំក្របខណ្ឌកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងការវិវត្តឧស្សាហកម្មសេដ្ឋកិច្ចសង្គមឌីជីថល ការស្រាវជ្រាវ នវានុវត្តន៍ និងការលើកទឹកចិត្តមជ្ឈមណ្ឌលស្រាវជ្រាវ ឧត្តមភាព និងការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង និងវាយតម្លៃគុណភាពអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានស្នើដល់គណៈគ្រប់គ្រង បុគ្កលិក សាស្រ្តាចារ្យសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បន្តខិតខំពុះពារជំនះរាល់ឧបសគ្គ រួបរួមគ្នាក្នុងទិសដៅបន្តអភិវឌ្ឍសាកលវិទ្យាល័យមួយនេះ ឲ្យកាន់តែឈានឡើងទៅរកភាពរីកចម្រើនថែមទៀត ដើម្បីប្រែក្លាយទៅជាថ្នាលបណ្តុះបណ្តាលនិស្សិតកម្រិតជាតិនិងអន្តរជាតិ អោយក្លាយទៅជាពលរដ្ឋសាកល ពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវ: ការទទួលខុសត្រូវក្នុងការងារ និងសង្គម ដើម្បីបម្រើប្រជាជន និងសង្គមជាតិដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លារបស់យើង ។

ជាចុងក្រោយ ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់ប្អូនៗជ័យលាភីទាំងអស់ត្រូវយកគុណវុឌ្ឍិដែលទទួលបាននាពេលនេះទៅប្រើប្រាស់ក្នុងជីវភាពប្រកប ដោយការរីកចម្រើន និងសុភមង្គល ហើយសូមនឹកឃើញដើមឈើដែលដុះនៅក្នុងសួនច្បារសន្តិភាពនេះ បានផ្ដល់ជាម្លប់ ផ្លែ និងសម្រស់សម្រាប់ជីវិតនៅក្នុងសង្គមទៅអនាគត៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.