ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

ព្រះ​រាជ​ដំណាក់​តូច​នៅ​ខេត្ត​សៀមរាប​ត្រូវ​អគ្គីភ័យ​ឆាប​ឆេះ


ខេត្តសៀមរាប ÷ នៅវេលាម៉ោង ២១ និង ៤៥ នាទី រាត្រី ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅមុខព្រះអង្គចេក ព្រះអង្គចម ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប មានករណីអគ្គីភ័យមួយកើតឡើងនៅព្រះរាជដំណាក់តូច ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ដើមី្បរៀបចំជួសជុលព្រះរាជដំណាក់ ក្រុមជាងបាន មកធ្វើការជួសជុលទាំងថ្ងៃ ទាំងយប់ តែដោយមានការធ្វេសប្រហែសរបស់ជាងដែលធ្វើឲ្យខុសបច្ចេក ទេស ។

ក្នុងការជួយសង្រ្គោះពន្លត់ភ្លើងដែលកំពុងឆាបឆេះ កម្លាំងសមត្ថកិច្ចបានមមាញឹកញាប់ដៃញាប់ជើងក្នុងការជួយអន្តរាគមន៍ ពន្លត់បានទាន់ពេល។ ប្រភពពីសមត្ថកិច្ចក៏បានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នេះ មុនពេលកើតហេតុពួកគាត់កំពុងដើរល្បាត បានក្រឡេកឃើញ អណ្តាតភ្លើងឆាបឆេះចេញពីព្រះរាជដំណាក់តូច មានហុយផ្សែងខ្មួលខ្មាញ់ពេលលើដំបូល ហើយបានធ្វើការទំនាក់ទំនងទៅកាន់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលខេត្ត មកជួយអន្តរាគមន៍ពន្លត់ ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ ក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរ បាលខេត្ត ,កងរាជអាវុធហត្ថខេត្ត , អាជ្ញាធរជាតិអប្សរា និងរថយន្តពន្លត់អគ្គីភ័យ របស់ព្រលានយន្ត ហោះខេត្តសៀមរាប ជាច្រើនគ្រឿងផងដែរ។ ក្នុងការពន្លត់អគ្គីភ័យនេះបានរលត់ទៅវិញទាំងស្រុងហើយ ម៉ោងប្រមាណជាង ១២យប់នាថ្ងៃដដែល ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ចំពោះមូលហេតុអគ្គីភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.