ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឧត្តម​សេនីយ៍​ឯក ​​រ័ត្ន ​​ស្រ៊ាង ​​ប្រកាស​​​ថ្កោល​​ទោស​​​យ៉ាង​​​ដាច់​​អហង្ការ​​​ចំពោះ​​ទណ្ឌិត​​​ក្បត់​​ជាតិ​​​បី​​ជំនាន់​ ​សម ​រង្ស៊ី ​​ដែល​​​ផ្សព្វ​ផ្សាយ​​​បំភ្លៃ​​និង​​​ញុះ​ញង់​​​លើសម្តេច​​​ពិជ័យ​​​សេនា​​ ទៀ ​​បាញ់ ​​និង​​​ក្រុម​​គ្រួសារ​


រាជធានីភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានប្រកាស​ប្រឆាំង និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទណ្ឌិត​ក្បត់ជាតិ​បី​ជំនាន់ សម រង្ស៊ី ដែល​បាន​ផ្សព្វផ្សាយ​បំភ្លៃ និង​ញុះញង់​តាម​បណ្តាញ​សង្គម​មកលើ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ក្រុមគ្រួសារ​។​

​យើងទាំងអស់គ្នា​ចាត់ទុកថា ការចោទប្រកាន់​យ៉ាង​គឃ្លើន​របស់​ទណ្ឌិត​ក្បត់ជាតិ​បី​ជំនាន់ សម រង្ស៊ី នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៣ គឺជា​ការ​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ជា​អំពើ​ល្មើសច្បាប់ មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រឈម​នឹង​ការផ្តន្ទាទោស​។​

​យើង​ជា​នាយទាហាន នាយទាហានរង និង​ពលទាហាន តែង​ប្តេជ្ញា​ដាច់ខាត​ការពារ រាជរដ្ឋាភិបាល​ស្របច្បាប់ ដឹកនាំ​ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្តវេន​នាពេល​អនាគត​។​

​យើង​សូម​ស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់វិធានការ​ឱ្យបាន​តឹងរ៉ឹង​តាម​ច្បាប់​ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជ​ក្បត់ជាតិ​៣​ជំនាន់​នេះ ហើយ​រង់ចាំ​ជានិច្ច​ក្នុង​ការអនុវត្ត​បទបញ្ជា​របស់ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កម្ចាត់​ជន​ក្បត់ជាតិ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​៕


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.